ថ្ងៃ ពុធ ទី 17 ខែ មករា ឆ្នាំ 2018 ម៉ោង 10:52:44 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ឃាត់ខ្លួន​​ជនជាតិ​វៀតណាម​៨​នាក់​ ប្រើប្រាស់​គ្រឿងចក្រ​ក្រុមហ៊ុន​ដួងស្រួច ឈូសឆាយ​ដែន​ជម្រក​សត្វព្រៃ​ស្រែពក

មណ្ឌលគិរី | 11 Jan 2018 08:22 | ដោយ៖ រតនា | ផ្សាយក្នុង៖ ព័ត៌មានជាតិ| មើល៖ 290 | មតិ៖ 0
 

ជនជាតិ​វៀតណាម​ចំនួន​៨​នាក់ ត្រូវបាន​កម្លាំងចម្រុះ​ដែល​ដឹកនាំ​ដោយ​លោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី​ឃាត់ខ្លួន​យកទៅ​សាកសួរ​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌលគិរី កាលពី​រសៀល​ថ្ងៃទី​១០ មករា ម្សិលមិញ ពី​តំបន់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ក្នុងភូមិ​ឡៅ ល្មៀត​ឃុំក្រង់​តេះ ស្រុក​ពេ​ជ្រា​ដា​។​

​បើតាម​សេចក្តីរាយការណ៍ អស់​រយៈពេល​ប្រមាណ​ជាង​១​ស​ប្តា​ហ៏​មកហើយ គេ​បានឃើញ​ក្រុម​ជនជាតិ​វៀតណាម​ជាច្រើន​នាក់ បាន​ប្រើប្រាស់​គ្រឿងចក្រ​ធំៗ​បី​គ្រឿង​មក​ឈូសឆាយ​ដីព្រៃ នឹង​កាប់រំលំ​ដើមឈើ​រាប់ពាន់​ដើម​គរ​ទុក​ក្នុងព្រៃ​ជិត​អូរ​ផ្លា​យ ក្នុងភូមិ​សាស្ត្រ​ខាងលើ​។​

​សេចក្តីរាយការណ៍​បន្ត​ថា ជនជាតិ​វៀតណាម​ដែល​បានធ្វើ​សកម្មភាព​កាប់​ផ្តួល​ដើមឈើ​រាប់ពាន់​ដើម​នោះ បាន​ប្រើប្រាស់​គ្រឿងចក្រ​ដែលមាន​បិទ​ស្លាក​របស់​ក្រុមហ៊ុន ដួង ស្រួច គ្រុប ។ នៅពេល​សមត្ថកិច្ច​ចុះទៅ​ដល់ទី​តាំង​នោះ គេ​បាន​ប្រទះឃើញ​គំនរ​ឈើ​ធំៗ​ចំនួន​៧​កន្លែង ដែលមាន​ឈើ​ប្រមាណ​ជិត​មួយ​ពាន់​ដើម ដែល​ត្រូវបាន​គេ​កាត់​គល់​កាត់​ចុង រាយប៉ាយ​ពេញ​ព្រៃ​។​

​ចំពោះ​ករណីនេះ លោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារ​រង​ខេត្តមណ្ឌលគិរី​បាន​ថ្លែងថា យើង​នៅ​មិនទាន់មាន​វិធានការ​យ៉ាងណា​នោះទេ ចំពោះ​ពួកគេ​ទាំង​៨​នាក់ ដោយ​នៅពេលនេះ សមត្ថកិច្ច​ជំនាញ​កំពុងធ្វើការ​សាកសួរ នឹង​យក​ឯកសារ​នានា​ដែល​មានមក​ផ្ទៀងផ្ទាត់​ថា តើ​សកម្មភាព​របស់​ក្រុម​ជន​ទាំងនោះ​ខុសច្បាប់​បែបណា​។​

​ចំណែក​លោក សុខ សេ​រ៉ា នាយ​យក​រង​សាលាខេត្ត​មណ្ឌលគិរី​បាន​ថ្លែងថា ក្រុមហ៊ុន​ដួង​ស្រួច ពិតជា​មានច្បាប់​ដី សម្បទាន​សង្គមកិច្ច​ពិតប្រាកដ​មែន តែ​កា​ឈួ​ស​ឆាយ​របស់​ក្រុមហ៊ុន​ត្រឹមត្រូវ​តាម​ទីតាំង រឺ​មិន​ត្រឹមត្រូវ លោក​មិន​បានដឹង​ទេ ហើយ​រឿង​ជនជាតិ​វៀតណាម​មក​ធ្វើកា​នោះ​ស្របច្បាប់ រឺ​មិន​ស្របច្បាប់​នោះ​ជា​រឿង​ក្រុមហ៊ុន​៕​

 
ឃាត់ខ្លួន​​ជនជាតិ​វៀតណាម​៨​នាក់​ ប្រើប្រាស់​គ្រឿងចក្រ​ក្រុមហ៊ុន​ដួងស្រួច ឈូសឆាយ​ដែន​ជម្រក​សត្វព្រៃ​ស្រែពក
 
ឃាត់ខ្លួន​​ជនជាតិ​វៀតណាម​៨​នាក់​ ប្រើប្រាស់​គ្រឿងចក្រ​ក្រុមហ៊ុន​ដួងស្រួច ឈូសឆាយ​ដែន​ជម្រក​សត្វព្រៃ​ស្រែពក
 
ឃាត់ខ្លួន​​ជនជាតិ​វៀតណាម​៨​នាក់​ ប្រើប្រាស់​គ្រឿងចក្រ​ក្រុមហ៊ុន​ដួងស្រួច ឈូសឆាយ​ដែន​ជម្រក​សត្វព្រៃ​ស្រែពក
 
ឃាត់ខ្លួន​​ជនជាតិ​វៀតណាម​៨​នាក់​ ប្រើប្រាស់​គ្រឿងចក្រ​ក្រុមហ៊ុន​ដួងស្រួច ឈូសឆាយ​ដែន​ជម្រក​សត្វព្រៃ​ស្រែពក
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!