ថ្ងៃ ពុធ ទី 17 ខែ មករា ឆ្នាំ 2018 ម៉ោង 11:07:19 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

មួយ​សប្ដាហ៍​កម្មការិនី​សម្រាលកូន​ចំនួន​៦៨៦​នាក់ និង​ទទួល​ប្រាក់ឧបត្ថម្ភ​ជាង​២៧៤​លាន​រៀល​

ភ្នំពេញ | 12 Jan 2018 08:33 | ដោយ៖ វិជ្ជរា | ផ្សាយក្នុង៖ ព័ត៌មានជាតិ| មើល៖ 598 | មតិ៖ 0
 

​ក្រោយពី​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​ផ្តល់ប្រាក់​សម្រាប់​កម្មការិនី​ដែល​សម្រាលកូន រហូតមកដល់​ពេលនេះ មានកម្ម​ការិនី​ប្រមាណ​ជា​៦៨៦​នាក់ ទទួលបាន​ប្រាប់​ឧបត្ថម្ភ​។​

​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានឱ្យដឹងថា​៖​ចាប់ពី​ថ្ងៃទី​១​ដល់ទី​៧​មករា​គឺ​ពេញ​១​សប្តាហ៍​ទី​១​កម្មការិនី​សម្រាលកូន សរុប​ចំនួន ៦៧៨​នាក់ និង​បញ្ជី​ទារក​សរុប​ចំនួន ៦៨៦​នាក់ និង​បានផ្តល់​ថវិកា​សរុប​ចំនួន ២៧៤.៤​លាន​រៀល​។ 

​អ្នកនាំពាក្យ​រូបនេះ​បាន​បន្តថា​៖ នេះ​ជាការ​អនុវត្ត​លើក​ទី​១​នៃ​ការដាក់​ឲ្យ​អនុវត្ត​កម្មវិធី​ថ្មី​របស់​រាជរដ្ឋាភិបាល ដឹកនាំ​ដោយ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការបើក​ផ្តល់​សាច់ប្រាក់​ជូន​កម្មការិនី ដែល​សម្រាលកូន​នោះ ប​.​ស​.​ស នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ។​

​ដោយឡែក​សម្រាប់​ថ្ងៃទី​៧ ខែមករា​នេះ គឺមាន​កម្មការិនី ១៤៣​នាក់ បាន​សម្រាលកូន​បាន ចំនួន​១៤៦​នាក់​។​គិត​ចាប់ពី​ថ្ងៃទី​១ មកដល់​ថ្ងៃទី​៧ ខែមករា នេះ​មានកម្ម​ការិនី​ដែល​សម្រាល​បានកូន​ភ្លោះ​២ មាន​ចំនួន ៨​នាក់​។ 

​ការឧបត្ថម្ភ​នេះ​បានបង្ហាញ​ពី​ការចាប់ផ្តើម​អនុវត្ត​កម្មវិធី​បើក​ផ្តល់ប្រាក់​ឧបត្ថម្ភ​បន្ថែម​ដល់​កម្មករនិយោជិត​ជា​ស្ត្រី ទាំង​ក្នុង​និង​ក្រៅ​ប្រពន្ធ​ពេល​សម្រាលកូន​។​
​គួរ​បញ្ជាក់ថា​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាស​ដាក់ចេញ​គោលនយោបាយ​ថ្មី​របស់​រាជរដ្ឋាភិបាល ឧ​បត្ដ​ម្ភ​ថវិកា​ដល់​កម្មការិនី​ឆ្លងទន្លេ​ចំនួន​៤០​ម៉ឺន​រៀល សម្រាប់​អ្នក​កើត​បានកូន​ម្នាក់​, ចំណែក​អ្នក​កើត​បានកូន​ភ្លោះ​ពីរ​នាក់ ទទួលបាន​៨០​ម៉ឺន​រៀល និង​សម្រាប់​អ្នក​កើត​បានកូន​ភ្លោះ​បី ១,២០០,០០០​រៀល ដែល​គោលនយោបាយ​នេះ ចាប់​អនុវត្ត​ចាប់ពី​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៨ តទៅ​។ រាជរដ្ឋាភិបាល បាន​ត្រៀម​បម្រុង​ចំណាយ​ថវិកា​ប្រមាណ ១០​លាន​ដុល្លារ​អាមេរិក ក្នុង​មួយឆ្នាំ​សម្រាប់​ចំណាយ​ប្រាក់ ឧបត្ថម្ភ​ដល់​កម្មការិនី​ឆ្លងទន្លេ​៕​

 
មួយ​សប្ដាហ៍​កម្មការិនី​សម្រាលកូន​ចំនួន​៦៨៦​នាក់ និង​ទទួល​ប្រាក់ឧបត្ថម្ភ​ជាង​២៧៤​លាន​រៀល​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!