ថ្ងៃ អាទិត្យ ទី 22 ខែ មេសា ឆ្នាំ 2018 ម៉ោង 18:20:31 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

អ្នក​ដែលមាន​បញ្ហា​ផ្លូវចិត្ត នឹង​លាក់​បង្កប់​ចរិត​ទាំង​១១​យ៉ាង គ្មានអ្នកចាប់អារម្មណ៍

ភ្នំពេញ | 06 Feb 2018 08:08 | ដោយ៖ លំអង | ផ្សាយក្នុង៖ ព័ត៌មានសុខភាព| មើល៖ 423 | មតិ៖ 0
 

​បញ្ហា​ផ្លូវចិត្ត គឺជា​ឃាតក​ដែល​អាច​សម្លាប់​ជីវិត​មនុស្ស ដោយ​មិនបាន​ដឹងខ្លួន ដែល​សូម្បីតែ​សា​ម៉ី​ខ្លួន ប្រហែលជា​មិនដឹងថា ខ្លួន​កំពុង​តែមាន​បញ្ហា​ផ្លូវចិត្ត​មួយ​នេះ​ផងដែរ​។​​បច្ចុប្បន្ន បញ្ហា​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ បានធ្វើឱ្យ​ប៉ះពាល់​ដល់​ស​តិ​អារម្មណ៍ ការរស់នៅ​ប្រចាំថ្ងៃ ថែមទាំង​អាចធ្វើឱ្យ​មនុស្ស​ទាំងអស់នោះ រង​ការឈឺចាប់​ធ្ងន់ធ្ងរ​រហូតដល់​ជ្រើសរើស​ផ្លូវ​បញ្ចប់ជីវិត​ខ្លួនឯង​ក៏មាន​។​

​ដូច្នេះ​ក្នុងនាម​អ្នកជា​ក្រុមគ្រួសារ បងប្អូន សាច់ញាតិ និង​មិត្តភក្តិ អ្នក​អាច​តាមដាន មើលថា​តើ​មនុស្ស​ដែល​នៅ​ជិត​ខ្លួន​អ្នក ពួកគេ​កំពុងតែជួបប្រទះ បញ្ហា​ផ្លូវចិត្ត​មួយ​នេះ​ឬក៏​អត់ ដើម្បី​ងាយស្រួល ជួយ​រក​ដំណោះស្រាយ និង​វិធី​ព្យាបាល​ឱ្យទាន់​ពេលវេលា​។​

​ខាងក្រោម​នេះ ជា​ចំណុច​ទាំង ១១​យ៉ាង ដែលជា​ការបញ្ចេញ​អាកប្បកិរិយា និង​អត្តចរិត​របស់​អ្នក​ដែលមាន​បញ្ហា​ផ្លូវចិត្ត លាក់​បង្កប់​ក្នុង​ខ្លួន​៖

១. មាន​សមត្ថភាព​ដែល​ល្អ អស្ចារ្យ​លើសគេ​
​អ្នក​ប្រហែលជា​នឹកឃើញ និង​ចាប់អារម្មណ៍​ដែរ​ហើយ​ថា ភាគច្រើន​មនុស្ស​ដែល​ពូកែៗ​ល្បីៗ​សុទ្ធ​តែមាន​បញ្ហា​ខាង​ផ្លូវចិត្ត​។ ការឈឺចាប់​ខាង​ផ្លូវ​អារម្មណ៍ គឺជា​កម្លាំង​ជម្រុញ និង​ការលើកទឹកចិត្ត​ដ៏​ខ្លាំងក្លា​មួយ ដែល​ធ្វើឱ្យ​មនុស្ស​ទាំងអស់នោះ ស្រាប់តែ​អាចធ្វើ​កិច្ចការ​ជាច្រើន ដែល​មនុ​សុ្ស​ជាច្រើន​មិនអាច​ធ្វើបាន ហើយក៏​ធ្វើ​បានល្អ និង​អស្ចារ្យ​បំផុត​ផងដែរ​។​

