ថ្ងៃ ពុធ ទី 17 ខែ មករា ឆ្នាំ 2018 ម៉ោង 11:09:57 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

អង្គភាព​ប្រឆាំង​អំពើពុករលួយ​គួរ​បើ​កការស៊ើបអងេ្កត​លើ លោក សន វី អគ្គនាយក​ទូរគមនាគមន៍​កម្ពុជា​ប្រព្រឹត្ត​អំពើ​ពុករលួយ ?

ភ្នំពេញ | 12 Jan 2018 08:53 | ដោយ៖ សារព័ត៍មាន ឆន្ទះខ្មែរ | ផ្សាយក្នុង៖ ព័ត៌មានដកស្រង់| មើល៖ 24 | មតិ៖ 0
 

ភ្នំពេញ​៖  មេៗ​មន្ត្រី​នៅ​អង្គភាព ទូរគមនាគមន៍​កម្ពុ​ជា នេះ (T.C) ជាច្រើន អាណត្តិ​មកហើយ តែងតែ​កើត​មាន​រឿង​អា ស្រូវ​អំពើពុករលួយ​រហូត  ផ្ទុះ​ការតវ៉ា​ពី​សំណាក់ មន្ត្រី និយោជិត ដែល​បម្រើ​ការងារ នៅ​ទីនោះ​ជា​បន្តបន្ទាប់ និង​មាន ការផ្លាស់ ប្តូរ តំណែង​អ​គ្ គ​នាយក​..០៥ រូប​. .​មកហើយ​។​

​ដូចជា​៖ ១.​លោក  ញឹក កុសល្យ វិជ្ជា .២.​លោក ឡៅ សារឿ​ន .៣.​លោក​គឹម វិត្រា​.៤. ឡាយ ម៉ា​រី​វូ .៥.​លោក សន វី​.​អគ្គនាយក ទូរគមនាគមន៍​កម្ពុ​ជា  (T.C).​ឡើង​ថ្មី​.​កាលពី​ព្រឹក​ថ្ងៃទី​៧ ខែ​មីនា​ឆ្នាំ​២០១៧ កន្លងទៅនេះ​មាន​ការ ប្រកាស​តែងតាំង​ជា ផ្លូវការ តំណែង អគ្គនាយក ទូរគមនាគមន៍​កម្ពុ​ជា (T.C) សម្រាប់​អាណត្តិ​ទី​៥ ក្រោម​វត្តមាន .​ឯកឧត្តម ត្រាំ អ៉ីវ តឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។​..​យោង​ព្រះរាជក្រឹត្យ​លេខ នស​/ រក​ន​/ ០២១៧/ ១៨២ ចុះ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ​ឆ្នាំ​២០១៧ ត្រូវបានតែងតាំង លោក សន វី ជា​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទ​ទួល​បន្ទុក​ជា​អគ្គនាយក​នៃ​ទូរគមនាគមន៍​កម្ពុជា​មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​។​នៅតែ​យកដៃ ជើង​អ្នក​ចាស់​យក​មក​ប្រើការ នៅ​ទូរគមនាគមន៍​កម្ពុជា (T.C). ដែល​មាន​រឿង អាស្រូវ .​កើត​មាន​ដ៏​ដដែលៗ តែ សូម​លាក់​ឈ្មោះ ទុក​សិន ។​

​ដូច្នេះ​ជួយ​តាមដាន​មើល​ថា .​ក្រោយពេល លោក សន វី ឡើង​គ្រប់គ្រង តំណែង​ជា​អគ្គនាយក​ទូរគមនាគមន៍​កម្ពុជា (T.C) នឹង​នៅ​បន្ត វប្បធម៌​ពុករលួយ បក្សពួកនិយម គ្រួសារនិយម លើស​ជាង​សម័យ អគ្គនាយក​មុនៗ​ទៀត​ដដែលៗ ខណៈ​អំពើពុករលួយ ត្រូវបាន​គេ​ចាត់ទុកថា​ជា​ឧបសគ្គ​ដល់​ការអភិវឌ្ឍន៍​សង្គម​ជាតិ​ផងដែរ ។​

​ប្រភព​ពី​មន្ត្រី​ដែល​ស្និទ្ធ​នឹង​លោក សន វី អគ្គនាយក​ទូរគមនាគមន៍​កម្ពុជា​(TC)  ត្រូវបាន​មន្ត្រី​ក្រោម​ឱវាទ លាតត្រដាង ជា​សាធារណៈ ដើម្បី​ឲ្យ​លោក ត្រាំ អ៊ីវតឹក  រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង ទូរគមនាគមន៍ បានដឹង​ឮ​និង​ចាត់វិធានការ​ទប់ស្កាត់ ផងដែរ​។ ទន្ទឹមនឹងនេះ​មាន​ការអំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង អំពើពុករលួយ​បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក សន វី ឲ្យបាន​ស៊ីជម្រៅ​និង​ចាត់វិធានការ​តាម​នីតិវិធី​។

