ថ្ងៃ ពុធ ទី 21 ខែ កុម្ភៈ ឆ្នាំ 2018 ម៉ោង 01:33:53 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ជន​ឆបោក​ពាក់ព័ន្ធ​រឿង​លក់​ដី​ខ្យល់​ត្រូវ​​តុលាការ​បង្គាប់​ឲ្យ​ឃុំខ្លួន​

 

​រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក សេង លាង បានសម្រេច​ចេញ​ដីកា​បន្ថែម​បង្គាប់​ឲ្យ​ឃុំខ្លួន ឈ្មួញ​ដី​២​នាក់ ដែល​ឆបោក​លក់​ដី​ខ្យល់ និង​ក្លែង​ឯកសារ​ទិញ​លក់​ដី ក្រោម​បទចោទប្រកាន់​ថ្មី​បន្ថែមទៀត ខណៈដែល​ការសម្រេច​នេះ​ធ្វើឡើង​បន្ទាប់ពី​បញ្ចប់​ការសាកសួរ​នៅ​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៨​។ នេះ​បើតាម​មន្ដ្រី​តុលាការ​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នា​ព្រឹក​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៨​នេះ​។

​បើតាម​មន្ត្រី​រូប​នោះបាន​បញ្ជាក់ថា តុលាការ​ធ្លាប់​បានចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន បុរស​ទាំង​២​នាក់​នេះ​ម្ដង​រូ​ច​មកហើយ ក្រោម​បទ​ចោទ «​ឆបោក​» មួយ​ករណី កាលពី​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៨​កន្លង ប៉ុន្ដែ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ថ្មី​នេះ ពាក់ព័ន្ធ​បទ​ចោទ​៣​ថ្មី​បន្ថែមទៀត​។ ជន​ត្រូវ​ចោទ ទី​១៖ ឈ្មោះ ស៊ុន សៀង អាយុ​៤៨​ឆ្នាំ និង​ទី​២៖ ឈ្មោះ ហេង សាន អាយុ​៤៥​ឆ្នាំ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី សាកសួរ​ពាក់ព័ន្ធ​បទ​ចោទ ក្លែងបន្លំ ប្រើប្រាស់​លិខិត​ក្លែង និង​ឆបោក ដែល​បាន​ប្រព្រឹត្ត​អំឡុង​ឆ្នាំ​២០១៣ នៅ​រាជធានី​ភ្នំពេញ យោងតាម​មាត្រា​៦២៧ មាត្រា​៦២៨ មាត្រា​៣៧៧ និង​មាត្រា​៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ​។​

​សូមជម្រាបថា នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ក្រសួងមហាផ្ទៃ បាន​ឃាត់ខ្លួន​ជន​ត្រូវ​ចោទ​ទាំង​២​នាក់​ខាងលើនេះ កាលពី​ព្រឹក​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៨ ដោយ​ធ្វើឡើង​តាម​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន លេខ ១០០៦ «​ឃ​១» ដ​.​ច​.​ន ចុះ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៧ និង​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​លេខ ១០០៧ «​ឃ​១» ដ​.​ច​.​ន ចុះ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៧ របស់លោក វ៉ាន់ សែន​វិសុទ្ធ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី ឆបោក ប្រាក់​កក់​របស់​ដើមបណ្តឹង​ចំនួន ៥០,០០០​ដុល្លារ យកទៅ​ទិញ​ដី ចំនួន​៦,០០០​ហិកតា នៅក្នុង​ខេត្តកំពត តែ​គ្មាន​ដី​ឲ្យ​ដើមបណ្តឹង​៕

 
ជន​ឆបោក​ពាក់ព័ន្ធ​រឿង​លក់​ដី​ខ្យល់​ត្រូវ​​តុលាការ​បង្គាប់​ឲ្យ​ឃុំខ្លួន​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!