ថ្ងៃ សុក្រ ទី 19 ខែ មករា ឆ្នាំ 2018 ម៉ោង 03:50:57 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

សម្តេច​តេ​ជោ ហ៊ុន សែន​ផ្ទេរតំណែង​ម្ចាស់ផ្ទះ និង​សហប្រធាន​នៃ​កិច្ចសហប្រតិបត្តិការ មេគង្គ​-​ឡាន​ឆាង​ទៅ​ប្រទេស​ឡាវ​

ភ្នំពេញ | 11 Jan 2018 08:29 | ដោយ៖ ឧស្សាហ៍ | ផ្សាយក្នុង៖ ព័ត៌មានជាតិ| មើល៖ 12 | មតិ៖ 0
 

​បន្ទាប់ពី​បាន​អញ្ជើញ​បើក​បើក​កិច្ចប្រជុំ​កំពូល​សហប្រតិបត្តិការ​មេគង្គ​-​ឡាន ឆាង (Mekong-Lancang) លើក​ទី ២ រួចហើយ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ផ្ទេរតំណែង ម្ចាស់ផ្ទះ និង​សហប្រធាន​នៃ​កិច្ចសហប្រតិបត្តិការ មេគង្គ​-​ឡាន​ឆាង សំរាប់​ឆ្នាំ​បន្ទាប់​(២០២០) ដែល​ប្រទេស​ឡាវ​ជា​អ្នកទទួល​ធ្វើ​បន្ត​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា កម្ពុជា​ពិតជា​មាន​កិត្តិយស​ណាស់ ដែល​បានទទួល​ធ្វើជា​សហប្រធាន និង​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​នៃ​កិច្ចសហប្រតិបត្តិការ មេគង្គ​-​ឡាន​ឆាង (Mekong-Lancang) លើក​ទី​២ ថ្ងៃនេះ ជាមួយ ឯកឧត្តម​នាយករដ្ឋមន្ត្រី​ចិន លី គឺ​ឈាំ​ង ។ ក្នុងអំឡុងពេល​នៃ​ការកសាង​មូលដ្ឋានគ្រឹះ​នៃ​កិច្ចសហប្រតិបត្តិការ​អនុតំបន់​មួយ​នេះ គឺ​ការលំបាក​ជាងគេ​គឺ​នៅពេល​ចាប់ផ្ដើម​។ ប៉ុន្តែ​យើង​មិន​ដែលមាន​អារម្មណ៍​ថា​យើង​ធ្វើ​កិច្ចការ​នេះ​តែម្នាក់ឯង​នោះឡើយ យើង​តែងតែ​ទទួលបាន​នូវ​ការឧបត្ថម្ភ​គាំទ្រ និង​ភាពជា​ដៃគូ​ឥត​ងាករេ ពី​ប្រទេស​សហប្រធាន ពោលគឺ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជាមួយនឹង​ការចូលរួមចំណែក​យ៉ាងសកម្ម​ពី​សមាជិក​ប្រទេស​ទន្លេមេគង្គ​-​ឡាន​ឆាង​ទាំងអស់​។​

​ជោគជ័យ​នៃ​កិច្ចប្រជុំ​កំពូល​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាង​ឆាង​លើក​ទី​២ នេះ មិនមែនជា​ជោគជ័យ​របស់​កម្ពុជា​តែម្នាក់ឯង​នោះទេ វា​គឺជា​ជោគជ័យ​រួម​របស់​បណ្ដា​ប្រទេស​មេគង្គ​-​ឡាន​ឆាង ក៏ដូចជា​ជោគជ័យ​នៃ​យន្តការ​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​ទាំងមូល​។ សម្តេច​តេ​ជោ បាន​សំដែង​នូវ​សេ​ក្ដី​រីករាយ​ក្នុងការ​ប្រគល់​តួនាទី និង​ភារកិច្ច “​សហប្រធាន​” ជូន ឯកឧត្តម Thongloun Sisolith នាយករដ្ឋមន្ត្រី​ឡាវ ។ ក្នុងនាម​ជា​ប្រទេស​នៅតាម​ដង​ទន្លេមេគង្គ​យើង​បានសម្រេច ប្រើ​ច្រវា​ទូក​ជា​និមិត្តរូប​នៃ​សហប្រធាន នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​នេះ ។​

​គ្រប់​ប្រទេស​និង​ប្រជាពលរដ្ឋ​នៅតាម​ដង​ទន្លេមេគង្គ សុទ្ធតែ​ប្រើប្រាស់ ច្រវា​នេះ​ដូចៗ​គ្នា , ច្រវា​គឺជា​និមិត្តរូប​នៃ​ការប្ដេជ្ញាចិត្ត របស់​យើង​ដើម្បី​ធ្វើដំណើរ​ឆ្ពោះទៅមុខ តាម​បណ្ដោយ​ដង​ទន្លេមេគង្គ​។ ច្រវា​នេះ​ដើម្បី​អុំទូក​កិច្ច​ប្រតិ ប​ត្តិ​ការ​មេគង្គ​-​ឡាន​ឆាង ហើយ​មានដំណើរ​ទៅមុខ កាន់តែ​លឿន​ខ្លាំង​ឡើង ថែមទៀត ។​

