ថ្ងៃ ពុធ ទី 21 ខែ កុម្ភៈ ឆ្នាំ 2018 ម៉ោង 01:30:16 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

៣ ចំនុច​សំខាន់ ត្រូវ​ចេះ​ធ្វើ បើសិន​អ្នក​ចង់​ក្លាយជា CEO នៅ​អាយុ ៣០​ឆ្នាំ​

| 01 Feb 2018 08:39 | ដោយ៖ ចរិយា | ផ្សាយក្នុង៖ បច្ចេកវិទ្យា| មើល៖ 50 | មតិ៖ 0
 

លោក Jonh Schwarz បច្ចុប្បន្ន​ជា សហ​ស្ថាបនិក និង​ជា CEO នៃ​ក្រុមហ៊ុន Visier គាត់​បាន​ចែករំលែក​បទពិសោធន៍​របស់គាត់​ថា នៅ​អាយុ ២៤​ឆ្នាំ ខ្ញុំ​បាន​ប្រាប់​មេ​របស់ខ្ញុំ​ថា ខ្ញុំ​ចង់​ក្លាយជា CEO​។ កាលនោះ​នៅក្នុង​ឆ្នាំ ១៩៧៤ ខ្ញុំ​គឺជា អ្នក​អភិវឌ្ឍន៍​កម្មវិធី (Software Developer) ធ្វើ​ការអោយ​ក្រុមហ៊ុន IBM កាលនោះ​កំរ​នឹងមាន វិស្វករ​ណាមួយ រំពឹងថា​ខ្លួន​នឹង​អាចមាន​ភាពជោគជ័យ​ក្នុង​ជីវិត​លើសពីនេះ​ណាស់​។ សំណាង​ដែរ ដែល​ខ្ញុំ​បានទទួល​ការណែនាំ​ពី​មេ​របស់ខ្ញុំ គាត់​បាន​បង្រៀន​ខ្ញុំ ឲ្យ​ចេះ​មើលខ្លួន​ឯង​ឲ្យ​ច្បាស់ និង ធ្វើការ​ដៅ​គោលបំណង​ដែល​ចង់​ក្លាយទៅជា CEO ឲ្យ​បានជា​ក់លាក់​។ នៅ​ទីបំផុត ខ្ញុំ​ក៏បាន​សម្រេច​ដូច​បំណង ក្លាយទៅជា CEO (​នាយក​ប្រតិបត្តិ​) នៅ​ប៉ុន្មាន​ឆ្នាំ​ក្រោយមក​គឺ​នៅ​អាយុ ៣០​ឆ្នាំ​។ តែ​ទាំងអស់នេះ វា​មិនមែន​បានមក​ដោយ​ស្រួល​នោះទេ ខ្ញុំ​បានធ្វើ​រឿង​ជាច្រើន​ណាស់ ដូចជា ធ្វើ​ផែនការ​ដោយ​យកចិត្តទុកដាក់ ជាមួយនឹង​គោលបំណង​ដែល​ខ្ញុំ​បាន​ដៅ​ទុក​នោះ​។​

 នាពេល​បច្ចុប្បន្ននេះ ជ្រុង​មួយ​ដើម្បី​អាច​ក្លាយទៅជា CEO (​នាយក​ប្រតិបត្តិ​)​អាច​នឹង​ខុស​ពីមុន​បន្តិច ជាពិសេស ជាមួយនឹង​ភាពជឿនលឿន នៃ​បច្ចេកវិទ្យា​ហ្នឹង​តែម្តង​។ តែ​ជំនាញ​ដែល​ត្រូវការ​ដើម្បី​ក្លាយជា អ្នកដឹកនាំ​ម្នាក់​ដែល មាន​ប្រសិទ្ធភាព​នោះ គឺ​មិន​ខុសគ្នា​នោះទេ​។​ជំនាញ​ជា​មួលដ្ឋាន​ទាំងនេះ គឺ​ត្រូវការ​បទពិសោធន៍​នៃ ជីវិត​ជាក់ស្តែង​ដើម្បី​អាច​ទទួលបាន​នូវ​ផ្លែផ្កា​ទាំងអស់នេះ តែ​ក៏​នៅមាន​វិធី​ខ្លះទៀត​ដែរ នៅក្នុង​ការដោះស្រាយ​បញ្ហា​ប្រឈម​នេះ​។ 

