ថ្ងៃ ពុធ ទី 17 ខែ មករា ឆ្នាំ 2018 ម៉ោង 11:07:29 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

កូរ៉េខាងជើង៖​ អាវុធបរមាណូ សម្រាប់តែអាមេរិកប៉ុណ្ណោះ

| 10 Jan 2018 20:03 | ដោយ៖ khemary | ផ្សាយក្នុង៖ ព័ត៌មានអន្តរជាតិ| មើល៖ 23 | មតិ៖ 0
 

នៅក្នុងជំនួបពិភាក្សា រវាងមន្ត្រីកូរ៉េខាងត្បូងនិងកូរ៉េខាងជើង​ជាលើកទីមួយក្រោយរយៈពេលជាជាង​២ឆ្នាំ ​។ នៅក្នុងសេចក្តីប្រកាស​របស់ មន្ត្រីកូរ៉េខាងជើង បញ្ចាក់ថា  បរមាណូរបស់កូរ៉េខាងជើង គឺផលិតឡើងដើម្បីទុកសម្រាប់តែអាមេរិក​ប៉ុណ្ណោះ  ។

សារព័ត៌មានរ៉យទ័រ បានផ្សាយថា តំណាង គណប្រតិភូកូរ៉េខាងជើង​ដែលបានចូលរួមនៅក្នុងកិច្ចពិភាក្សាជាន់ខ្ពស់កាលពីថ្ងៃទី​៩ខែមករា​បានបញ្ចាក់ថា  មិនពិភាក្សាលើបញ្ហាបរមាណូជាមួយទីក្រុងសេអូលនោះឡើយ ដោយអាវុធបរមាណូ របស់កូរ៉េខាងជើង មិនសម្រាប់កូរ៉េខាងត្បូងដែលជាបងប្អូននោះឡើយ គឺសម្រាប់តែអាមេរិកតែមួយគត់។

នៅក្នុងសេចក្តីប្រកាសក្រោយរយៈពេល​១១ម៉ោងពិភាក្សាគញនា តំណាងកូរ៉េខាងជើង បានសន្យាតែមួយគត់គឺបញ្ចូនគណប្រតិភូ​និងក្រុមកីឡា ចូលរួម ការប្រគួតកីឡាអូឡាំបិក រដូវរងាឆ្នាំ​២០១៨នៅទីក្រុង  Pyeongchang នៅដើមខែកុម្ភៈខាងមុខ។ ប៉ុន្តែកូរ៉េខាងជើង បង្ហាញពីការពេញចិត្ត ចំពោះកូរ៉េខាងត្បូង ដែលចង់ឲ្យឧប្បទ្វីបកូរ៉េគ្មានបរមាណូ។

បើទោះបីបែបណាក្តី នៅពេលខាងមុខ ភាគីទាំងពីរនឹងជួបពិភាក្សាទ្វេភាគី ដើម្បីដោះស្រាយបញ្ហាមួយចំនួន ស្តីពីសន្តិសុខ និង កាត់បន្ថយការប្រឈមមុខដាក់គ្នាដែលមិនគួរ​។  

លោក​ Ri Son Gwon ​តំណាងគណប្រតិភូ​កូរ៉េខាងជើននៅក្នុងកិច្ចពិភាក្សា កាលពីថ្ងៃទី​៩ខែមករាថា​«អាវុធទាំងអស់ដែលកូរ៉េខាងជើងមាន ក្នុងនោះមានទាំង គ្រាប់បែកបរមាណូ  កាំជ្រួមីស៊ីល គឺសម្តៅតែអាមេរិកតែមួយគត់  មិនសម្រាប់កូរ៉េខាងត្បូងដែលជាបងប្អូននោះឡើយ​ ឬក៏ចិននិងរុស្ស៊ីនោះដែរ »។

ការលើកឡើងរបស់កូរ៉េខាងជើងគឺមិនចង់ឲ្យប្រទេសនៅក្នុងតំបន់ ដូចជាកូរ៉េខាងត្បូងចិន ជប៉ុន មានក្តីបារម្ភ ទៅលើកម្មវិធីបរមាណូរបស់កូរ៉េខាងជើង ។

 ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន នាថ្ងៃពុធនេះ​បានប្រកាសថា រូបលោកទទួល​ស្វាគមន៍​ជានិច្ច ចំពោះ​ការ​​បើកកិច្ច​ប្រជុំកំពូលមួយជា​មួយកូរ៉េខាងជើង ប្រសិនបើលក្ខខណ្ឌ​ចាំបាច់នានា អាចត្រូវបានបំពេញ​។ នេះបើតាម​ការចេញផ្សាយ​ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០១៨។

លោក មូន បានថ្លែងក្នុង​សន្និសីទសារព័ត៌មាន​មួយថា ប្រសិនបើ​លក្ខខណ្ឌនានា​អាចត្រូវបំពេញ​បាននោះ លោកនឹងអាច​​បើកកិច្ច​ប្រជុំ​កំពូលអន្តរកូរ៉េ​បាននៅគ្រប់​ពេលវេលា ហើយលោកក៏មិន​ប្រកាន់ថាជំនួប​ប្រភេទណាដែរ​ ដោយរួមទាំងកិច្ច​ពិភាក្សាកំពូល។​ តែ​​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង បានគូស​បញ្ជាក់ថា កិច្ចប្រជុំ​កំពូលនោះ គួរតែនឹងទទួលបាន​លទ្ធផលគួរ​ឲ្យកត់សម្គាល់ ហើយ​លក្ខ​ខណ្ខ​ផ្សេងៗ គួរតែត្រូវ​បង្កើតឡើង ដើម្បីបើកកិច្ច​ពិភាក្សា​បែបនេះ។

គួរជម្រាបថា ការធ្វើអត្ថាធិប្បាយ​របស់លោក មូន ធ្វើឡើងមួយ​ថ្ងៃក្រោយ​ពី​ ក្រុមមន្រ្តីតំណាង​ទីក្រុងសេអ៊ូល​ និងទីក្រុងព្យុងយ៉ាង​ បានបើក​កិច្ចសន្ទនាជាន់​ខ្ពស់ជាមួយគ្នា ជាលើកដំបូង​ក្នុងអំឡុងពេល​ជិត ០២ឆ្នាំ កន្លងទៅនេះ ហើយបានព្រមព្រៀង​គ្នាបើក​កិច្ច​ពិភាក្សា​យោធា​ថែមទៀត ដើម្បីបន្ធូរបន្ថយ​ភាពតានតឹង​នៅឧបទ្វីបកូរ៉េ។

នាឱកាសនោះ កូរ៉េខាងជើង​ក៏បានយល់ព្រមបញ្ជូន​ក្រុមប្រតិភូ​ជាន់ខ្ពស់ ព្រមទាំង​អត្តពលិក ឲ្យមកចូលរួម​ព្រឹត្តិការណ៍​កីឡាអូឡាំ​ពិក​រដូវរងារ​ឆ្នាំ២០១៨ ដែលនឹង​ប្រារព្ធឡើង​នៅលើទឹកដី​កូរ៉េខាងត្បូង នាខែកុម្ភៈផងដែរ៕

 

 
កូរ៉េខាងជើង៖​ អាវុធបរមាណូ សម្រាប់តែអាមេរិកប៉ុណ្ណោះ
 
កូរ៉េខាងជើង៖​ អាវុធបរមាណូ សម្រាប់តែអាមេរិកប៉ុណ្ណោះ
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!