ថ្ងៃ ពុធ ទី 21 ខែ កុម្ភៈ ឆ្នាំ 2018 ម៉ោង 01:31:26 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

កូរ៉េទាំងពីរពិតជាមានឆន្ទះ​នៅក្នុងការផ្សះផ្សា បើគ្មានការលូកដៃពីប្រទេសទី​៣

| 09 Feb 2018 15:07 | ដោយ៖ khemary | ផ្សាយក្នុង៖ ព័ត៌មានអន្តរជាតិ| មើល៖ 223 | មតិ៖ 0
 

ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា កូរ៉េខាងជើង ពិតជាមានបំណង ចង់ ផ្សះផ្សាទំនាក់ទំនងជាមួយកូរ៉េខាងត្បូង ទើប បញ្ចូន ប្រធានសភា ជាន់ខ្ពស់កូរ៉េខាងជើង និង ប្អូនស្រីបង្កើត​ដែលមេដឹកនាំគីមជុងអ៊ុន ទុកចិត្តបំផុតទៅកាន់កូរ៉េខាងត្បូង ។ ប្រសិនបើគ្រាន់តែជាការប្រគួតកីលាតែមួយមុខ កូរ៉េខាងជើងមិនចាំបាច់​បញ្ចូនមន្ត្រីជាន់ខ្ពសទៅចូលរួមឡើយ។

ឆ្លើយតបទៅនឹង ចេតនាល្អ របស់កូរ៉េខាងជើង ដែលបានបញ្ចូនមន្រ្តីជាន់ខ្ពស់ មកចូលរួម​ភាគីកូរ៉េខាងត្បូង ក៏មិនធ្វើឲ្យកូរ៉េខាងជើងខកចិត្តនោះដែរ ដោយប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in នឹងជួបជាមួយគណៈប្រតិភូកូរ៉េខាងជើង ដើម្បីចូលរួមក្នុងការប្រកួតកីឡាអូឡាំពិក Pyeongchang នាសប្តាហ៍នេះ ។

អ្នកនាំពាក្យរដ្ឋាភីបាលកូរ៉េខាងត្បូង លោក Cheong Wa Dae បាន បញ្ជាក់ថា ជំនួបនេះនឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី​១០ខែកុម្ភៈ ហើយ លោកប្រធានាធិបតីគ្រោងនឹងធ្វើកិច្ចជំនួបព្រមទាំង បរិភោគអាហាររួមគ្នាជាមួយគណប្រតិភូកូរ៉េខាងជើង។

សូមជម្រាបថា មន្ត្រីប្រតិភូកូរ៉េខាងជើង គ្រោងនឹងធ្វើដំណើរមកកាន់ប្រទេស កូរ៉េខាងត្បូងនៅថ្ងៃសុក្រនេះ។ ប្រភពដដែលបានឱ្យដឹងថា គណប្រតិភូ២២រូប ដែលដឹកនាំដោយលោក Kim Yong-nam នឹងធ្វើដំណើរមកប្រទេសកូរ៉េខាងត្បូង ក្នុងនោះរួមទាំងប្អូនស្រីបង្កើតរបស់មេដឹកនាំគីម ជុងអ៊ុនផងដែរ។

 យន្តហោះ​ដែលដឹកគណៈប្រតិភូជាន់ខ្ពស់​ មកពីប្រទេស​កូរ៉េខាងជើង បានធ្វើដំណើរមកដល់​ព្រលានយន្តហោះអន្តរជាតិ អ៊ីនឈាន់​ ​​របស់ប្រទេស​កូរ៉េខាងត្បូង​ហើយ ដើម្បីត្រៀមចូលរួម​ពិធីបើកព្រឹត្តិការណ៍​អូឡាំពិករដូវរងា នាល្ងាចថ្ងៃសុក្រនេះ។