​ខាងក្រោម​នេះ គឺជា ៣ ចំនុច​សំខាន់​ដែល​អ្នក​ត្រូវធ្វើ​ឲ្យ​បាប ដើម្បី​ឲ្យ​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ក្នុងការ​ក្លាយទៅជា​CEO ទោះបីជា​អ្នក ពុំ​សូវ​មានបទពិសោធន៍​ជីវិត​ច្រើន​ក៏ដោយ តែ​វា​នឹង​ជូ​យ​អ្នក​ឲ្យ​មាន​ឋា​ម​ពល និង​គំនិត​ដល់​អ្នក​៖

 ១). បង្កើត​ក្រុម​ដើម្បី​បំពេញ​នូវ​ចំនុច​ខ្វះខាត​របស់​អ្នក​

​នៅពេល​ខ្លះ អ្នកគ្រប់គ្រង​ថ្នាក់ខ្ពស់​ដ៏​មានបទពិសោធន៍​ម្នាក់​ក៏ត្រូវ​ការ ក្រុមមនុស្ស​នៅក្បែរ​គាត់​ដើម្បី​ផ្តល់​យោ​ប់​ដែរ ជាពិសេស​ពី​បុគ្គលិក​ដែលជា​ជំនាញ ក្នុង​ដែន​គ្រប់គ្រង​របស់គេ​។ ចំពោះ​អ្នកដឹកនាំ​វ័យក្មេង វា​គឺជា​ចំនុច​មួយ​ដែល​មិនត្រូវ​មើលរំលង ប្រសិនបើ​មិន​ចង់​បង្កើត​កំហុស​ធ្ងន់ធ្ងរ​នោះទេ​។ កង្វះខាត នៃ​បទពិសោធន៍​គ្រប់គ្រង​អាច​នាំមក​នូវ​ផលវិបាក​ដ៏​ធ្ងន់ធ្ងរ​ជាច្រើន ដូចជា ការជួល​មនុស្ស​ខុស ការចាយវាយ​លុយ​ខុស​គោលដៅ ជួប​បញ្ហា​នៅក្នុង​ការចុះកិច្ចសន្យា​ខាត​ផលប្រយោជន៍ រឺ​ធ្លាក់​នៅក្នុង ការពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ច្បាប់​ផ្សេងៗ វា​អាចមាន​ផ្សេងទៀត នេះ​គ្រាន់តែ​រាប់​ត្រូ​សៗ​តែប៉ុណ្ណោះ​។​

​ឥឡូវ​យក​ករណី​លោក Mark Zuckerberg​និង​លោក Sheryl Sandberg​។​នៅក្នុង​ក្រុមហ៊ុន​Facebook​លោក Mark Zuckerberg គាត់​មាន​ផលិតផល ខណៈពេល​នាង ជា​មនុស្ស​ដែល​ចេះ​តំរង់ទិស​អាជីវកម្ម​ច្បាស់លាស់​។ ពួកគេ​ទាំងពីរ​នាក់ បំពេញ​គ្នា​ទៅវិញទៅមក​ជាមួយនឹង​ជំនាញ​របស់​ពួកគេ​ហើយ​ធ្វើការ​សហការគ្នា ដើម្បី​សម្រេច​គោលដៅ​រួម កសាង​ក្រុម​ហ៊ុម​មួយ​ឲ្យ​ជោគជ័យ​ដូច​សព្វថ្ងៃនេះ​។ 

​មួយ​ករណី​ផ្សេងទៀត លោក​Larry Page និង​លោក Sergey Brin ដែលជា​សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន Google(​ទាំងពីរ​នាក់ ក្នុង​វ័យ ២៥​ឆ្នាំ​) បាន​ពាំនាំ​បទពិសោធ​ន៏​ជាច្រើន​ពី​លោក Eric Schmidt ដូច្នេះហើយ​ដែល​ធ្វើ​ឲ្យ ពូកគេ​ទាំងពីរ អាច​គ្រប់គ្រង​ក្រុមហ៊ុន​នេះ​បានល្អ​។​

