ថ្ងៃ ពុធ ទី 21 ខែ កុម្ភៈ ឆ្នាំ 2018 ម៉ោង 01:32:21 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ក្រុមអ្នកលេង​ដាវ​សាំ​ម៉ូ​រ៉ៃ​៤​នាក់ រួម​ជាមួយនិង​ថ្នាំញៀន​៩​កញ្ចប់​

ភ្នំពេញ | 20 Jan 2018 08:17 | ដោយ៖ តារា | ផ្សាយក្នុង៖ សន្តិសុខសង្គម| មើល៖ 209 | មតិ៖ 0
 

ក្រុមបងធំ​អ្នកលេង​ដាវ​សាំ​ម៉ូ​រ៉ៃ​ប្រចាំ​ភូមិ ត្រូវបាន​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌ​ពោធិ​សែន​ជ័យ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​កន្ទោក​ធ្វើការ​បង្ក្រាប​និង​ចាប់ខ្លួនបាន​៤​នាក់​(​មាន​ស្រី​ម្នាក់​ផង​)​ដោយ​ដកហូត​ថ្នាំញៀន​៩​កញ្ចប់ ដាវ​សាំ​ម៉ូ​រៃ​ចំនួន​២​ដើម ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​២៣:០០​យប់​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៨ ស្ថិតនៅ​ក្នុងភូមិ​គល់ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​បើតាម​នគរបាល​បាន​ឲ្យ​ដឹងថា​ក្រុមអ្នកលេង បងតូច​បងធំ​ប្រចាំ​ភូមិ​ទាំង​៤​នាក់ រួមជាមួយ​ស្រី​ម្នាក់​ខាងលើ​អមដោយ ប្រដាប់​ដាវ​សាំ​ម៉ូ​រ៉ៃ តែងតែ​បង្ក​អសន្តិសុខ​ក្នុង​មូលដ្ឋាន ប្រមូលផ្តុំ​ពពាក់ពពូន​ប្រើប្រាស់​និង​ជួញដូរ​ថ្នាំញៀន ហើយ​ក្រោយពី​មាន​សេចក្តីរាយការណ៍​ពី​បងប្អូន​ប្រជាពលរដ្ឋ ទើប​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ល្បាត​ក្នុង​មូលដ្ឋាន​ប្រទះ​ជួប​ក្រុមអ្នកលេង​ខាងលើ ក៏​ឃាត់​ត្រួតពិនិត្យ រកឃើញ​ដាវ​សាំ​ម៉ូ​រៃ​ចំនួន​២​ដើម និង​ថ្នាំញៀន​ចំនួន​៩​កញ្ចប់ ដែល​ជនសង្ស័យ​លាក់ទុក​នឹង​ខ្លួន ទើប​ឈានដល់​ឃាត់ខ្លួន​តែម្តង​។​

​តាម​ប្រជាពលរដ្ឋ​បាន​លើកឡើងថា នៅក្នុង​មូលដ្ឋាន​ពួកគាត់ ទាំងយប់​ទាំង​ថ្ងៃ ឃើញតែ​ប្រមូល​ផ្តុំគ្នា​ប្រើប្រាស់​ជួញដូរ​ថ្នាំញៀន បង្ក​អសន្តិសុខ​ក្នុង​មូលដ្ឋាន រហូតមកដល់​យប់​ថ្ងៃកើតហេតុ​នេះ ពលរដ្ឋ​សាទរ​រាល់​ចំណាត់ការ​បង្ក្រាប​របស់​សមត្ថកិច្ច​។​

​ក្រោយពី​ឃាត់ខ្លួន​និង​ឆែកឆេរ​រកឃើញ​ថ្នាំញៀន រួមទាំង​ដាវ​សាំ​ម៉ូ​រ៉ៃ​ផង​នោះ ជនសង្ស័យ​ត្រូវបាន​នាំទៅ​សាកសួរ និង​កសាង​សំណុំរឿង​នៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

 
កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ក្រុមអ្នកលេង​ដាវ​សាំ​ម៉ូ​រ៉ៃ​៤​នាក់ រួម​ជាមួយនិង​ថ្នាំញៀន​៩​កញ្ចប់​
 
កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ក្រុមអ្នកលេង​ដាវ​សាំ​ម៉ូ​រ៉ៃ​៤​នាក់ រួម​ជាមួយនិង​ថ្នាំញៀន​៩​កញ្ចប់​
 
កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ក្រុមអ្នកលេង​ដាវ​សាំ​ម៉ូ​រ៉ៃ​៤​នាក់ រួម​ជាមួយនិង​ថ្នាំញៀន​៩​កញ្ចប់​
 
កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ក្រុមអ្នកលេង​ដាវ​សាំ​ម៉ូ​រ៉ៃ​៤​នាក់ រួម​ជាមួយនិង​ថ្នាំញៀន​៩​កញ្ចប់​
 
កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ក្រុមអ្នកលេង​ដាវ​សាំ​ម៉ូ​រ៉ៃ​៤​នាក់ រួម​ជាមួយនិង​ថ្នាំញៀន​៩​កញ្ចប់​
 
កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ក្រុមអ្នកលេង​ដាវ​សាំ​ម៉ូ​រ៉ៃ​៤​នាក់ រួម​ជាមួយនិង​ថ្នាំញៀន​៩​កញ្ចប់​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!