ថ្ងៃ ពុធ ទី 17 ខែ មករា ឆ្នាំ 2018 ម៉ោង 10:54:12 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

កាលពី​ខែធ្នូ ក្រសួង​ឃាត់​រថយន្ត​ដឹក​លើស​ទម្ងន់​ចំនួន​៣០៧​គ្រឿង និង​ពិន័យ​បាន​ជាង​៥​រយ​លាន​រៀល

ភ្នំពេញ | 10 Jan 2018 13:34 | ដោយ៖ រតនា | ផ្សាយក្នុង៖ ព័ត៌មានជាតិ| មើល៖ 12 | មតិ៖ 0
 

ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន បាន​ឲ្យ​ដឹងថា កាលពី​ខែធ្នូ ចុងឆ្នាំ ២០១៧ កន្លងទៅ ខ្លួន​ឃាត់​រថយន្ត​ល្មើស​ទម្ងន់​បាន​ចំនួន​៣០៧​គ្រឿង ដោយ​ធ្វើការ​ផាកពិន័យ​ជា​ប្រាក់​បាន​ជាង​៥​រយ​លាន​រៀល។​

​ស្ថាប័ន​នេះ​បាន​ឲ្យ​ដឹង​នៅក្នុង​របាយការណ៍​មួយ​របស់ខ្លួន​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​កាលពី​ថ្ងៃទី​០៩ មករា ម្សិលមិញ​ថា រថយន្ត​ដឹកទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់ ចំនួន ៣០៧​គ្រឿង ត្រូវបាន​ឃាត់​កាលពី​ខែធ្នូ  ដោយ​ធ្វើ​ការពិន័យ​បាន​ថវិកា​សរុប​ចំនួន ៥៣៩.៣០០.០០០​រៀល​។

​យ៉ាងណា​ក៍ដោយ​តាម​ការសង្កេត របស់​លេខាធិការដ្ឋាន គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត​ថា ចំនួន​រថយន្ត ដែល​ចាប់បាន​ទាំងនេះ មានការ​ថយចុះ​ចំនួន ៤៥ គ្រឿង គឺ​ពី ៣៥២ គ្រឿង ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៧ មក ៣០៧ គ្រឿង ក្នុង​ខែធ្នូ ឆ្នាំ​២០១៧  ។​

​គួរ​បញ្ជាក់ថា ក្នុងចំណោម​រថយន្ត​ដែល​ចាប់បាន​ទាំងនោះ គឺ​ផ្ទុក​លើស​ទម្ងន់​ចាប់ពី ៥​តោន រហូតដល់ ២៥​តោន​៕​

 
កាលពី​ខែធ្នូ ក្រសួង​ឃាត់​រថយន្ត​ដឹក​លើស​ទម្ងន់​ចំនួន​៣០៧​គ្រឿង និង​ពិន័យ​បាន​ជាង​៥​រយ​លាន​រៀល
 
កាលពី​ខែធ្នូ ក្រសួង​ឃាត់​រថយន្ត​ដឹក​លើស​ទម្ងន់​ចំនួន​៣០៧​គ្រឿង និង​ពិន័យ​បាន​ជាង​៥​រយ​លាន​រៀល
 
កាលពី​ខែធ្នូ ក្រសួង​ឃាត់​រថយន្ត​ដឹក​លើស​ទម្ងន់​ចំនួន​៣០៧​គ្រឿង និង​ពិន័យ​បាន​ជាង​៥​រយ​លាន​រៀល
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!