​នៅពេល​បង្កើត​ភាពជា​អ្នកដឹកនាំ​ក្រុម​របស់​អ្នក ចូរ​កុំ​សំឡឹងមើល តែ​មនុស្ស​ដែល​អ្នក​ចូលចិត្ត ត្រូវ​ស្វែងរក​មនុស្ស​ដែល​តែងតែ​តតាំង​នឹង​អ្នក ព្រោះថា​គេ​នឹង​អាចធ្វើ​ឲ្យ​អ្នក​រីកចម្រើន​។ 

២). ប្រើ​អំនាច​នៃ​ការគិត ទាំង​វិជ្ជមាន និង​អវិជ្ជមាន​

​ប្រសិនបើ​អ្នក ចាប់ផ្តើម​ធ្វើ​អាជីវកម្ម នៅពេលដែល​អ្នកមាន​អាយុ​ត្រឹម​ជាង ២០​ឆ្នាំ ដោយ​មិន​ភ័យខ្លាច ពី​ការ​ប្រឈម​នានា​អតីតកាល អ្នកនឹង​ទទួលបាន​អត្ថប្រយោជន៍​ខ្លះ តែ​អ្នកនឹង​អាច​ជួប​ផលវិបាក​ជាច្រើន​។​

​ផលវិបាក​ដ៏​ធំ​បំផុត​មួយ​គឺ ខ្វះ​នូវ​កំណត់ត្រា​ទិន្នន័យ​មួយចំនួន​(Lack of a track record) ដែល​វា​ជា​សក្តានុពល​សម្រាប់​អ្នកវិនិយោគ ប្រហែលជា​ត្រូវការ​ចាំបាច់​នោះ ដើម្បី​ធ្វើជា​មូលដ្ឋានគ្រឹះ​ប្រើប្រាស់​សម្រាប់ធ្វើ​ការវាយតម្លៃ ពី​ប្រូ​បាប​នៃ​ភាពជោគជ័យ​របស់​អ្នក​។ តែ​វា​ក៏​អាច​នៅមាន​ឱកាស​ដែរ តែ​ត្រូវ​ថ​ឆ្លង​ការខិតខំ​ប្រឹងប្រែង​ច្រើន​ដើម្បី​ធ្វើ​ឲ្យ​គេ​ជឿ​អ្នក​ហើយ​ព្រម​ដាក់ទុន​វិនិយោគ​។​យុទ្ធសាស្ត្រ​ដ៏​មាន​សក្តានុពល​មួយ​ផ្សេងទៀត​នោះ​គឺ ធ្វើ​ការជួល​មនុស្ស​ដែល​គាត់​មានបទពិសោធន៍​ច្រើន ដើម្បី​ឲ្យ​ជូ​យ តែ​អ្នក​ក៏ មិនត្រូវ​ធ្វេសប្រហែស​នៅក្នុង​ការគ្រប់គ្រង​ដំណើការ​ណ៍​អាជីវកម្ម​របស់​អ្នក​ដែរ​។​

 ចំពោះ​អត្ថប្រយោជន៍​វិញ វា​ក៏​គូ​ឲ្យ​ចាប់អារម្មណ៍​ផងដែរ គឺថា អ្នកដឹកនាំ​វ័យក្មេង​ម្នាក់ គេ​មិនទាន់​ស្គាល់​ពាក្យ​ថា អ្វី​គឺ មិនអាច​ទៅរួច នោះទេ (what is not  possible) ដែរ​វា​នឹងធ្វើ​ឲ្យ​គេ ធ្វើ​ឲ្យ​គ្មាន​ចិត្ត​ស្ទាក់ស្ទើរ​នោះឡើយ​។ ភាគច្រើន​បទពិសោធន៍​បរាជ័យ តែង​ច្រើន​ស្ថិ​ន​ក្នុង​ចិត្ត​របស់​អ្នកដឹកនាំ​ដែល​ទទួលរង​នូវ​ភាពបរាជ័យ​។ សហគ្រិន​រឺ​អ្នកដឹកនាំ​វ័យក្មេង ត្បិត​ថា​គាត់​ជាម​នុស្ស​ខ្វះ បទពិសោធន៍​មែន​តែ​គាត់ ក៏​មិនមាន បទពិសោធន៍​អវិជ្ជមាន​ដែល​អាចធ្វើ​ឲ្យ​គាត់​រង​ឥទ្ធិពល ពី​អតីតកាល​ផងដែរ​(a past negative experience)​។​

