ថ្ងៃ ពុធ ទី 17 ខែ មករា ឆ្នាំ 2018 ម៉ោង 10:59:44 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

អាជ្ញាធរ​បញ្ឈប់​មិន​ឲ្យ​យានជំនិះ​គ្រប់​ប្រភេទ​ចូលទៅ​កាន់​តំបន់​ផាប់​ស្ទ្រី​ត

សៀមរាប | 13 Jan 2018 08:22 | ដោយ៖ រតនា | ផ្សាយក្នុង៖ ព័ត៌មានជាតិ| មើល៖ 212 | មតិ៖ 0
 

អាជ្ញាធរ​ខេត្តសៀមរាប​បានដាក់​ចេញ​នូវ​បម្រាម​ថ្មី​មួយ ដោយ​បញ្ឈប់​មិន​ឲ្យ​យានជំនិះ​គ្រប់​ប្រភេទ​ចូលទៅ​កាន់​តំបន់​ផាប់​ស្ទ្រី​ត ចាប់ពី​វេលា​ម៉ោង​៥​ល្ងាច ដល់​ម៉ោង​២​ព្រឹក​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស៊ន់ ចំណាន ស្នងការរង​ទទួល​ផែ​នស​ណ្ឋា​ប់​ធ្នាប់ នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប​បាន​ឲ្យ​ដឹងថា ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​ភ្ញៀវទេសចរ​ដើរ​កម្សាន្ត​ពេល​រាត្រី​នៅ​តំបន់​ផាប់​ស្ទ្រី​ត​នេះ អាជ្ញាធរ​បានចាប់ផ្តើម​រៀបចំ​ស​ណ្ឋា​ប់​ធ្នាប់​នៅ​តំបន់​នេះ ឲ្យ​កាន់​តែមាន​ភាពល្អប្រសើរ ដោយបាន​កំណត់​មិន​ឲ្យ​យាន​ជំនះ​គ្រប់​ប្រភេទ​ចូល តំបន់​នេះ​ចាប់ពី​ម៉ោង​៥​ល្ងាច​ដល់​ម៉ោង​២​ព្រឹក និង​បានរៀបចំ​ឲ្យ​មាន​ចំណត​ចំនួន​៣​កន្លែង​នៅ​ជិត​តំបន់​នេះ​សម្រាប់​ចត​ឲ្យ​មាន​របៀបរៀបរយ​។​

​លោក​បន្តថា សម្រាប់​ប្រជាពលរដ្ឋ​ដែល​ប្រកប​រប​ទទួលទាន់​តាម​រទេះរុញ គឺ​អាជ្ញាធរ​បានរៀបចំ​ឲ្យ​លក់​នៅតាម​ដងផ្លូវ​មាត់​ស្ទឹង​ទាំងអស់ ដោយ​លក្ខណៈ​ស្មើភាព​គ្នា​និង​មាន​របៀបរៀបរយ​។ ការរៀបចំ​ស​ណ្ឋា​ប់​ធ្នាប់​លើក​នេះ គឺ​មានការ​តឹងរឹង​ជាង​មុន ព្រោះ​មាន​សមត្ថកិច្ច​ចម្រុះ​ដូចជា នគរបាល​ស​ណ្ឋា​ប់​ធ្នាប់ នគរបាល​ចរាចរណ៍ កងរាជអាវុធហត្ថ អាជ្ញាធរ​ក្រុង និង​ខេត្ត​អ្នកត្រួតពិនិត្យ​ពីលើ​ជាប្រចាំ​ផងដែរ​៕​

 
អាជ្ញាធរ​បញ្ឈប់​មិន​ឲ្យ​យានជំនិះ​គ្រប់​ប្រភេទ​ចូលទៅ​កាន់​តំបន់​ផាប់​ស្ទ្រី​ត
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!