ថ្ងៃ ពុធ ទី 17 ខែ មករា ឆ្នាំ 2018 ម៉ោង 10:55:10 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

កម្ពុជា​-​ចិន ព្រមព្រៀងគ្នា​លើ​គម្រោង​បាញ់​បង្ហោះ​ផ្កាយរណប «​តេ​ជោ​១»

ភ្នំពេញ | 12 Jan 2018 08:45 | ដោយ៖ សារព័ត៍មាន ថ្មី​ៗ | ផ្សាយក្នុង៖ ព័ត៌មានដកស្រង់| មើល៖ 13 | មតិ៖ 0
 

ភ្នំពេញ​៖ កម្ពុជា​-​ចិន បាន​ព្រមព្រៀង​បាញ់​បង្ហោះ​ផ្កាយរណប​ជា​លើកដំបូង ដែល​គ្រោង​ចំណាយ​ទឹកប្រាក់​១៥០​លាន​ដុល្លារ​អាមេរិក​។ ការព្រមព្រៀង​គ្នា​នេះ ធ្វើឡើង​នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សារណៈ រវាង​លោក គិត ម៉េង នាយក​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប និង​លោក យីន លី​ម៉េង ប្រធាន​សាជីវកម្ម​ឧស្សាហកម្ម​មហាកំពែង​ចិន (China Great Wall Industry Corporation)​។​

ផ្កាយរណប ដែល​គ្រោង​បាញ់​បង្ហោះ​នោះ មានឈ្មោះ Techo 1 ក្នុង​គោលបំណង​សន្តិសុខ សុ​វត្តិភាព​ព័ត៌មាន និង​សម្រាប់​ប្រើប្រាស់​តាម​តម្រូវការ​លើ​វិស័យ​ផ្សេងៗ​ទៀត ។ ក្រោយ​ចុះហត្ថលេខា​ព្រមព្រៀង​លើ​គម្រោង​ផ្កាយរណប​នេះ កម្ពុជា​ត្រូវការ​រយៈពេល​៣​ឆ្នាំ​បន្ថែម ដើម្បី​សិក្សា​ឲ្យ​បាន​លម្អិត​លើ​ការបាញ់​បង្ហោះ​នេះ ដែល​អាច​អនុវត្តបាន ក្នុងអំឡុង​ឆ្នាំ​២០២១ ឬ ២០២២​ខាងមុខ ។ ការបាញ់​បង្ហោះ​ផ្កាយរណប​នេះ ក្រុមហ៊ុន Royal Blue Sky Satellite ដែលជា​បុត្រ​សម្ព័ន្ធ​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប គ្រោង​ចំណាយ​ទឹកប្រាក់ ១៥០​លាន​ដុល្លារ​អាមេរិក​។ នេះ​បើតាម​អ្នកនាំពាក្យ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា (TRC) លោក អ៊ឹម វុត្ថា ដែល​ប្រាប់​សារព័ត៌មាន​ថ្មីៗ​កន្លងមក​។​

​គម្រោង​បាញ់​ផ្កាយរណប​នេះ គឺជា​គម្រោង​មួយ​ស្ថិតនៅក្នុង​ចំណោម​កិច្ច​ព្រៀម​ព្រៀង​ទាំង​១៩​ទៀត ដែល​បាន​ចុះហត្ថលេខា​ដោយ រួមគ្នា​រវាង​វិស័យ​រដ្ឋ​និង​រដ្ឋ​, រវាង​វិស័យ​រដ្ឋ និង​ឯកជន ព្រមទាំង​រវាង​វិស័យ​ឯកជន និង​ឯកជន ក្រោម​អធិបតីភាព សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន  និង​លោក លី ខឹ​ឈាំ​ង នាយករដ្ឋមន្ដ្រី​ចិន នៅ​វិមាន​សន្ដិភាព នៅ​ថ្ងៃទី​១១ មករា​នេះ​៕

 
កម្ពុជា​-​ចិន ព្រមព្រៀងគ្នា​លើ​គម្រោង​បាញ់​បង្ហោះ​ផ្កាយរណប «​តេ​ជោ​១»
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!