ថ្ងៃ ពុធ ទី 21 ខែ កុម្ភៈ ឆ្នាំ 2018 ម៉ោង 01:33:34 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

រថយន្ត​កុងតឺន័រ​បុក​ម៉ូ​តុ​បណ្តាលឱ្យ​ស្លាប់​៣​នាក់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​គួរ​ឲ្យ​សង្វេគ​

ភ្នំពេញ | 19 Jan 2018 08:57 | ដោយ៖ ចិន្តា | ផ្សាយក្នុង៖ សន្តិសុខសង្គម| មើល៖ 205 | មតិ៖ 0
 

មាន​គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​មួយ​បានកើត​ឡើង​ដោយសារ​រថយន្ត​កុងតឺន័រ​បុក​ម៉ូតូ​និង​បាន​ផ្តាច់ជីវិត​មនុស្ស ៣​នាក់ ជា​ស្វាមី​-​ភរិយា និង​ឪពុក ខណៈ​កូនប្រុស​តូច​ម្នាក់​បាន​រងរបួស​ធ្ងន់ ហេតុការណ៍​ការណ៍​គ្រោះថ្នាក់​ចរាចរ​ដ៏​សង្វេគ​នេះ បានកើត​ឡើង​នៅ​ម៉ោង​ជា​១៩:០០​ព្រលប់​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៨ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ជិត​វត្ត​ស្លែង នៅ​សង្កាត់​ពងទឹក ខណ្ឌដង្កោ​។​

​សព​ជនរងគ្រោះ​ទាំង​៣​នាក់ បាន​ស្ថិតនៅក្រោម​កង់​រថយន្ត​កុងតឺន័រ ហើយ​កូនប្រុស​តូច​ដែល​រងរបួស​ធ្ងន់ធ្ងរ​ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​

​ជនរងគ្រោះ​ទាំង​៣​នាក់ មាន​លំនៅឋាន​ក្នុងភូមិ​អន្លង់​ឫស្សី ឃុំ​ដើម​ឫស្សី ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។ បើតាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ធ្វើដំណើរ​ពី​ភ្នំពេញ​ទៅផ្ទះ​វិញ ក្រោយ​បើក​ថ្នាំ​ឲ្យ​ឪពុក​រួច​នៅ​រាជធានី​ភ្នំពេញ​។​

​រថយន្ត​បង្កហេតុ​ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-9057 ដោយឡែក​អ្នកបើកបរ​រថយន្ត​កុងតឺន័រ បាន​រត់គេចខ្លួន​ភ្លាមៗ ក្រោយពេល​កើតហេតុ​។​

​ក្រោម​កើតហេតុ​សមត្ថកិច្ច​បាន​ចុះទៅ​ធ្វើការ​វាស់វែង​ហើយ​បានប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​ដោយឡែក​វត្ថុតាង​យកទៅ​រក្សាទុក​នៅ​ស្នងការ​រាជធានី​ភ្នំពេញ​បន្ត​និតិ​វិធី​។​

 
រថយន្ត​កុងតឺន័រ​បុក​ម៉ូ​តុ​បណ្តាលឱ្យ​ស្លាប់​៣​នាក់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​គួរ​ឲ្យ​សង្វេគ​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!