​ប្រភព​អោយដឹងទៀតថា​លោក  សន វី អគ្គនាយក​អង្គភាព​ទូរគមនាគមន៍​កម្ពុជា កាល​ជំនាន់ លោក ប្រាក់  សុខុន នៅ​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា  គឺ​លោក សន វី មាន​តំណែង ជា​អគ្គ​នា យក​ស្ដីទី​អង្គភាព​ទូរគមនាគមន៍​កម្ពុជា ហើយ​គ្មាន​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​ដូច​សព្វថ្ងៃ​នេះ​ឡើយ ។ ប៉ុន្តែ​នៅពេលដែល លោក ត្រាំ អ៊ីវតឹក​ចូលកាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ហើយ លោក សន វី ទទួលបាន​តំណែង ជា​អគ្គនាយក​អង្គភាព​ទូរគមនាគមន៍​កម្ពុជា  គឺ​លោក សន  វី មានអំណាច យ៉ាង​ធំ ធេង​ក្នុង​ការឃុបឃិត​ជាមួយ​លោក  អ៊ុង ពិ​សិទ្ធ ដើម្បី​កេងប្រវញ្ច​ថវិកា​ជា​តិយ៉ាង ពេញបន្ទុក​។

​ប្រភព​បានឲ្យដឹង​ទៀតថា លោក សន វី បាន​ផ្ដល់​អំណាច​ពេញ​ដែន​ក្នុង​ដៃ​ឲ្យ​លោក អ៊ុង ពិ​សិទ្ធ ក្នុងការ លើក ផែន ការ  ហិរញ្ញវត្ថុ ហើយ​រាល់​ការចំណាយ សម្រាប់ អង្គភាព​សុទ្ធ តែ​មាន​ការ បំប៉ោង ដើម្បី​កេង ប្រវ័ញ្ច ថវិការដ្ឋ យក ចែកគ្នា ធ្វើ​មាន​ធ្វើ​បាន​យ៉ាង​សុខ​ស្រួល​។ ដោយ​មាន​ការបើក​ដៃ​ពី​សំណាក់​លោក សន វី ទើប​លោក អ៊ុង ពិ​សិទ្ធ អាច​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត ហើយ​ថវិកា​ជាតិ​ត្រូវបាន​កេងប្រវញ្ច​កាន់តែច្រើន ព្រោះ​គ្មាន ការត្រួត ពិនិត្យឲ្យ បាន ត្រឹមត្រូវ​ពី សំណាក់​ថ្នាក់ដឹកនាំ​ក្រសួង​នោះ​ទេ​?​។​

​បញ្ហា​នេះ​ជា​រឿង​ដែល​លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ មិន​គួរ​មើល រំលង​ត ទៅទៀត ទេ ព្រោះ​សព្វថ្ងៃ​លោក សន វី និង​លោក អ៊ុង ពិ​សិទ្ធ កំពុង​បន្ត​តួលេខ​នៃ ការចំណាយ សម្រាប់ អង្គ ភាព​ទូរគមនាគមន៍​កម្ពុជា តាម​អំពើ​ចិត្ត​។ ជាពិសេស​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏​គួរបើ​កការស៊ើបអង្កេ​ត​ឲ្យបាន​ទាន់​ពេល​ផងដែរ ក្នុង​ខណៈ​ដែល​មន្ត្រី​២​រូប​ខាងលើនេះ កំពុង​ឃុបឃិត គ្នា​ប្រព្រឹត្ត អំពើពុករលួយ​ដោយ​សេរី​។​

​ប្រភព​ពី​មន្ត្រី​បុគ្គលិក​អង្គភាព​ទូរគមនាគមន៍​កម្ពុជា បានឲ្យដឹងថា ចាប់តាំងពី​លោក សន វី ឡើងកាន់តំណែង​ជា​ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​គ្គនាយ​ក​ទូ​គមនាគមន៍​កម្ពុជា គឺ​ប្រាក់​ចំណូល​សម្រាប់ អង្គភាព​មាន ការបាត់បង់ យ៉ាងច្រើន​សន្ធឹកសន្ធាប់​។​

​ប្រភព​ពី​មន្ត្រី​បុគ្គលិក​នៅក្នុង​អង្គភាព​ទូរគមនាគមន៍​កម្ពុជា បានឲ្យដឹងថា ក្រោយ​ពេល​លោក សន វី ទទួលបាន តំណែង ជា​អគ្គនាយក​អង្គភាព​ទូរគមនាគមន៍​កម្ពុជា  ក៏​បាន​លើក​បន្តុប​លោក  អ៊ុង ពិ​សិទ្ធ អនុប្រធាន នាយក ដ្ឋា​ន​ផែនការ​ហិរញ្ញវត្ថុ គ្រប់គ្រង​តួ​នា ទី​យ៉ាងសំខាន់​ក្នុង​ការកឹបកេង​ថវិកា​ចំ​ណូល សម្រាប់​អង្គភាព​ទាំងមូល​។
​ករណី​ខាងលើ នេះ​សារព័ត៏មាន​យើង​បាន​ទាក់ទង​តាម​ទូរស័​ព្ទ​សុំ​ការបំភ្លឺ​ពី​លោក សន វី អគ្គនាយក​អង្គភាព​ទូរគមនាគមន៍​កម្ពុជា​បាន​នោះ​ទេ ?៕

 

 
អង្គភាព​ប្រឆាំង​អំពើពុករលួយ​គួរ​បើ​កការស៊ើបអងេ្កត​លើ លោក សន វី អគ្គនាយក​ទូរគមនាគមន៍​កម្ពុជា​ប្រព្រឹត្ត​អំពើ​ពុករលួយ ?
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!