ថ្ងៃ ពុធ ទី 21 ខែ កុម្ភៈ ឆ្នាំ 2018 ម៉ោង 01:30:25 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

Jailbreak" ក្លាយជាភាពយន្តខ្មែរដំបូងបញ្ចាំងនៅហុងកុង

ភ្នំពេញ | 05 Feb 2018 10:23 | ដោយ៖ សាន់ដារ៉ា | ផ្សាយក្នុង៖ ជីវិតកម្សាន្ត| មើល៖ 306 | មតិ៖ 0
 

ខ្សែភាពយន្តខ្មែរបែបវាយតប់ "Jailbreak" បានក្លាយជាភាពយន្តខ្មែរដំបូងដែលបានចាក់បញ្ចាំងនៅរោងភាពយន្តក្នុងហុងកុង។ ក្រោយពីបានធ្វើការចាក់បញ្ចាំងទូទាំងប្រទេសកាលពីខែមករាឆ្នាំមុននេះ ភាពយន្តខ្មែរមួយនេះក៏ត្រូវបានចាក់បញ្ចាំងនៅតាមបណ្តាប្រទេសក្នុងតំបន់កាលពីឆ្នាំទៅ ដូចជាទ្បាវ ម៉ាទ្បេស៊ីផងដែរ។ 

ឥទ្បូវនេះ ភាពយន្តនេះក៏បានឈានជើងចូលទៅក្នុងទីផ្សារហុងកុង បន្ទាប់ពីទទួលបានការជ្រើសរើសនៅក្នុងមហោស្រពភាពយន្តអាស៊ីហុងកុងប្រចាំឆ្នាំ 2017 សម្រាប់ការចាក់បញ្ចាំងនាពេលរាត្រី។ 

ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងឆ្នាំនេះ ភាពយន្តនេះក៏បានបើកទំព័រថ្មីមួយទៀតនៅក្នុងប្រវត្តិសាស្ត្រភាពយន្តហុងកុង ដោយបានក្លាយជាភាពយន្តខ្មែរដំបូងដែលទទួលបានការចាក់បញ្ចាំងជាផ្លូវការនៅលើផ្ទាំងសំពត់សនៅក្នុងទីក្រុងហុងកុង។ 

ក្រៅពីការចាក់បញ្ចាំងនៅក្នុងហុងកុងនេះ "Jailbreak" ក៏បានឈានចូលទៅក្នុងទីផ្សារម៉ាកាវក្លាយជាភាពយន្តដំបូងពីប្រទេសកម្ពុជាដូចគ្នា។ 

គួរបញ្ជាក់ផងដែរថា "Jailbreak" ដឹកនាំដោយផលិតករជនជាតិអ៊ីតាលីនៅកម្ពុជា លោក Jimmy Henderson និងចូលរួមសម្តែងដោយតួអង្គជំនួសនៅហូទ្បីវូដជនជាតិខ្មែរកាត់បារាំង Jean-Paul Ly ជាតួអង្គឯក រួមមានអ្នកឯកទេសផ្នែកក្បាច់គុណល្បុកត្តោ លោកអ៊ួរ ដារ៉ា និងជើងឯក MMA កញ្ញា សម ថារត្ន។ 

ភាពយន្តនេះមានសាច់រឿងនិយាយពីប៉ូលិសមួយក្រុមទទួលបញ្ជាដើម្បីដឹកនាំឧក្រិដ្ឋជនដែលជាមេជើងកាងចូលទៅក្នុងគុកដែលមានសុវត្ថិភាពតឹងតែងបំផុត។ ការបះបោរក៏ចាប់ផ្តើមធ្លាយនៅក្នុងគុកនៅពេលដែល មេជើងកាងម្នាក់នោះញុះញង់ឲ្យគេវាយគាត់ ធ្វើឲ្យក្រុមប៉ូលិសបង្ខំចិត្តត្រូវការពារគាត់ និងព្យាយាមរត់រកផ្លូវចេញផងដែរ។ 

ចាប់តាំងពីការចាក់បញ្ចាំងកាលពីឆ្នាំទៅក្នុងប្រទេសកម្ពុជាហើយនោះ ភាពយន្តនេះក៏ទទួលបានការចាក់បញ្ចាំងនៅតាមមហោស្រពភាពយន្តជាច្រើនរួមមាន មហោស្រពភាពយន្តអន្តរជាតិ Fantasia 2017 នៅក្នុងប្រទេសអ៊ីតាលី មហោស្រពភាពយន្តអន្តរជាតិសាហ្គារពួរឆ្នាំ 2017 និងមហោស្រពភាពយន្តទ្បួងប្រាបាំងនៅក្នុងប្រទេសទ្បាវ។

 
Jailbreak
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!