ថ្ងៃ ពុធ ទី 21 ខែ កុម្ភៈ ឆ្នាំ 2018 ម៉ោង 01:31:50 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

សម្តេច​តេ​ជោ​សែន បង្ហើប​ពី​គម្រោង​អគារ​កម្ពស់ ៦០០ ម៉ែត្រ និង​រៀបចំ​សាងសង់​ឡើងវិញ​

ភ្នំពេញ | 03 Feb 2018 08:55 | ដោយ៖ តារា | ផ្សាយក្នុង៖ សន្តិសុខសង្គម| មើល៖ 209 | មតិ៖ 0
 

​ខណៈ​មានការ​រិះគន់​ចំពោះ​ក្តីបារម្ភ​ពី​លំហូរ​ចូល​វិនិយោគិន​មក​កម្ពុជា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ហ៊ុន សែន កាលពីពេល​ថ្មីៗ​នេះ​បាន​បង្ហើប​ពី​លទ្ធភាព​នៃ​ការសាងសង់​អគារ​កម្ពស់ ៦០០ ម៉ែត្រ​នៅ​ទីក្រុង​ភ្នំពេញ​ក្នុងពេល​ឆាប់ៗ​នេះ​ផងដែរ​។​

​បើទោះបី​យ៉ាងនេះ​ក្តី មិនមាន​ព័ត៌មាន​លម្អិត​ជុំវិញ​គម្រោង​នេះ​ទេ ខណៈ​សម្តេច​តេ​ជោ ក៏​ធ្លាប់​បានលើកឡើង កាលពី​ឆ្នាំ ២០១០ ថា កម្ពុជា​នឹង​សាងសង់​អគារ​កម្ពស់ ៥៥៥ ម៉ែត្រ​នៅ​កោះ​ពេជ្រ ប៉ុន្តែ​មកដល់ពេលនេះ​មិនមាន​ព័ត៌មាន​អ្វី​ពី​គម្រោង​នេះ​ទេ​។​

​ថ្លែង​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ស​ម្តេ​ចេ​ត​ជោ សែន បាន​រិះគន់​ចំពោះ​ក្តីបារម្ភ​ពី​ការហូរចូល​នូវ​វិនិយោគិន​ចិន​មក​ប្រទេស​កម្ពុជា ដោយ​លោក​ចាត់ទុកថា កម្ពុជា​មិនទាន់​អាចឆ្លើយតប​នឹង​ការវិវឌ្ឍ​របស់​ប្រទេស​នៅឡើយ​ទេ ដែល​ចាំបាច់​ត្រូវការ​ការវិនិយោគ​។​

​លោក​ថ្លែងថា​៖ «​ក្នុង​រយៈ​ចុង​ក្រោយនេះ បែរជា​នាំគ្នា​ភ័យព្រួយ​ថា​វត្តមាន​របស់​អ្នកវិនិយោគ​ចិន​ធ្វើ​ឲ្យ​មាន​កង្វល់ ប៉ុន្តែ​ខ្ញុំ​ចង់​សួរថា នៅក្នុង​ពេលដែល​មានកា​រ​វិនិយោគ​ចិន​យ៉ាង​សន្ធឹកសន្ធាប់​ដូចនេះ ធនធានមនុស្ស​របស់​យើង​មាន​គ្រប់គ្រាន់​ដើម្បី​ដោះស្រាយ​ឲ្យ​គេ​ហើយ​ឬ​នៅ​? ដោយសារ​ដោះស្រាយ​មិន​គ្រប់​ហ្នឹងហើយ បាន​ត្រូវមាន​វត្តមាន​របស់គេ​ចូលមក​»​។​

​លោក​បន្តថា​៖ «​អគារ​ខ្ពស់ៗ​ណាស់​ឥឡូវនេះ គម្រោង​ខាងមុខ​មាន​អា ៦០០ ម៉ែត្រ ស្មើនឹង ១៣៣ ជាន់ នឹងត្រូវ​សាងសង់​ខាង​មុខ អ៊ីចឹង​ទេ​សួរថា​លទ្ធភាព​របស់​ខ្មែរ​គ្រប់គ្រាន់​ហើយ​ឬ​នៅ​?»​។​

​លោកនាយក​រដ្ឋមន្ត្រី មិនបាន​លើកឡើង​ពី​ឈ្មោះ​គម្រោង​អគារ​កម្ពស់ ៦០០ ម៉ែត្រ​ថា​នៅពេលណា​វា​នឹង​ចាប់ផ្ដើម​ការសាងសង់ ឬ ក្រុមហ៊ុន​ណាមួយ​ត្រូវបាន​គេ​អះអាងថា​នឹង​សាងសង់​អគារ​នេះ​ទេ​។​