២. ស្វែងរក​ការពិត​ជាង​មនុស្ស​ដទៃ​
​ជាការ​ពិតណាស់ រាល់ពេល​មាន​ចម្ងល់ ឬ​ចង់​ស្វែងរក​ការពិត មនុស្ស​ធម្មតា​តែងតែ​ចង់ដឹង​ចង់​ឮ ដើម្បី​ទទួលបាន​អ្វីដែល​ខ្លួន​ចង់ដឹង​។ ប៉ុន្តែ​សម្រាប់​អ្នក​ដែលមាន​បញ្ហា​ផ្លូវចិត្ត គេ​រឹតតែ​មានការ​ចង់ដឹង ចង់​ឮ និង​ស្វែងរក​ការពិត លើស​មនុស្ស​ធម្មតា​ទៅទៀត​។ ដោយសារតែ គេ​មានការ​ព្រួយបារម្ភ​ច្រើន គិត​ច្រើន និង​មានការ​សង្ស័យ​ច្រើន ដែលជា​ហេតុ​ធ្វើ​ឱ្យគេ​ក្លាយទៅជា​មនុស្ស​បែបនេះ​។​ ​អ្នក​ប្រហែលជា​នឹកឃើញ និង​ចាប់អារម្មណ៍​ដែរ​ហើយ​ថា ភាគច្រើន​មនុស្ស​ដែល​ពូកែៗ​ល្បីៗ​សុទ្ធ​តែមាន​បញ្ហា​ខាង​ផ្លូវចិត្ត​

៣. យំ​ជា​ដំណោះស្រាយ​
​នៅពេល​ដែលមាន​បញ្ហា មនុស្ស​ជាច្រើន​តែងតែ​ស្វែងរក​ជំនួយ តែ​ផ្ទុយស្រឡះ​ពី​មនុស្ស​ដែលមាន​ប​ញ្ហ​ផ្លូវចិត្ត​នៅក្នុង​ខ្លួន គេ​បែរជាយក​ការ​យំ ជា​ដំណោះស្រាយ​ពេល​ដែលមាន​បញ្ហា​។​​ដូច្នេះ នៅពេលដែល​អ្នក​សង្កេត​ឃើញ​មិត្ត និង​មនុស្ស​ជុំវិញ ឬ​នរណាម្នាក់​ស្រាប់តែ​ស្ងៀមស្ងាត់​ខុសពី​ធម្មតា និង​យំ​ដោយ​មិនមាន​មូលហេតុ ហើយ​បង្កប់​ដោយ​ភាព​ទន់ជ្រាយ​ខុសពី​ធម្មតា អ្នក​ត្រូវតែ​នៅក្បែរ លួងលោម យកចិត្តទុកដាក់ និង​សួរនាំ​ពួកគេ ព្រោះ​ពួកគេ​ប្រហែលជា​កំពុង​តែមាន​បញ្ហា​អ្វីមួយ ដែល​ត្រូវការ​ជំនួយ តែ​បែរជា​បញ្ចេញ​ភាពទន់ខ្សោយ​តាមរយៈ​យំយែក​ទៅវិញ​។​

៤. គេង​មិន​ទៀងទាត់​
​វា​មិនមែនជា​រឿង​ធម្មតា​ទេ ដែល​អ្នក​តែងតែ​សង្កេតឃើញ មិត្ត​របស់​អ្នក ឬ​នរណាម្នាក់ តែងតែមាន​ទម្លាប់​គេង​លើ​គ្រែ​យូរៗ​ម៉ោង រហូតដល់​ថ្ងៃត្រង់​ក៏មាន លើកលែងតែ​ករណី​ការធ្វើការ​ជ្រុល​ម៉ោង នៅពេល​យប់​។ អ្នក​ដែលមាន​បញ្ហា​ផ្លូវចិត្ត ពួកគេ​អាច​សំងំ​គេង​លើ​គ្រែ គេង​រយៈពេល​យូរ​ម៉ោង ដែល​មូលហេតុ​អាច​បណ្តាលមកពី​អាកា​រគេង​មិន​លក់ និង​គិត​ច្រើន​នៅពេល​យប់​ជាដើម​។​

៥. ឈឺចាប់​ជាង​មនុស្ស​ដទៃទៀត​
​ការដែល​ត្រូវគេ​បោះបង់ចោល ការដែល​ត្រូវគេ​ធ្វើបាប​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត ឬ​មនុស្ស​សំខាន់​នៅក្នុង​ជីវិត​ចាក​ចេញទៅ វា​ពិតជា​ឈឺចាប់​ណាស់​សម្រាប់​មនុស្ស​ធម្មតា ប៉ុន្តែ​អ្នក​ដែលមាន​បញ្ហា​ផ្លូវចិត្ត ទំហំ​នៃ​ការឈឺចាប់​ច្រើនជាង​នេះ រាប់ពាន់​ដង​។​

