ថ្ងៃ អាទិត្យ ទី 22 ខែ មេសា ឆ្នាំ 2018 ម៉ោង 18:25:34 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

រុស្ស៊ី​ប្រកាស​អាសន្ន ប្រហមពីក្រុមភេរវកម្មនៅស៊ីរីមានមីស៊ីលទំនើបៗ

| 06 Feb 2018 15:45 | ដោយ៖ khemary | ផ្សាយក្នុង៖ ព័ត៌មានអន្តរជាតិ| មើល៖ 177 | មតិ៖ 0
 

ក្រោយពេលក្រុមភេរវកម្មនៅស៊ីរី​បានប្រើប្រាស់មីស៊ីលទំនើប ៗ បង្ករការគំរាមកំហែជាទ្រងទ្រាយធំដល់សន្តិសុខនៅក្នុងតំបន់និងលើពិភពលោក។

រដ្ឋាភិបាលរុស្ស៊ីបាន ប្រកាសកាលពីថ្ងៃទី ៥ខែកុម្ភៈថា ក្រុមភេរវកម្មនៅក្នុងប្រទេសស៊ីរី មាននៅក្នុងដៃ ប្រព័ន្ធមីស៊ីល ការពារដែនអាកាសបំពាក់លើស្មា ។ ការប្រមានខាងលើរបស់រុស្ស៊ីកើតឡើងក្រោយពេលយន្តហោះចម្បាំង   Su-25 របស់រុស្ស៊ី ត្រូវក្រុមភេរវកម្មបាញ់ទម្លាក់ស្ថិតនៅក្នុងខេត្ត​Islip ភាគខាងជើងស៊ីរី​កាលពីថ្ងៃទី​៣ខែកុម្ភៈ។

អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ីបានបញ្ចាក់ថា «យើងមានក្តីបារម្ភយ៉ាងខ្លាំង ពីការពិត ថាក្រុមភេរវកម្ម នៅស៊ីរីមានអាវុធទំនើប សម្រាប់ការពារដែនអាកាស  ។ចំណុចទាំងនេះ បង្កើនការគំរាមកំហែង ទ្រងទ្រាយធំដល់តំបន់និងពិភពលោកទាំងមូល។

ស្ថានភាពនៅស៊ីរី នៅតែមិនទាន់ស្ងប់នៅឡើយទេ សមរភូមិ ជាច្រើនចំណុច នៅតែក្តៅគគុក ដោយមានការប្រឈមមុខដាក់គ្នា រវាងកងកម្លាំង ច្រើនក្រុមផ្សេងៗគ្នា។ អង្គការឃ្លាំមើលសិទ្ធិមនុស្ស នៅស៊ីរី បានឲ្យដឹងថា កាលពីថ្ងៃសៅរ៍ទី ៣ កុម្ភៈ ក្រុមឧទ្ទាមស៊ីរី មួយក្រុមនៅតំបន់ខេត្ត អ៊ីដឡិប បានបាញ់មីស៊ីល កំទេចយន្តហោះចំបាំង របស់រុស្ស៊ី មួយគ្រឿង ដែលកំពុងតែធ្វើប្រតិបត្តិការ ទំលាក់គ្រាប់បែក នៅទីនោះ។ នៅមិនឆ្ងាយពីនោះប៉ុន្មានដែរ កងទ័ពតួកគី មានស្លាប់៧នាក់ ក្នុងការវាយតទល់គ្នា ជាមួយក្រុមកម្លាំងកួដស៊ីរី។

យន្តហោះទំលាក់គ្រាប់បែករបស់រុស្ស៊ី ប្រភេទ Soukhoï SU-25 ត្រូវបានក្រុមឧទ្ទាមបាញ់ទំលាក់ នៅក្បែរក្រុងMaasran ភាគខាងជើងស៊ីរី ។ លោក Abdel Rahmane នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សនៅស៊ីរីបាន ឲ្យដឹងថា ក្រុមឧទ្ទាម ដែលបានបាញ់កំទេចយន្តហោះនោះ គឺជាក្រុម Hayat-Tahrir al-Cham ដែលជាក្រុមឧទ្ទាមស៊ីរី ស្និទនឹងក្រុមអាល់កាយអ៊ីដា។ យោងតាមប្រភពដដែល បានឲ្យដឹងថា ក្នុងរយៈពេល២ថ្ងៃចុងក្រោយនេះ រុស្ស៊ី បានបញ្ជូនយន្តហោះ​មក​ទំលាក់​គ្រាប់ ជាច្រើនចំណុច ក្នុងខេត្តIdleb ដែលបច្ចុប្បន្ន នៅ​សល់​តែ​តំបន់​នេះ​មួយ​ប៉ុណ្ណោះ ដែល​មិនស្ថិត​ក្រោម​ការ​កាន់កាប់ របស់​រដ្ឋាភិបាល​​ស៊ីរី។

ដោយឡែក ក្រសួងការពារជាតិរុស្ស៊ី ក៏បាន​បញ្ជាក់​ឲ្យដឹង​ដែរ​ថា យន្តហោះ​ទំលាក់​គ្រាប់បែក​របស់​រុស្ស៊ី​មួយ​គ្រឿង ពិត​ជា​ត្រូវបាន​ក្រុមឧទ្ទាម​ស៊ីរី បាញ់កំទេចមែន។ ចំណែកអ្នកបើកបរយន្តហោះនោះ បាន​ចុច​ប៊ូតុង លោតចេញ​តាម​ឆ័ត្រយោង ​មកខាងក្រៅ​ មុននឹង​បាន​យកកាំភ្លើង បាញ់សម្លាប់ខ្លួនឯង ពេលធ្លាក់មកដល់ដី។ ក្រសួងការពារជាតិរុស្ស៊ី បានលើកឡើងថា មីស៊ីល ដែល​ក្រុមឧទ្ទាម​ប្រើប្រាស់​នោះ អាច​ជា​ប្រភេទ​មីស៊ីល​បាញ់​កំទេច​លើអាកាស។ បើសិន​ជាក្រុម​ឧទ្ទាមនេះ មាន​មីស៊ីល​ប្រភេទនេះ​ប្រើមែន គឺមាន​ន័យថា វាជា​គ្រោះថ្នាក់​ធំណាស់​ ដល់​ប្រតិបត្តិការ​របស់​យន្តហោះ​ចំបាំង​​នៅ​តំបន់នោះ មិន​ថាតែ​យន្តហោះ​របស់​រុស្ស៊ី​ ​ឬ​យន្តហោះ​របស់​អាមេរិក នោះទេ។

 

 
រុស្ស៊ី​ប្រកាស​អាសន្ន ប្រហមពីក្រុមភេរវកម្មនៅស៊ីរីមានមីស៊ីលទំនើបៗ
 
រុស្ស៊ី​ប្រកាស​អាសន្ន ប្រហមពីក្រុមភេរវកម្មនៅស៊ីរីមានមីស៊ីលទំនើបៗ
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!