​នេះ​មិនមែនជា​លើកដំបូង​នោះទេ ដែល​ម្តេច​តេ​ជោ ហ៊ុន សែន ឬ​មន្ដ្រី​រដ្ឋាភិបាល​ផ្សេងទៀត​បានលើកឡើង​ផែនការ​សាងសង់​អគារ​ខ្ពស់​នោះ​។​

​ផែនការ​សាងសង់​ទីក្រុង​តម្លៃ ៨០ ពាន់​លាន​ដុល្លារ​ដែលមាន​ទំហំ​ធំ​ជាង​ទំហំ​សេដ្ឋកិច្ចកម្ពុជា ជិត ១០ ដង​នៅ​ភាគ​ខាងជើង​ទីក្រុង​ភ្នំពេញ ដែលមាន​ឈ្មោះថា «​ទីក្រុង​នាគ​សម្ដេច​តេ​ជោ ហ៊ុន សែន​» ក៏ត្រូវ​បានប្រកាស កាលពី​ឆ្នាំ ២០១៣ ផងដែរ​។​

​នៅពេល​ទាក់ទង​កាលពី​ម្សិលមិញ លោក ភួង សុ​ភាន រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​បានបង្ហាញ​ផែនការ​សម្រាប់ «​ទីក្រុង​នាគ​» រយៈពេល​៥​ឆ្នាំកន្លងមក បាន​ថ្លែងថា លោក​មិនដឹង​ពី​គម្រោង​កម្ពស់ ៦០០ ម៉ែត្រ​ណាមួយ​ដែល​លោកនាយក​រដ្ឋមន្ត្រី​លើកឡើង​នោះទេ​។ លោក​ថ្លែងថា​៖ «​ខ្ញុំ​មិនដឹង​ទេ យើង​[​នៅ​ក្រសួង​] មាន​អគារ​ច្រើន និង​គម្រោង​ជាច្រើន​»​។​

​លោក​បន្តថា​៖ «​ខ្ញុំ​មិនដឹង​កន្លែង​ណា​ដែល​លោក​ចង់​សាងសង់​អគារ​មួយ​នេះ​ទេ​»​។​

​យោងតាម លោក សេង ឡូត អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោកនាយក​រដ្ឋមន្ដ្រី​អាច​និយាយ​ទៅដល់​គម្រោង​ថ្មី​ដែល​ដឹកនាំ​ដោយ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប​របស់លោក គិត ម៉េង ដែល​លោក​ថ្លែងថា គ្រោង​នឹង​ឈូស​សណ្ឋាគារ​កាំបូឌីយ៉ាណា ដើម្បី​ត្រួស​ត្រាយផ្លូវ​សម្រាប់​អគារ​ដ៏​ខ្ពស់​នេះ​។​

​លោក​ថ្លែងថា​៖«​ពេលនេះ​វា​គ្រាន់តែ​ជា​ផែនការ​ប៉ុណ្ណោះ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បាន​ស្នើសុំ​រដ្ឋាភិបាល​នូវ​សិទ្ធិ​សម្រាប់​គម្រោង​នេះ​»​។​

​លោក​បន្តថា​៖ «​សណ្ឋាគារ​កាំបូឌីយ៉ាណា​នឹងត្រូវ​បំផ្លាញចោល ហើយ​ក្រុមហ៊ុន​នេះ នឹង​សាងសង់​អគារ​[​កម្ពស់ ៦០០ ម៉ែត្រ​]​នៅ​ទីនោះ​»​។​

​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​លើ​ផែន​ការដែល​លើកឡើង​នេះ ប៉ុន្តែ​លោក ហួន ពៅ ជា​បុគ្គលិក​បច្ចុប្បន្ន​របស់​ស​ណ្ឋា​គារ​កាំបូឌីយ៉ាណា បញ្ជាក់ថា សណ្ឋាគារ​នេះ​ទំនងជា​នឹងត្រូវ​បិទ​ដំណើរការ​នៅពេល​ណាមួយ​នៅ​ឆ្នាំ​ខាងមុខនេះ​។​

​លោក​ថ្លែងថា​៖ «​យើង​បានឮ​ព័ត៌មាន​មួយចំនួន​អំពី​គម្រោង​នេះ​»​។ លោក​បាន​បន្តថា​៖ «​ប្រហែល [​សណ្ឋាគារ​កាំបូឌីយ៉ាណា​] នឹង​បិទទ្វារ បន្ទាប់ពី​ការបោះឆ្នោត​រួច ប៉ុន្តែ​ខ្ញុំ​មិន​ប្រាកដ​នោះទេ​»៕​

 
សម្តេច​តេ​ជោ​សែន បង្ហើប​ពី​គម្រោង​អគារ​កម្ពស់ ៦០០ ម៉ែត្រ និង​រៀបចំ​សាងសង់​ឡើងវិញ​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!