ថ្ងៃ ពុធ ទី 21 ខែ កុម្ភៈ ឆ្នាំ 2018 ម៉ោង 01:32:35 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

សមត្ថកិច្ច​នគរបាល​ក្រុង​តាខ្មៅ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​០៣​នាក់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

កណ្ដាល | 23 Jan 2018 09:07 | ដោយ៖ តារា | ផ្សាយក្នុង៖ សន្តិសុខសង្គម| មើល៖ 176 | មតិ៖ 0
 

​នៅ​ថ្ងៃ​ចន្ទ ៦​កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​២២ ខែមករា ឆ្នាំ ២០១៨ វេលា​ម៉ោង ១០:៣០​នាទី នៅត្រង់ចំណុច​ផ្ទះ​ជនសង្ស័យ ភូមិ​ព្រែ​កតា​ពៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

​លោក​វរសេនីយ៍ទោ ស កែវ​ពិសិដ្ឋ អធិការ​ក្រុង​តាខ្មៅ​បានឱ្យដឹងថា​៖​ជ​នស​ង្យ័​យ​មាន​ចំនួន​០៣​នាក់ (​ឃាត់ខ្លួន​០១​នាក់​) ចំណែក​០២​នាក់​ទៀត​រត់គេចខ្លួន​បាត់​។​
១-​ឈ្មោះ លី យូ​សុះ ភេទ ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន នៅ​ភូមិ​ព្រែក​តា​ពៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​
​វត្ថុតាង​ចាប់យក​រួមមាន​៖​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យថា​
​ជា​សារធាតុ​ញៀន ចំនួន​០២​កញ្ចប់​តូច​។​

​លោក​អធិការ​បន្តថា​៖​នៅវេលា​កើតហេតុ​ខាងលើ​ជនសង្ស័យ​កំពុងតែ​ដេក​លេង​នៅផ្ទះ​ស្រាប់តែ​ឈ្មោះ ស៊ិ​ក ស្មា​អែល​
(​ហៅ​អា​ខ្មៅ​) និង ឈ្មោះ អា ណា​ពី ភេទ​ប្រុស នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​បបួលគ្នា​ជក់​ថ្នាំញៀន​ហើយ​ឈ្មោះ​
​ស៊ិ​ក យូ​អែល​(​ហៅ​អា​ខ្មៅ​)​ជា​អ្នក​ទៅ​ទិញ​ពី​បុរស​ម្នា​ក់ដោយ​មិន​ស្គាល់ឈ្មោះ​នៅ​ចាក់អង្រែ​ចំនួន​០២​កញ្ចប់​តូច ហើយក៏​យកមក​ជក់​នៅផ្ទះ​ឈ្មោះ លី យូ​សុះ នៅ​ភូមិ​ព្រែក​តា​ពៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល ពេលនោះ​កំពុងតែ​រៀប​ជក់ សម​ត្ត​កិច្ច​មក​ចាប់​តែម្តង​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​នគរ​បាលជ​ន​សង្ស័យ​ឈ្មោះ លី យូ​សុះ បាន​ឆ្លើយ​សារភាពថា​ថ្នាំញៀន​នេះ​ខ្លួន​និង​បក្សពួក​ពិតជា​បាន​ទិញ​ពី​បុរស​ម្នាក់​ពិតប្រាកដ​មែន​។​​បច្ចុប្បន្ន​ជនសង្ស័យ រួម​នឹង​វត្ថុតាង​ត្រូវបាន​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ ដើម្បី​សាកសួរ​បន្ត និង​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

 
សមត្ថកិច្ច​នគរបាល​ក្រុង​តាខ្មៅ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​០៣​នាក់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​
 
សមត្ថកិច្ច​នគរបាល​ក្រុង​តាខ្មៅ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​០៣​នាក់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​
 
សមត្ថកិច្ច​នគរបាល​ក្រុង​តាខ្មៅ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​០៣​នាក់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​
 
សមត្ថកិច្ច​នគរបាល​ក្រុង​តាខ្មៅ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​០៣​នាក់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!