​បន្ទាប់មក សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បានប្រគល់​ច្រ​វ៉ា​ទូក ជូនទៅ ឯកឧត្តម Thongloun Sisolith នាយករដ្ឋមន្ត្រី​ឡាវ ដើម្បី​បន្តវេន​រៀបចំ​កិច្ចប្រជុំ​នេះ​នៅ​ឆ្នាំ ២០២០​។ ឯកឧត្តម Thongloun Sisolith នាយករដ្ឋមន្ត្រី​ឡាវ បាន​ប្តេជ្ញាចិត្ត និង​គាំទ្រ​ចំពោះ​កិច្ចប្រជុំ​នេះ និង​យល់ព្រម​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​នៅ​ឆ្នាំ​២០២០​។​

​នៅ​រសៀល​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៨ នេះ​បើក​កិច្ចប្រជុំ​កំពូល​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង (Mekong-Lancang) លើក​ទី​២ ក្រោម​មូលបទ “​ទន្លេ​របស់​យើង ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍ​ប្រកប ដោយ​ចីរភាព​”​។​

​កិច្ចប្រជុំ​កំពូល​ល្ងាច​នេះ គឺមាន​ការចូលរួម​ពី​បណ្ដា​មេដឹកនាំ​នៃ​ប្រទេស​តាម​ទន្លេមេគង្គ​រួមមាន ១)​ឯកឧត្ដម Li Keqiang នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជា​សហប្រធាន ២)​ឯកឧត្ដម Thongloun Sisolith នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ៣)​ឯកឧត្ដម Myint Swe អនុ​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ៤)​ឯកឧត្ដម Prayut Chan-o-cha នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ និង ៥)​ឯកឧត្ដម Nguyen Xuan Phuc នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ព្រមទាំង​គណៈប្រតិភូ​ជាច្រើនរូប​ទៀត​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សម្តែង​នូវ​កិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ថ្នាក់ដឹកនាំ​ប្រទេស​ទាំងអស់ ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​លើក​ទី​២​។ សម្តេច​តេ​ជោ បាន​មានប្រសាសន៍​រំលឹក​អំពី​កិច្ចប្រជុំ​កំពូល​កិច្ចសហប្រតិបត្តិការ​មេគង្គ​ឡាន​ឆាង លើក​ទី​១ ដែល​បាន​ធ្វើឡើង​នៅ​ទីក្រុង​សាន់​យ៉ា ប្រទេស​ចិន កាលពី​ឆ្នាំ​២០១៦​កន្លងទៅ​។ ក្នុងនោះ ប្រទេស​ទាំងអស់ បាន​អនុវត្ត​នូវ​របៀបវារៈ​ជាច្រើន​ដែល​ប្រទេស​ទាំង​៦ បាន​សន្យាថា​នឹង​ខិតខំ​ធ្វើ​ឲ្យ​យន្តការ​អនុវត្ត​តំបន់​ទន្លេមេគង្គ​កាន់​តែមាន​ភាពល្អប្រសើរ ជាពិសេស​នឹងធ្វើ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​ពេញលេញ​ដែល​នាំមក​នូវ​សន្តិភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​វិបុលភាព​សម្រាប់​តំបន់​មេគង្គ​ទាំងមូល​។​

​សម្តេច​តេ​ជោ បាន​បន្តថា ទន្លេមេគង្គ​គឺជា​ទន្លេ​ដែលមាន​សារៈសំខាន់​បំផុត ដែល​បាន​ជួយ​ដល់​ជីវភាព រស់នៅ​របស់​ប្រជាពលរដ្ឋ​រាប់លាន​នាក់​ដែល​កំពុង​រស់នៅ​តាម​បណ្តោយ​ទន្លេមេគង្គ​។ ទន្លេ​នេះ​បាន​ឲ្យ​យើង​បង្កើត​វាសនា​រួមគ្នា ប្រកបដោយ​ភាពជា​មិត្ត​ជិតខាង​។ កត្តា​ទាំងនេះ បាន​ជំរុញ​ឲ្យ​ប្រទេស​យើងទាំងអស់គ្នា អនុវត្តតាម​ការសន្យា​កន្លងមក ដើម្បី​ឲ្យ​កា្ល​យ​ជាការ​ពិត ហើយ​ថ្ងៃនេះ កម្ពុជា​ពិតជា​មាន​មោទនៈភាព និង​មាន​ក្តី​រីករាយ​ក្នុង​ការទទួល​ស្វាគមន៍ និង​រៀបចំ​កិច្ចប្រជុំ​កំពូល​នេះ​ឡើង​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​បន្ថែមទៀតថា កិច្ចប្រជុំ​នេះ​គឺ​មានន័យ​ជ្រៀលជ្រៅ​ណាស់ ដែល​មិនមែនជា​រឿង​ចៃដន្យ​ទេ​។ យើង​បានជ្រើសរើស​យក​ប្រធានបទ​ទន្លេ​របស់​យើង​ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ដែល​បានផ្តល់​នូវ​សារៈសំខាន់​សម្រាប់​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ក្នុង​តំបន់​មេគង្គ​។ សម្តេច​តេ​ជោ ក៏បាន​រំលឹក​ពី​ការជ្រៀតជ្រែក​ផ្ទៃក្នុង​ពី​សំណាក់​បរទេស​កន្លងមក ដែល​បានធ្វើ​ឲ្យ​កម្ពុជា​ជួប​នូវ​គ្រោះមហន្តរាយ​អស់​រយៈពេល​ជាច្រើន​ទសវត្ស​រ៍ដ​
​ែ​ល​បាន​បំផ្លាញ​អ្វីៗ​ស្ទើរតែ​ទាំង ស្រុង ក្នុងនោះ​គឺ​បំផ្លាញ​ស្ថេរភាព និង​សន្តិភាព​របស់​កម្ពុជា ហើយ​បាន​រារាំង​ដល់​កំណើនសេដ្ឋកិច្ច​រប​ស់​ប្រទេសជាតិ​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកហើយ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បញ្ជាក់​អំពី​បទពិសោធន៍​កន្លងមក​ដែល​ធ្វើអោយ​យើង​សម្រេចបាន​នូវ​សន្តិភាព​ពេញលេញ គឺ​តាមរយៈ​ការចេះ​អត់អោន​ឲ្យ​គ្នា​ទៅវិញទៅមក​ចំពោះ​បូរណភាព​ដែនដី និង​អធិបតេយ្យភាព​របស់​ផង​គ្នា ហើយ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​គ្នា​ទៅវិញទៅមក​។​