​តែ​ផ្ទុយទៅវិញ ពួកគេ​បែរ​ជាមាន​ភាពរឹងមាំ ជាង​មនុស្ស​ធម្មតា​ទៅវិញ ដែល​វា​អាចជា​មេរៀន​ដែល​ពួកគេ​ចងចាំ​ទុក និង​ចៀស​ឆ្ងាយ​ពី​បញ្ហា ដែល​អាច​កើតឡើង​បែបនេះ​ម្តងទៀត​។​ ​ជា​ចុងក្រោយ គេ​នឹង​ក្លាយជា​មនុស្ស ដែល​ស្ងប់ស្ងាត់ និង​ឯកា​ជាង​ពេលមុនៗ​ទៅទៀត​ដោយសារតែ ការភ័យខ្លាច​ភាពឈឺចាប់​កើតឡើង​ជាថ្មី ដែល​នេះ​គឺជា​បញ្ហា​មួយ​។ ​នៅពេល​ដែលមាន​បញ្ហា មនុស្ស​ជាច្រើន​តែងតែ​ស្វែងរក​ជំនួយ តែ​ផ្ទុយ​ស្រលះ​ពី​មនុស្ស​ដែល​មានប​ញ្ហ​ផ្លូវចិត្ត​នៅក្នុង​ខ្លួន គេ​បែរជាយក​ការ​យំ​ជា​ដំណោះស្រាយ​ពេលដែល​មាន​បញ្ហា​

៦. ធ្វើការ​ព្យាបាល​បញ្ហា​ដោយ​ខ្លួនឯង​
​មនុស្ស​ដែលមាន​បញ្ហា​ផ្លូវចិត្ត តែងតែមាន​វិធីសាស្ត្រ​ព្យាបាល និង​លាក់ទុក​ការឈឺចាប់​របស់គេ​ដោយ​ខ្លួនឯង ដោយ​មិន​ប្រាប់​អ្នកណាម្នាក់ ដោយ​គេ​ព្យាយាម​ញញឹម សើច​សប្បាយ ទៅ​ហាត់ប្រាណ ស្តាប់​តន្ត្រី ឬ​ដើរលេង​តាម​សួន​កម្សាន្ត​នានា​ជាដើម​ដើម្បី​បន្លប់​ទុក្ខសោក​។​

៧. ផ្លាស់ប្តូរ​ទម្លាប់​ការទទួល​ទាន​
​បញ្ហា​ផ្លូវចិត្ត និង​សតិអារម្មណ៍ អាច​ជះឥទ្ធិពល​នៃ​ការ​ទទួលទាន​របស់គេ ដោយ​អ្នកខ្លះ​កាន់តែ​ពិបាកចិត្ត កាន់តែ​ទទួលទាន​អាហារ កាន់តែ​តិច​ទៅៗ ហើយ​ធ្វើឱ្យ​ស្គម ឬ​ធ្លាក់ខ្លួន​ឈឺ​។ តែ​សម្រាប់​អ្នក​មួយចំនួនទៀត អារម្មណ៍​ធ្លាក់​ទឹកចិត្ត​បែរជា​ធ្វើ​ឱ្យគេ​ទទួលទាន​អាហារ​កាន់តែច្រើន​ទៅៗ ប្លែក​ខុសពី​ធម្មតា​ទៅវិញ​។​

៨. មើល​អ្វីៗ​ក្នុង​ផ្លូវ​មិនល្អ​
​មនុស្ស​ដែល​ឆ្លាត​វៃ​ខ្លាំង និង​ពូកែ វា​មិនមែន​បានន័យថា គេ​ជាម​នុស្ស​ដែល​សំណាង​បំផុត​នៅក្នុង​ជីវិត​នោះទេ តែ​វា​ក៏​អាច​ផ្តល់​ផល​អាក្រក់​ទៅវិញ នោះ​គឺជា​មនុស្ស​ដែល​ភាគច្រើន​មាន​បញ្ហា​ផ្លូវចិត្ត​។​

​បើទោះជា​គេ​មាន​អ្វី​គ្រប់យ៉ាង ឬ​បង្ហាញ​ភាពរឹងមាំ​ក៏ដោយ តែដោយសារ​តែ​ភាព​ឆ្លាត​វៃ និង​លក្ខណៈពិសេស​របស់ខ្លួន​គេ ត្រូវតែ​ទ្រាំ​គ្រប់​បញ្ហា និង​រឿងរ៉ាវ​ដែល​បាន​កើតឡើង ដោយ​មិនអាច​បញ្ចេញ​ចំណុចខ្សោយ​របស់ខ្លួន បង្ហាញ​ទៅ​អ្នក​ឯទៀត​នោះទេ​។​ ​ទង្វើ​បែបនេះ គេ​នឹង​ក្លាយទៅជា​មនុស្ស​ដែល​អាត្មានិយម មើល​ពិភពលោក​ក្នុង​ផ្លូវ​មិនល្អ តែ​គេ​ក៏​ពូកែ​ក្នុងការ​ដោះស្រាយ​បញ្ហា​ទាំង​ធំ និង​តូច​បានល្អ​ផងដែរ​។​ ​បញ្ហា​ផ្លូវចិត្ត និង​សតិអារម្មណ៍ អាច​ជះឥទ្ធិពល​នៃ​ការ​ទទួលទាន​របស់គេ​

