ថ្ងៃ សុក្រ ទី 19 ខែ មករា ឆ្នាំ 2018 ម៉ោង 03:51:08 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

អភិបាលខេត្ត​កណ្ដាល ហាម​មិន​ឲ្យ​សមត្ថកិច្ច​យកលុយ​ពី​ការដឹក​កសិផល​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​

កណ្តាល | 10 Jan 2018 13:25 | ដោយ៖ សហការី | ផ្សាយក្នុង៖ ព័ត៌មានជាតិ| មើល៖ 12 | មតិ៖ 0
 

អភិបាលខេត្ត​កណ្តាល កាលពី​ថ្ងៃទី​០៩ មករា ម្សិលមិញ បានធ្វើការ​ហាមប្រាម មិន​ឲ្យ​មានការ​យកលុយ​ពី​ឈ្មួញ ដែល​ដឹក​កសិផល ទៅ​លក់​នៅ​ប្រទេស​វៀតណាម , ប៉ុន្តែ​ត្រូវគោរព​តាម​គោល​ការ​ច្បាប់​ដោយ​ដឹក​តាម​ច្រកទ្វារ​ទ្វេភាគី ដោយ​មិន​ឲ្យ​លើស​ទម្ងន់​កំណត់ ។

​ឯកឧត្តម ម៉ៅ ភិ​រុណ បាន​ប្រាប់​អ្នកសារព័ត៌មាន​តាម​បណ្តាញ​សង្គម WhatsApp ថា កសិករ អាច​ដឹក​កសិផល ទៅ​លក់ដូរ​បាន​តាម​ច្រក​តំបន់ ស្របតាម​ច្បាប់ ដោយមាន​ការសម្របសម្រួល​ពី​អាជ្ញាធរ និង​សមត្ថកិច្ច​ច្រកទ្វារ​កម្ពុជា ជាមួយ​អាជ្ញាធរ និង​សមត្ថកិច្ច​វៀតណាម ។ ដោយឡែក​ផ្លូវ​ទៅកាន់​ច្រកទ្វារ​តំបន់​ព្រែក​ស្បូវ (​កម្ពុជា​-​វៀតណាម​) ជា​ប្រភេទ​ផ្លូវលំ និង​ស្ពាន​ចាស់​ទ្រុឌទ្រោម ផ្ទុកទំនិញ​មិនបាន​លើសពី​ទម្ងន់​១០​តោន​ឡើយ​។​

​ឯកឧត្តម​អភិបាល​ថា ចំពោះ​រថយន្ត​ធំៗ របស់​ឈ្មួញ រកស៊ី​ដឹកនាំ​ទំនិញ​និង​កសិផល​តាម​ច្រក​នេះ ផ្ទុក​លើស​តោន​ប៉ះពាល់​ខូច​ផ្លូវ និង​អាច​បាក់​ស្ពាន​ទ្រុឌទ្រោម ត្រូវ​ហាមឃាត់ ។ ម្យ៉ាងទៀត​ឈ្មួញ​ខ្លះ មិន​យល់ដឹង​ពី​ច្បាប់ទម្លាប់ ដឹកទំនិញ​ឆ្លងកាត់​ព្រំដែន ជា​គោល​ការ​ច្បាប់​ក្នុងការ​ដឹកទំនិញ​ឆ្លងកាត់​ព្រំដែន ក្រុមហ៊ុន​ត្រូវមាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ស្ថាប័ន និង​មានការ​ត្រួតពិនិត្យ​ពី​សមត្ថកិច្ច​ជំនាញ​ច្រកទ្វារព្រំដែន​ទ្វេ ភាគី និង​ច្រក​អន្តរជាតិ ដោយ​មិនអាច​ប្រើប្រាស់​តាម​ច្រក​តំបន់​បានឡើយ ។ ហើយ​ច្រក​តំបន់​សំរាប់តែ​ប្រជាជន រស់នៅ​ជាប់​ព្រំដែន​ប្រើប្រាស់​សម្រាប់​ផ្លាស់ប្តូរ​កសិផល​តែប៉ុណ្ណោះ​។​

​គួរ​បញ្ជាក់ថា ការហាម​ប្រាម​នេះ​របស់​អភិបាលខេត្ត​កណ្ដាល បាន​ធ្វើឡើង​បន្ទាប់ពី​ក្រុម​អ្នក​ដឹកស្រូវ​កាលពីពេល​ថ្មីៗ​នេះ  បានធ្វើ​ការតវ៉ា ដោយ​ចោទថា សមត្ថកិច្ច​បាន​ទារលុយ​ពី​ពួកគេ និង​បាន​ហាមប្រាម​មិន​ឲ្យ​ប្រើប្រាស់​ផ្លូវ​សម្រាប់​ការនាំ​កសិផល ទៅ​លក់​នៅ​ប្រទេស​វៀតណាម​នោះ​៕​

 
អភិបាលខេត្ត​កណ្ដាល ហាម​មិន​ឲ្យ​សមត្ថកិច្ច​យកលុយ​ពី​ការដឹក​កសិផល​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!