៣). រៀន​ដាក់ខ្លួន រៀន​និង​ស្វែងយល់​ពី​អ្នកក្រោមបង្គាប់​

​អ្នកដឹកនាំ ចាំបាច់​ត្រូវតែមាន​តម្លាភាព (Transparent) នៅក្នុង​ការដឹកនាំ និង​ត្រូវ​ចេះ​ដាក់ខ្លួន បត់បែន​ឲ្យ​បាន​សម​ស្របតាម​កាលៈទេសៈ​។ ការពិត​ណាស់ ភាព​ឆ្លាត​វៃ​នៅ​ក្នុងការ ចេះ​ដាក់ខ្លួន គឺជា​សមត្ថភាព​មួយ នៅក្នុង​ការប្រមើលមើល​គ្រប់​ជ្រុង និង​ចេះ​ធ្វើការ​ពិចារណា​នូវ​គំនិតល្អៗ​ដ៏ទៃទៀត​។ សម្រាប់ Google ដែលជា​ក្រុមហ៊ុន​មួយ នាំមុខគេ​នាពេល​បច្ចុប្បន្ន​វិញ គេ​ផ្តោតទៅលើ​លក្ខណៈវិនិច្ឆ័យ ជាង​សញ្ញាប័ត្រ​។ ជា​អកុសល​ដែល មនុស្ស​ច្រើនតែ សម្លឹងមើល​ពី​ចំនុចខ្សោយ រឺ​ចំនុច​អវិជ្ជមាន របស់​បុគ្គល​ម្នាក់ ជាង​/​មុន មើល​ពី​ចំនុចខ្លាំង​របស់គេ ខណៈពេលដែល​បុគ្គល​នោះ​មាន​ចំនុចខ្លាំង លើសលុប​លើ​ចំនុចខ្សោយ​នោះ​។​

​មនុស្ស​ដែល​ចេះ​ដាក់ខ្លួន គឺ​តែងតែ​ស្តាប់ និង រៀន​ពី​អ្នក​ដ៏​ទៃ​។ គេ​តែ​ផ្តល់ឱកាស​ដល់​នរណាម្នាក់​ដែល គេ​មាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​បញ្ចេញ​សមត្ថភាព​។ គេ​ផ្តល់​តម្លៃ​ឲ្យ​នរណាម្នាក់ ទៅតាម​តម្លៃ​ដែល​គេ​គួ​ទទួលបាន​។ គេ​មិនមាន​អំនួត​ខ្លាំង នៅពេលដែល​គេ​ទទួលបាន​សមិទ្ធផល​ល្អ​។ គេ​តែង​ប្រកាន់​ខ្ជាប់ខ្ជួន ក្នុងការ​ពិនិត្យពិច័យ​មើល និង ជម្រុញ​លើកទឹកចិត្ត​ខ្លួនឯង​ជានិច្ច ដើម្បី​ឲ្យ​ប្រាកដថា ខ្លួនឯង​បានធ្វើ​ត្រឹមត្រូវ​ទៅតាម គោលដៅ​របស់​អាជីវក​ម្ម​ដែល​បានកំណត់​នោះ​។​
​ជា​ចេះ​ដាក់ខ្លួន​ស្វែងយល់​ពី​អ្នកដទៃ​វា​គឺជា​រឿង​ល្អ ប៉ុន្ដែ​អ្នកដឹកនាំ ត្រូវតែមាន​ឆន្ទៈ​ដើម្បី​ដឹកនាំ​អោយមាន​ជ័យជំនះ​ផងដែរ​។​

 
៣ ចំនុច​សំខាន់ ត្រូវ​ចេះ​ធ្វើ បើសិន​អ្នក​ចង់​ក្លាយជា CEO នៅ​អាយុ ៣០​ឆ្នាំ​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!