ថ្ងៃ ពុធ ទី 21 ខែ កុម្ភៈ ឆ្នាំ 2018 ម៉ោង 01:33:43 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

សមត្ថកិច្ច​ស្រុក​ស្អាង​ប​ង្គ្រា​ប​ករណី​គ្រឿងញៀន​ឃាត់ខ្លួន​ជនសង្ស័យ​០៣​នាក់​រួមជាមួយ​វត្ថុតាង​

កណ្ដាល | 19 Jan 2018 09:06 | ដោយ៖ សិរី នេត្រា | ផ្សាយក្នុង៖ សន្តិសុខសង្គម| មើល៖ 154 | មតិ៖ 0
 

ជនសង្ស័យ​ចំនួន​០៣​នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ពីបទ​ជួញដូរ​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ម៉ា​ទឹកកក ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ០២​កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី ១៨ ខែមករា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៣​និង​០០​នាទី នៅ​ចំណុច​ភូមិ​ក្បាលជ្រោយ ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្ដាល​។​

​ជនសង្ស័យ​ដែល​ឃាត់​ចំនួន​០៣​នាក់​៖
១ / ឈ្មោះ អង វណ្ណា​រី ហៅ​ឃី​ង ភេទ ប្រុស អាយុ ១៩​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន ភូ​ូ​មិត្រ​ពាំង​ក្រ​ងែ​ល ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ​។ 
២ / ឈ្មោះ សឿន សល់ ភេទ ប្រុស អាយុ ៣១​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ទីលំនៅ​បច្ចុប្បន្ន ភូមិ ពាម​សាលា ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល​។​
៣ / ឈ្មោះ ឃីម ឃៀង ភេទ ប្រុស អាយុ ២៥​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ទីលំនៅ​បច្ចុប្បន្ន ភូមិ កណ្តាល ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្តាល​។​
​វត្ថុតាង​ចាប់យក​៖​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យថា​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​) ចំនួន ០២​កញ្ចប់​តូច​។​

​លោក​សេង សុជាតិ អធិការ​ស្រុក​ស្អាង​បាន​បន្តថា​៖​នៅវេលា​ម៉ោង​កើតហេតុ ក្រោយ​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​មក​ថា​មាន​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​ភូមិ ក្បាលជ្រោយ ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល ភ្លាមៗ​នោះ​កម្លាំង​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​ព្រែក​គយ បាន​ទៅដល់​ចំណុចកើតហេតុ ធ្វើការ​ត្រួតពិនិត្យ​ជនសង្ស័យ​ឈ្មោះ អង វណ្ណា​រី ហៅ ឃី​ង បាន​រកឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​) ចំនួន ០២​កញ្ចប់​តូច នៅ​នឹង​ខ្លួន រួច​ឃាត់ខ្លួន​ជនសង្ស័យ​រួម​នឹង​វត្ថុតាង បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​សាកសួរ​។​

​បន្ទាប់ពី​សាកសួរ​នៅ​ចំពោះមុខ​សមត្ថកិច្ច​នគរបាល ឈ្មោះ អង វណ្ណា​រី ហៅ​ឃី​ង បាន​សារភាពថា គ្រឿងញៀន​(​ម៉ា​ទឹកកក​)​ចំនួន ០២​កញ្ចប់​តូច ខ្លួន​បាន​ទិញ​ពី​ឈ្មោះ សឿន សល់ នៅ​ភូមិ ពាម​សាលា ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល ក្នុងតម្លៃ​៦០,០០០៛ ដើម្បី​លក់​បន្ត ក្នុង​០១​កញ្ចប់​តូច តម្លៃ​៥​ម៉ឺន​រៀល ហើយ​នៅវេលា​ម៉ោង ១៤:០០​នាទី កម្លាំង​សមត្ថកិច្ច​នគរបាល បាន​បន្តទៅ​ឃាត់ខ្លួន​ឈ្មោះ សឿន សល់ នៅ​ភូមិ ពាម​សាលា ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល ពេល​ជាមួយគ្នា​នោះ​ឈ្មោះ សឿន សល់ បាន​សារភាពថា ខ្លួន​បាន​ទិញ​គ្រឿងញៀន (​ម៉ា​ទឹកកក​) ចំនួន ១​កញ្ចប់ តម្លៃ ១០០,០០០៛ ពី​ឈ្មោះ ឃីម ឃៀង នៅ​ភូមិ កណ្តាល ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្តាល ដើម្បី​យកមក​វេច​ខ្ចប់​លក់​បន្ត ក្នុង​០១​កញ្ចប់​តូច តម្លៃ ៣​ម៉ឺន​រៀល​។​លុះ​វេលា​ម៉ោង ១៥:២០​នាទី កម្លាំង​សមត្ថកិច្ច​នគរ​បាលប​ន្ត​ទៅ​ឃាត់ខ្លួន​ឈ្មោះ ឃីម ឃៀង នៅ​ភូមិ​កណ្តាល ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្តាល រួច​បញ្ជូនមក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ក្រាំង​យ៉ូ​វ ដើម្បី​សាកសួរ​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​នគរបាល ឈ្មោះ ឃីម ឃៀង បាន​សារភាពថា​ខ្លួន​ពិតជា​បាន​ទិញ​គ្រឿងញៀន​(​ម៉ា​ទឹកកក​)​ពី​ឈ្មោះ ថេ​ន ភេទ​ប្រុស អាយុ​ប្រហែល​២៣​ឆ្នាំ នៅ​ភូមិ​អំពិល​ឃុំ​ក្រាំង​យ៉ូ​វ ហើយ​បាន​លក់​បន្ដ អោយទៅ​ឈ្មោះ សឿន សល់ ពិតប្រាកដ​មែន​។​

​បន្ទាប់ពី​សាកសួរ​រួច​នៅវេលា​ម៉ោង​១៦:៤២​នាទី លោក លាវ ស្រេង ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្តកណ្តាល អនុញ្ញាតអោយ​សមត្ថកិច្ច​ឃាត់ខ្លួន ជនសង្ស័យ​ទាំងបី​នាក់ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ។​

 
សមត្ថកិច្ច​ស្រុក​ស្អាង​ប​ង្គ្រា​ប​ករណី​គ្រឿងញៀន​ឃាត់ខ្លួន​ជនសង្ស័យ​០៣​នាក់​រួមជាមួយ​វត្ថុតាង​
 
សមត្ថកិច្ច​ស្រុក​ស្អាង​ប​ង្គ្រា​ប​ករណី​គ្រឿងញៀន​ឃាត់ខ្លួន​ជនសង្ស័យ​០៣​នាក់​រួមជាមួយ​វត្ថុតាង​
 
សមត្ថកិច្ច​ស្រុក​ស្អាង​ប​ង្គ្រា​ប​ករណី​គ្រឿងញៀន​ឃាត់ខ្លួន​ជនសង្ស័យ​០៣​នាក់​រួមជាមួយ​វត្ថុតាង​
 
សមត្ថកិច្ច​ស្រុក​ស្អាង​ប​ង្គ្រា​ប​ករណី​គ្រឿងញៀន​ឃាត់ខ្លួន​ជនសង្ស័យ​០៣​នាក់​រួមជាមួយ​វត្ថុតាង​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!