ថ្ងៃ ពុធ ទី 21 ខែ កុម្ភៈ ឆ្នាំ 2018 ម៉ោង 01:32:02 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​និង​ថ្នាំញៀន​២​កញ្ចប់​តូច​

ភ្នំពេញ | 15 Jan 2018 08:38 | ដោយ៖ តារា | ផ្សាយក្នុង៖ សន្តិសុខសង្គម| មើល៖ 197 | មតិ៖ 0
 

​កម្លាំង​ប៉ុស្តិ៍​គន​របាល​រដ្ឋបាល​កា​កាប​ទី​១ បានធ្វើ​ជិះ​ល្បាត​ក្នុង​មូលដ្ឋាន​និង​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ និង​ប្រើប្រាស់​ថ្នាំញៀន ចំនួន​៥​នាក់ រួមជាមួយ​ថ្នំ​ញៀន​២​កញ្ចប់​តូច រួមទាំង​ម៉ូតូ​១​គ្រឿង ហេតុការណ៍​ឃាត់ខ្លួន​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤.១០​នាទី ទៀបភ្លឺ ថ្ងៃអាទិត្យ ១៣​កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៨ ត្រង់ចំណុច​ខាងមុខ ក្លឹប​រី​លែ​ក្ស តាម​បណ្តោយ ២០១១ ស្ថិតក្នុង​សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោ​ធិ៏​សែន​ជ័យ​។​

​បើតាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​មានឈ្មោះ​ដូចជា​៖
១•​ធុល ថេត ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិ​ក​ប្រាកដ មាន​ស្រុកកំណើត​នៅ​ភូមិ ស្ថា​នី ខេត្តកំពុងឆ្នាំង ជា​អ្នក​រក្សាទុក​និង​ចែកចាយ​។​
២•​ភិន សុភាព ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ អ៊ុតខោអាវ ក្នុង​រោងចក្រ ស្នាក់នៅ​ភូមិ​ទ្រុងមាន់​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​៣•​ដា រា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ម្តុំ​ផ្សារកណ្តាល ខណ្ឌដូនពេញ មាន​ស្រុកកំណើត​នៅ​ខេត្តកណ្តាល​។​
៤•​ដេ វីត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​ជួយ​លក់ដូ​រ​ម្តាយ ស្នាក់នៅ​ភូមិ​តា​ងួន សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោ​ធិ៏​សែន​ជ័យ​។​
៥•​សេង ពេជ្រ អាយុ​២៩​ឆ្នាំ មុខរបរ​បំរើ សេ​វី​ស​ខារ៉ាអូខេ មួយកន្លែង ស្នាក់នៅ​ពោ​ធិ៏​ចិន​តុង សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោ​ធិ៏​សែន​ជ័យ​។​
​សមត្ថកិច្ច​ដកហូត​បា​ន​វត្ថុតាង​មាន​៖​ម៉ូតូ​១​គ្រឿង​ម៉ាក​ទ្រី​ម ១២៥​ពណ៌​ខ្មៅ សេរី ២០១៥​មាន​ស្លាក​លេខ​ភ្នំពេញ​1CT.2029​។​

​បើតាម​សមត្ថកិច្ច​បានអោយដឹង​ថា​នៅ​មុនពេល​កើតហេតុ​កម្លាំង​
​ពួគ​កាត់​បានធ្វើការ​ជិះ​ល្បាត​ក្នុង​មូលដ្ឋាន​ដើម្បី​កាត់បន្ថយ​និង​ទប់ស្កាត់​បទល្មើស​និង​ក្នុង​មូលដ្ឋាន​ដែល​កើតឡើង​ដោយ​ប្រការ​ណាមួយ​។​លុះ​ជិះ​មកដល់​ត្រង់ចំណុច​កើតហេតុ​ក៏​ប្រទះឃើញ​ជនសង្ស័យ​ខាងលើ​កំពុង​ឈរ​នៅត្រង់ចំណុច​កើតហេតុ​ខាងលើ ហើយ​កម្លាំង ពួកគាត់​មានការ​សង្ស័យ​ក៏​ឃាត់​ដើម្បី​ធ្វើការ​ឆែកឆេរ ខណៈពេល​នោះ​ក៏​ប្រទះឃើញ​ថ្នាំញៀន​ប្រភេទ​ក្រាម​ស​ថ្លា​ចំនួន ២​កញ្ចប់​តូច​នៅលើ​ខ្លួន​ជនសង្ស័យ​មានឈ្មោះ ធុល ថេត ខាងលើ ហើយ​កម្លាំង​សមត្ថកិច្ច​ក៏បាន​ធ្វើការ​ឃាត់ខ្លួន​ភ្លាមៗ​តែម្តង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៥​នាក់​រួម​និង​វត្ថុតាង​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល កា​កាប​ទី​១​កសាង​សំណុំរឿង​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោ​ធិ៏​សែន​ជ័យ​ដើម្បី​បញ្ជូន​បន្តទៅ​តុលាការ​រងចាំ​ធ្វើការ​ចាត់ការ​ទៅតាម​និតិ​វិធី​៕​

 
សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​និង​ថ្នាំញៀន​២​កញ្ចប់​តូច​
 
សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​និង​ថ្នាំញៀន​២​កញ្ចប់​តូច​
 
សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​និង​ថ្នាំញៀន​២​កញ្ចប់​តូច​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!