ថ្ងៃ ពុធ ទី 17 ខែ មករា ឆ្នាំ 2018 ម៉ោង 11:08:20 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ឈ្មួញ​នាំ​ទំនិញ​៦​រូប​នៅ​ប៉ោយប៉ែ​តកំពុង​ល្បី​ខាង​ប្រើ​ជំនាញ​បន្លំ​ពន្ធ​ក្រោម​ការឃុបឃិត​ពី​លោក ហ៊ុយ សុជាតិ

 

ខេត្តបន្ទាយមានជ័យ ៖ មានការ​កត់​សម្គាល់​ឃើញថា ការ​នាំចូល​ទំនិញ​គ្រប់​ប្រភេទ​ពី​ប្រទេស​ថៃ​តាម​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែ​តសព្វថ្ងៃ​ត្រូវបាន​គេ​សង្ស័យថា មានការ​បង់ពន្ធ​មិន​គ្រប់​ឡើយ ដោយសារ​តែមាន​ក្រុម​ឈ្មួញ​ជើង​ខ្លាំង​ល្បីៗ​ចំនួន​៦​រូប​ប្រចាំ​នៅ​ប៉ោយប៉ែ​ត​បាន​ប្រើ​ជំនាញ​ក្លែង​ប្រភេទ​ទំនិញ ឬ​នាំចូល​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ក្រោម​ការឃុបឃិត​គ្នា​ពី​លោក ហ៊ុយ សុជាតិ ប្រធាន​សាខាគយ ​និង​រដ្ឋាករ​ច្រក​ប៉ោយប៉ែ​ត​នេះ​តែម្តង​។​
​ចំពោះ​ឈ្មួញ​ទាំង​៦​នាក់​នោះ​រួមមាន ៖ ឈ្មោះ ជា ទី​, ឈ្មោះ គឹម ស្រ៊ាង-អ្នកស្រី ថោង ឡេង​-​យាយ​ហ៊​យ - ចែ​ស្រី និង​កូន​កុង​ជាដើម​។ ហើយ​ការ​នាំចូល​ទំនិញ​ជា​រៀងរាល់ថ្ងៃ​ក្រុម​ឈ្មួញ​ខាង​លី​បាន​ប្រើ​គ្រប់​វិធីសាស្ត្រ​ក្នុង​បន្លំ​ពន្ធ​នាំចូល​តាមរយៈ​ការប្រកាស​ពន្ធ​បង់​មិន​គ្រប់ ​ត្រឹម​ប្រមាណ​តែ​១៥%​ទៅ​២០%​ប៉ុណ្ណោះ ជាហេតុ​ធ្វើ​ឲ្យ​រដ្ឋ​មានការ​បាត់បង់​ចំណូល​យ៉ាងច្រើន​ក្នុង​មួយខែៗ ខណៈដែល​ចំពោះ​ការបាត់បង់​ចំណូល​ពន្ធ​រដ្ឋ​លើ​ការ​នាំចូល​ទំនិញ​ទាំងនេះ​គឺ​លោក ហ៊ុយ សុជាតិ ជា​អ្នកទទួលខុសត្រូវ​ធំជាងគេ​។​
​ពាក់ព័ន្ធ​ករណី​នាំចូល​ទំនិញ​ពី​សំណាក់​ក្រុម​ឈ្មួញ​ទាំង​៦​រូប​ខាងលើ​នេះដែរ ប្រធាន​សាខាគយ និង​រដ្ឋាករ​ច្រក​ប៉ោយប៉ែ​តលោក ហ៊ុយ សុជាតិ មិនទាន់​អាច​ទំនាក់ទំនង​សុំ​ការពន្យល់​បាន​នៅឡើយ​ទេ​៕

 
ឈ្មួញ​នាំ​ទំនិញ​៦​រូប​នៅ​ប៉ោយប៉ែ​តកំពុង​ល្បី​ខាង​ប្រើ​ជំនាញ​បន្លំ​ពន្ធ​ក្រោម​ការឃុបឃិត​ពី​លោក ហ៊ុយ សុជាតិ
 
ឈ្មួញ​នាំ​ទំនិញ​៦​រូប​នៅ​ប៉ោយប៉ែ​តកំពុង​ល្បី​ខាង​ប្រើ​ជំនាញ​បន្លំ​ពន្ធ​ក្រោម​ការឃុបឃិត​ពី​លោក ហ៊ុយ សុជាតិ
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!