ថ្ងៃ ពុធ ទី 21 ខែ កុម្ភៈ ឆ្នាំ 2018 ម៉ោង 01:29:55 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

នាវា​យក្ស SAPPHIRE PRINCESS នាំ​ភ្ញៀវទេសចរ​បរទេស​ជិត​៤​ពាន់​នាក់ ចូល​ចត​នៅ​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ​

ព្រះសីហនុ | 05 Feb 2018 13:51 | ដោយ៖ រតនា | ផ្សាយក្នុង៖ ព័ត៌មានសេដ្ឋកិច្ច| មើល៖ 258 | មតិ៖ 0
 

ភ្ញៀវទេសចរ​បរទេស​ចម្រុះ​ជាតិ​សាសន៍​ជិត ៤​ពាន់​នាក់ ដែល​ធ្វើដំណើរ​តាម​នាវា​ទេសចរ យក្ស​មួយគ្រឿង​មានឈ្មោះ SAPPHIRE PRINCESS បាន​ចូលមក​ទស្សនកិច្ច ព្រះរាជាណាចក្រ កម្ពុជា តាម​ច្រក​កំពង់ផែ​សមុទ្រ​អន្តរជាតិ​ក្រុងព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៨​ម្សិលមិញ​នេះ​។​

​លោក​វរសេនីយ៍ឯក កៅ សារា​ណា នាយប៉ុស្តិ៍​ច្រកទ្វារ​កំពង់ផែ​អន្តរជាតិ​ក្រុង​ព្រះ សីហនុ​បាន​ឲ្យ​ដឹងថា នាវា​ទេសចរណ៍​យក្ស SAPPHIRE PRINCESS មាន​សញ្ជាតិ BERMUDA មាន​បណ្តោយ ២៨៨ ម៉ែត្រ ទទឹង ៣៦​ម៉ែត្រ ជម្រៅ​ទឹក ៨.៣ ម៉ែត្រ បាន​នាំ​ភ្ញៀវ ទេសចរ​បរទេស​ចម្រុះ​ជាតិ​សាសន៍ ចូល​ចត​កំពង់ផែ​អន្តរជាតិ ក្រុងព្រះសីហនុ ក្នុងនោះ​ភ្ញៀវ ទេសចរ​សរុប​ចំនួន ២៦៥៨​នាក់ មាន ៥២​សញ្ជាតិ​។​

​នាវា​ទេសចរណ៍​យក្ស SAPPHIRE PRINCESS បាន​នាំ​ភ្ញៀវទេសចរ​បរទេស​ចម្រុះ​ជាតិ​សាសន៍​ចាក​ចេញពី កំពង់ផែ​ប្រទេស​វៀតណាម ចូល​ចត​នៅ​កំពង់ផែ​អន្តរជាតិ ក្រុងព្រះសីហនុ នៅវេលា​ម៉ោង ៦ និង ៣០​នាទី ព្រឹក​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០១៨ ហើយ​បាន​នាំ​ភ្ញៀវទេសចរ​ចាកចេញ ពី​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ នៅវេលា​ម៉ោង​១៦​រសៀល ថ្ងៃ​ដដែល​ឆ្ពោះទៅកាន់​ប្រទេស​ថៃ​៕​

 
នាវា​យក្ស SAPPHIRE PRINCESS នាំ​ភ្ញៀវទេសចរ​បរទេស​ជិត​៤​ពាន់​នាក់ ចូល​ចត​នៅ​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ​
 
នាវា​យក្ស SAPPHIRE PRINCESS នាំ​ភ្ញៀវទេសចរ​បរទេស​ជិត​៤​ពាន់​នាក់ ចូល​ចត​នៅ​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ​
 
នាវា​យក្ស SAPPHIRE PRINCESS នាំ​ភ្ញៀវទេសចរ​បរទេស​ជិត​៤​ពាន់​នាក់ ចូល​ចត​នៅ​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!