ថ្ងៃ ពុធ ទី 21 ខែ កុម្ភៈ ឆ្នាំ 2018 ម៉ោង 01:33:47 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ទីក្រុង​មួយ​នៅក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ប្រឈម​នឹង​កង្វះ​ទឹក​ប្រើប្រាស់​

 

អាហ្វ្រិក​ខាងត្បូង ៖ ទីក្រុង​ខេ​ប ថោ​ន (Cape Town) នៅក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ដែលជា​គោលដៅ​ទេសចរណ៍​ដ៏​ល្បីល្បាញ​មួយ​នៅលើ​ពិភពលោក​អាច​នឹង​អស់​ទឹក​ប្រើប្រាស់​នៅត្រឹម​ខែមេសា​ខាងមុខ​ដោយសារ​គ្រោះរាំងស្ងួត​ដ៏​អាក្រក់​នៅក្នុង​ទីក្រុង​នេះ​កំពុងស្ថិត​នៅក្នុង​ហានិភ័យ​ដែល​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​ឈរ​តម្រង់​ជួរ​គ្នា​ដើម្បី​ទទួលយក​ទឹក​ដែលមាន​របប​កំណត់​។​
​គ្រោះរាំងស្ងួត​នោះ​នឹង​បន្ត​រហូតដល់​ថ្ងៃទី​២២ ខែមេសា ខណៈដែល​ក្រុម​អាជ្ញាធរ​នៅក្នុង​ទីក្រុង​ខេ​ប ថោ​ន (Cape Town) បាន​ព្យាយាម​សាងសង់​រោងចក្រ​ចម្រាញ់​ជាតិ​អំបិល​ចេញពី​ទឹក និង​ខួង​អណ្តូងស្នប់​ជាច្រើន​។​
​ក្រុមមន្ត្រី​នៅក្នុង​ទីក្រុង​នោះបាន​និយាយថា មនុស្ស​ម្នាក់​ត្រូវបាន​អនុញ្ញាត​ឲ្យ​យក​ទឹក​ទៅប្រើ​ប្រាស់​ជា​អតិបរិមា​ត្រឹមតែ​២៥​លីត្រ​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ​។​
​ក្រុមមន្ត្រី​បាន​ឲ្យ​ដឹងផង​ដែរ​ថា កម្រិត​ទំនប់​ទឹកបាន​ធ្លាក់ចុះ​ទាប​ជាង​៣០%​នៅក្នុង​សប្តាហ៍​ទី​១​នៃ​ឆ្នាំ​២០១៨ ដោយ​ក្នុងនោះ​មានទឹក​ប្រហែល​១៩.៧%​ប៉ុណ្ណោះ​ដែល​ចាត់ទុកថា​អាច​ប្រើប្រាស់​បាន​។​
​គួរ​បញ្ជាក់ថា យោងតាម​ក្រុមប្រឹក្សា​ទេសចរណ៍​និង​ធ្វើដំណើរ​ពិភពលោក​, ជា​រៀងរាល់ឆ្នាំ​ភ្ញៀវទេសចរ​ជិត​២​លាន​នាក់​បាន​សម្រុក​ទៅកាន់​ទីក្រុង​ខេ​ប ថោ​ន (Cape Town) ដែល​នេះ​បានធ្វើ​ឲ្យ​វិស័យ​ទេសចរណ៍​និង​ការធ្វើដំណើរ​ចូលរួមចំណែក​ប្រមាណ​៩%​ពោលគឺ​៣៣​ពាន់​លាន​ដុល្លារ​អាមេរិក​នៅក្នុង​សេដ្ឋកិច្ចជាតិ​របស់​ប្រទេស​អាហ្វ្រិក​ខាងត្បូង​កាលពី​ឆ្នាំមុន​៕

 
ទីក្រុង​មួយ​នៅក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ប្រឈម​នឹង​កង្វះ​ទឹក​ប្រើប្រាស់​
 
ទីក្រុង​មួយ​នៅក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ប្រឈម​នឹង​កង្វះ​ទឹក​ប្រើប្រាស់​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!