៩. អារម្មណ៍​ក្លែងក្លាយ​
​ដោយសារតែ គេ​ចង់​លាក់​ទុក្ខ​ការឈឺចាប់ និង​មិន​ចង់ឱ្យ​អ្នកណា​ដឹង​ពី​បញ្ហា​ផ្លូវចិត្ត​ដែល​គេ​មាន គេ​តែងតែ​ព្យាយាម ធ្វើ​អ្វី​គ្រប់យ៉ាង​បិទបាំង​មនុស្ស​នៅ​ជុំវិញខ្លួន ដោយ​ស្នាមញញឹម និង​សំឡេង​សើច​ក្លែងក្លាយ ឬ​ធ្វើយ៉ាងណា​ឱ្យ​ខ្លួនឯង​ក្លាយជា​មនុស្ស​ដែល​រីករាយ​បំផុត​នៅមុខ​មនុស្ស​ដទៃទៀត​។​

១០. លាក់​ទុក្ខ​បញ្ហា
​មិន​ខុសពី​ចំណុច​ដែល​បាន​រៀបរាប់​ខាងលើ មនុស្ស​ដែលមាន​បញ្ហា​ផ្លូវចិត្ត និង​មាន​បញ្ហា​សតិអារម្មណ៍ គេ​តែងតែ​ព្យាយាម​លាក់បាំង​ភាព​ទុក្ខសោក និង​ការឈឺចាប់​របស់គេ ដោយ​មិន​និយាយស្តី មិន​រៀបរាប់​ពី​បញ្ហា​ផ្ទាល់ខ្លួន​របស់គេ​ទៅកាន់​អ្នកណា​ទាំងអស់​។ ហើយ​បើទោះបី​ជាមាន​អ្នកណាម្នាក់​សួរ​គេ ក៏​គេ​មិន​ចង់​ឆ្លើយ​ដែរ និយាយ​រួម​គេ​មិន​ចង់ឱ្យមាន​អ្នកណាម្នាក់​មក​ចាប់អារម្មណ៍ ឬ​រវីរវល់​នឹង​គេ​ឡើយ​។​

១១. មិនអាច​បញ្ឈប់​ការគិត​
​ការគិត​ជាច្រើន បាន​ហូរ​ចូលមកក្នុង​ខួរក្បាល​របស់គេ ហើយ​គេ​ក៏​មិនអាច​បញ្ឈប់​ការគិត​ដែល​ចាក់​ស្រែះ និង​អារម្មណ៍​គិត​ច្រើន​របស់គេ​ឡើយ​។ ហើយ​ដោយសារតែ​បញ្ហា​ផ្លូវចិត្ត​មួយ​នេះហើយ បានធ្វើឱ្យ​អារម្មណ៍​របស់គេ​គិត​ច្រើន វិភាគ​ច្រើន ថែមទាំង​ទាមទារ​ខ្ពស់​ចង់បាន​អ្វីដែល​ល្អ និង​ឥតខ្ចោះ​ជាដើម​។​

 
អ្នក​ដែលមាន​បញ្ហា​ផ្លូវចិត្ត នឹង​លាក់​បង្កប់​ចរិត​ទាំង​១១​យ៉ាង គ្មានអ្នកចាប់អារម្មណ៍
 
អ្នក​ដែលមាន​បញ្ហា​ផ្លូវចិត្ត នឹង​លាក់​បង្កប់​ចរិត​ទាំង​១១​យ៉ាង គ្មានអ្នកចាប់អារម្មណ៍
 
អ្នក​ដែលមាន​បញ្ហា​ផ្លូវចិត្ត នឹង​លាក់​បង្កប់​ចរិត​ទាំង​១១​យ៉ាង គ្មានអ្នកចាប់អារម្មណ៍
 
អ្នក​ដែលមាន​បញ្ហា​ផ្លូវចិត្ត នឹង​លាក់​បង្កប់​ចរិត​ទាំង​១១​យ៉ាង គ្មានអ្នកចាប់អារម្មណ៍
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!