ថ្ងៃ ពុធ ទី 17 ខែ មករា ឆ្នាំ 2018 ម៉ោង 11:04:42 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

អាជ្ញាធរ​ជាតិ​អប្សរា ដាក់ពាក្យ​ប្តឹង​ឧកញ៉ា លី អ៊ុំ​អេង រឿង​ក្លែង​ឯកសារ​ប៉ុនប៉ង​កាន់កាប់​ដី​រដ្ឋ​

ភ្នំពេញ | 11 Jan 2018 07:06 | ដោយ៖ សហការី | ផ្សាយក្នុង៖ សន្តិសុខសង្គម| មើល៖ 16 | មតិ៖ 0
 

អាជ្ញាធរ​ជាតិ​អប្សរា បានដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​សាលាដំបូង​ខេត្តសៀមរាប ដោយ​ប្តឹង​ឧកញ៉ា លី អ៊ុំ​អេង ពីបទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ ក្នុង​បំណង​រំលោភ​កាន់កាប់​ដី​រដ្ឋ​ដែល​កំ​ពុ​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​ជិត​៣​ហិកតា ដែលមាន​តម្លៃ​រាប់លាន​ដុល្លា​អាមេរិក​។​

​ប្រភពពី​មន្ត្រី​តុលាការ​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ កន្លងមកនេះ ក្រុម​មេធាវី​របស់​អាជ្ញាធរ​ជាតិ​អប្សរា បានដាក់​ពាក្យបណ្តឹង​ចូលទៅ​តុលាការ ដោយ​ចោទប្រកាន់​ឈ្មោះ លី អ៊ុំ​អេង ភេទ​ស្រី អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ពីបទ ក្លែងបន្លំ​ឯកសារ​សាធារណៈ និង​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​។​

​នៅក្នុង​ពាក្យបណ្តឹង​នោះបាន​សំណូមពរ​ដល់​តុលាការ​ឲ្យ​បើក​ការស៊ើបអង្កេត និង​ចោទប្រកាន់​ឈ្មោះ លី អ៊ុំ​អេង ពីបទ​ក្លែង​ឯកសារ​សាធារណៈ និង​ឲ្យ​តុលាការ​ផ្តន្ទាទោស​តាមច្បាប់ ព្រមទាំង​ទាមទារ​សំណង​ខូចខាត​ចំនួន​៥០.០០០.០០០​រៀល​ទៀតផង​។​

​យោងតាម​ពាក្យបណ្តឹង​នោះ ឈ្មោះ លី អ៊ុំ​អេង និង​បក្ខពួក​បាន​ប៉ុនប៉ង​រំលោភ​កាន់កាប់​ដី​របស់​រដ្ឋ ក្នុង​តំបន់​បុរី​សណ្ឋាគារ រហូត​ជិត​៣​ហិច​តា តាមរយៈ​ក្លែងបន្លំ​ឯកសារ​កាន់កាប់​ដី​។ ឯកសារ​កាន់កាប់​ដី​ទាំងនោះ​មានការ​កោស​លប់ សរសេរ​ឡើងវិញ​នៅត្រង់​ឈ្មោះ​អ្នកកាន់កាប់​ដី សរសេរ​កែ​ទំហំ​ដី ក្លែងបន្លំ​ហត្ថលេខា​ម្ចាស់​ដី​ដើម ឯកសារ​កាន់កាប់​ដី​ពីរ​ផ្សេងគ្នា​តែមាន​ព្រំប្រទល់​ដូចគ្នា និង​ឯកសារ​កាន់កាប់​ដី​ខុស​ទីតាំង​ដី​។​

​ពាក់ព័ន្ធ​នឹង​ការ​ប្តឹងផ្តល់​នេះ លោក​ភុំ ប៊ុន​ផាន់ មេធាវី របស់​អាជ្ញាធរ​អប្សរា​បាន​ឲ្យ​ដឹងថា ដី​របស់​រដ្ឋ​ជិត​បី​ហិច​តា​ដែល​ឈ្មោះ​លី អ៊ុំ​អេង ក្លែង​ឯកសារ​ប៉ុនប៉ង​រំលោភ​កាន់កាប់​នោះ មាន​ពីរ​ទីតាំង ដោយ​ទី​តាំងទី​១​ស្ថិតក្នុង​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ត្រង់ចំណុច​ជា​ក្បែរ​រង្វង់​មូល​អង្គរ​ឃ្យូ​ង​យូ ជាប់​សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី ឬ​ហៅថា​សារមន្ទីរ​ឥណ្ឌា និង​ទី​តាំងទី​ពីរ នៅ​ទល់មុខ​សារមន្ទីរ​ឥណ្ឌា​នេះ​តែម្តង​។
​លោក​មេធាវី​បាន​ឲ្យ​ដឹង​បន្តថា ដី​ទាំងពីរ​កន្លែង​នោះ​ឈ្មោះ លី អ៊ុំ​អេង បាន​ប្រើ​លិខិត​ក្លែងបន្លំ​ចំនួន​៣ មក​ធ្វើជា​មូលដ្ឋាន​សម្រាប់​រំលោភ​កាន់កាប់ ដែល​លិខិត​ទាំងនេះ មានការ​កោស​លប់ កែ​ទំហំ​ដី និង​ខុស​ឈ្មោះ​ម្ចាស់​ដី​ដើម​ជាដើម​។​

​ករណីនេះ យើង​មិនអាច​ទាក់ទង​ឧកញ៉ា លី អ៊ុំ​អេង ដើម្បី​សុំ​ការបំភ្លឺ​បានទេ​៕​

 
អាជ្ញាធរ​ជាតិ​អប្សរា ដាក់ពាក្យ​ប្តឹង​ឧកញ៉ា លី អ៊ុំ​អេង រឿង​ក្លែង​ឯកសារ​ប៉ុនប៉ង​កាន់កាប់​ដី​រដ្ឋ​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!