​ទន្ទឹមនឹង​នោះដែរ សម្តេច​តេ​ជោ ហ៊ុន សែន បានកត់សម្គាល់​ដោយ​ពេញចិត្ត​ថា នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ​-​ឡាន​ឆាង​លើក​ទី​៣ ដែល​បានរៀបចំ​នៅ​ទីក្រុង​តា​លី មាន​គម្រោង​ចំនួន​១៣២​ត្រូវបាន​អនុម័ត​ជា​គម្រោង​ដំណាក់កាល​ទី​១ ដែល​គាំទ្រ​ដោយ​មូលនិធិ​ពិសេស​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ឆ្នាំ​២០១៧ និង​បញ្ជី​គម្រោង​ផ្សេងទៀត នៃ​មូលនិធិ​ពិសេស​នៃ​កិច្ចសហប្រតិបត្តិការ មេគង្គ​-​ឡាន​ឆាង ដែលមាន​គម្រោង​ចំនួន​២១៤ កំពុង​ត្រូវ​បានដាក់​ស្នើ​សម្រាប់ធ្វើ​ការវាយតម្លៃ​។ កិច្ចប្រជុំ​កំពូល​ថ្ងៃនេះ គឺ​នឹង​ធានា​បន្ថែម​នូវ​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ជំរុញ​គម្រោង​អភិវឌ្ឍន៍​ទាំងនោះ​អោយសម្រេចបាន​ឆាប់ៗ​នាពេលខាងមុខ​៕​

 
សម្តេច​តេ​ជោ ហ៊ុន សែន​ផ្ទេរតំណែង​ម្ចាស់ផ្ទះ និង​សហប្រធាន​នៃ​កិច្ចសហប្រតិបត្តិការ មេគង្គ​-​ឡាន​ឆាង​ទៅ​ប្រទេស​ឡាវ​
 
សម្តេច​តេ​ជោ ហ៊ុន សែន​ផ្ទេរតំណែង​ម្ចាស់ផ្ទះ និង​សហប្រធាន​នៃ​កិច្ចសហប្រតិបត្តិការ មេគង្គ​-​ឡាន​ឆាង​ទៅ​ប្រទេស​ឡាវ​
 
សម្តេច​តេ​ជោ ហ៊ុន សែន​ផ្ទេរតំណែង​ម្ចាស់ផ្ទះ និង​សហប្រធាន​នៃ​កិច្ចសហប្រតិបត្តិការ មេគង្គ​-​ឡាន​ឆាង​ទៅ​ប្រទេស​ឡាវ​
 
សម្តេច​តេ​ជោ ហ៊ុន សែន​ផ្ទេរតំណែង​ម្ចាស់ផ្ទះ និង​សហប្រធាន​នៃ​កិច្ចសហប្រតិបត្តិការ មេគង្គ​-​ឡាន​ឆាង​ទៅ​ប្រទេស​ឡាវ​
 
សម្តេច​តេ​ជោ ហ៊ុន សែន​ផ្ទេរតំណែង​ម្ចាស់ផ្ទះ និង​សហប្រធាន​នៃ​កិច្ចសហប្រតិបត្តិការ មេគង្គ​-​ឡាន​ឆាង​ទៅ​ប្រទេស​ឡាវ​
 
សម្តេច​តេ​ជោ ហ៊ុន សែន​ផ្ទេរតំណែង​ម្ចាស់ផ្ទះ និង​សហប្រធាន​នៃ​កិច្ចសហប្រតិបត្តិការ មេគង្គ​-​ឡាន​ឆាង​ទៅ​ប្រទេស​ឡាវ​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!