ថ្ងៃ ពុធ ទី 17 ខែ មករា ឆ្នាំ 2018 ម៉ោង 10:53:20 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ស្ត្រី​ដែល​ជេរសម្តេចនាយក​រដ្ឋមន្ត្រី​តាម facebook ត្រូវ​តុលាការ​ផ្តន្ទា​ទោស​ដាក់ពន្ធនាគារ​រយៈ​ពេល​១ឆ្នាំ

ភ្នំពេញ | 11 Jan 2018 16:25 | ដោយ៖ រតនា | ផ្សាយក្នុង៖ ព័ត៌មានជាតិ| មើល៖ 505 | មតិ៖ 0
 

ស្ត្រី​ដែល​ជេរ និង​ចោទសម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ក្រុមគ្រួសារ​ថា​ជា​ឃាតក​សម្លាប់​លោក កែម ឡី តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ ត្រូវបាន​តុលាការ​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​១១ មករា នេះ ដោយ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ ១​ឆ្នាំ និង ពិន័យ​ជា​ប្រាក់​ចំនួន​១​លាន​រៀល​។​

​ស្ត្រី​ជាប់ចោទ​មានឈ្មោះ ហ៊ិ​ន វ៉ាន់​ស្រី​ពៅ ហៅ ហេង លក្ខិណា អាយុ​៣៧​ឆ្នាំ ត្រូវបាន​ចោទប្រកាន់​ពីបទ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។​

​ស្ត្រី​រូបនេះ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៧ នៅ​បេនឡាន​រិ​ទ្ធិ​មុនី បន្ទាប់ពី​រូបនាង​បាន​បង្ហោះ​វីដេអូ​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ហេង លក្ខិណា កាលពី​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៧ ដោយ​ចោទ​សម្តេច ហ៊ុន សែន និង​ក្រុមគ្រួសារ​ថា សុទ្ធតែជា​ឃាតក ក្នុងអំឡុងពេល​នាង កំពុង​ស្ថិតក្នុង​ពិធីបុណ្យ​រំលឹក​ខួប​មួយឆ្នាំ នៃ​ការបាញ់សម្លាប់​លោក កែម ឡី អ្នកវិភាគ​នយោបាយ ដែល​រៀបចំឡើង​នៅ​ភូមិ​អង្គ​តា​កុប ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ​៕​

 
ស្ត្រី​ដែល​ជេរសម្តេចនាយក​រដ្ឋមន្ត្រី​តាម facebook ត្រូវ​តុលាការ​ផ្តន្ទា​ទោស​ដាក់ពន្ធនាគារ​រយៈ​ពេល​១ឆ្នាំ
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!