សម្រាប់មន្រ្តីរដ្ឋាភិបាល​ទីក្រុងសេអ៊ូល ដែលនៅរង់ចាំ​ទទួលដំណើរទស្សនកិច្ច​ខាងលើ គឺរដ្ឋមន្ត្រីក្រសួងបង្រួប​បង្រួម​ជាតិ​​កូរ៉េ​ខាង​ត្បូង លោក ចូ ម្យាំងក្យុន (Cho Myoung Gyon) រួមនិងមន្រ្តីជាន់ខ្ពស់កូរ៉េខាងត្បូងជាច្រើនរូបទៀត នៅឯអាកាសយាន​ដ្ឋាន​អន្តរ​ជាតិ​ អ៊ីនឈាន់ (Incheon)។

សម្រាប់មន្ត្រី​ជាន់ខ្ពស់​កូរ៉េខាងជើង ដែលនឹងមក​ដល់កូរ៉េខាងត្បូង​ ប៉ុន្មានម៉ោង​ខាងមុខនេះ​រួមមាន លោក គីម យ៉ុងណាំ ប្រធាន​សភា​ជាន់ខ្ពស់​​កូរ៉េខាងជើង ដែលជាអ្នកដឹកនាំក្រុមប្រតិភូ, អ្នកនាង គីម យ៉ូជុង ប្អូនស្រី​​បង្កើត​ លោក គីម ជុងអ៊ុន មាន​តួនាទីជា​អនុប្រធាន​​គណកម្មាធិការមជ្ឈិម​បក្សពលករ​កូរ៉េ ដែលជា​បក្សកាន់​អំណាច​តែមួយគត់​នៅ​កូរ៉េខាងជើង, ព្រមទាំងតំណាង រដ្ឋាភិ​បាល​​ទីក្រុង​​ព្យុងយ៉ាង​​ជាច្រើនរូបទៀត ដែលអម​​ដំណើរមក។

ក្រុមតន្រ្តី​ថ្នាក់ជាតិ សាំជីយ៉ុន (Samjiyon) មកពីប្រទេសកូរ៉េខាងជើង បានប្រារព្ធការសម្តែងមួយ នៅក្នុងទីក្រុង ហ្គាងនឿង (Gangneung) នៃ​ប្រទេសកូរ៉េខាងត្បូង​កាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ មុនពេលពិធីបើកការប្រកួតកីឡាអូឡាំពិករដូវរងា ព្យឿងចាង (PyeongChang)។ អ្នកចូលរួមទស្សនា ជាជនជាតិកូរ៉េខាងត្បូង​ផ្ទាល់ប្រមាណ ៨០០នាក់ បានបង្ហាញការ​ពេញចិត្តជាខ្លាំង​ ចំពោះកម្មវិធីប្រគុំ​តន្រ្តីអបអរសាទរ​​របស់​ក្រុម​សិល្បៈដែលមាន​សមាជិកចំនួន ១៤០នាក់ នៅឯមជ្ឈមណ្ឌល​សិល្បៈនៃទីក្រុង Gangneung ដែលជាក្រុងជាប់ឆ្នេរ​សមុទ្រ​របស់​​​កូរ៉េខាងត្បូង ក្នុងខេត្ត ហ្គាងវ៉ុន (Gangwon) និងនៅក្បែខាងក្រុង​ព្យឿងចាង (PyeongChang)។

ក្រុមតន្រ្តីបែប អូឈែស្ត្រា (Orchestra) ខាងលើ​បានធ្វើដំណើរមក​ដល់កូរ៉េខាងត្បូង​ កាលពីថ្ងៃអង្គារ​សប្តាហ៍​នេះ ហើយបាន​ហាត់សមការ​សម្តែង​​​របស់ពួកគេ ​កាលពីថ្ងៃពុធ នៅក្នុងក្រុង Gangneung។ ក្រុមតន្រ្តី Samjiyon នឹងប្រារព្ធពិធីប្រគុំ​តន្រ្តី​មួយទៀត នៅឯមហោស្រព​ជាតិ​​​កូរ៉េ​នៅក្នុងរដ្ឋធានី​សេអ៊ូល នាថ្ងៃអាទិត្យ​សប្តាហ៍ សម្រាប់អ្នក​ទស្សនា​ប្រហែល ១,០០០នាក់ ដែលបានឈ្នះ​សំបុត្រចូល​ទស្សនា​ តាម​រយៈការ​ចាប់ឆ្នោត។

នៅពេលនេះដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិ​ ក៏បានបង្ហាញពីគោលជំហរ មិនខុសពីប្រទេសចិន នោះឡើយគឺចង់ឲ្យកូរ៉េទាំងពីរ អង្គុយតុពិភាក្សាគ្នា បញ្ចប់វិវាទ ។​ជាមួយគ្នានេះ លោក អាន់តូនីញ៉ូ ហ្គូទែរ៉ែស (Antonio Guterres) បញ្ចាក់ថា កិច្ចសន្ទនារវាង​កូរ៉េខាងជើង និងសហរដ្ឋអាមេរិក​ គឺជារឿងចាំ​បាច់​ និងត្រូវធ្វើឡើង​ជាបន្ទាន់ ដើម្បីទប់ស្កាត់​គ្រោះមហន្តរាយ នៅលើតំបន់​ឧបទ្វីបកូរ៉េ ដែលវាមិនខុសពី ការចង់​បានរបស់ចិន​ប៉ុន្មាននោះឡើយ ដោយរដ្ឋមន្ត្រី​ការបរទេសចិន ចង់ឲ្យកូរ៉េទាំងពីរ​អង្គុយចុះចរចាគ្នា​ឡើងវិញ ដើម្បី​ដោះស្រាយ​បញ្ហា។ នេះបើតាមការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨។

ថ្លែងនៅក្នុងបទ​សម្ភាសន៍ជាមួយ​កម្មវិធីវិទ្យុ នៃស្ថានីយ៍​ទូរទស្សន៍ CBS​ នៅ​ថ្ងៃព្រហស្បតិ៍នេះ លោក Guterres បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំគិតថា ​វាមិនមែនជាបញ្ហាលទ្ធភាពនោះទេ ប៉ុន្តែវាគឺជា​ប្រភេទកិច្ចសន្ទនាមួយ​ដ៏ចាំបាច់ និង​ត្រូវធ្វើជា​បន្ទាន់ ព្រោះយើងចាំបាច់ត្រូវ​ចាប់ផ្ដើម​កិច្ចសន្ទនា​ ដ៏ប្រាកដ​ប្រជាមួយ សំដៅបញ្ជៀស​រាល់ការយល់​ច្រឡំ និង​ភាពតានតឹង ដែលអាចនឹងជំរុញ​ឱ្យស្ថានភាព​ឧបទ្វីបកូរ៉េ ធ្លាក់ចូលក្នុង​គ្រោះមហន្តរាយ​ គ្មាននរណា​អាចទាយ​ទុក​ជាមុន»។

សូមជំរាបថា ការលើកឡើង​របស់លោក Antonio Guterres កើតឡើង​នៅចំពេល កូរ៉េខាងជើង​បានប្រកាស​ថា ខ្លួនគ្មានបំណងជួប​ជាមួយក្រុមមន្រ្តី​តំណាង​សហរដ្ឋអាមេរិក នៅអំឡុងព្រឹត្តិការណ៍​អូឡាំ​ពិករដូវរងារ​ ដែលនឹង​ចាប់ផ្តើម បើកនាថ្ងៃសុក្រ​សប្តាហ៍នេះ​ឡើយ។ តែយ៉ាងណា​ក៏ដោយ អគ្គលេខាធិការ​រូបនេះក៏បាន​សង្កត់ធ្ងន់ដែរថា កិច្ចសន្ទនា ស្វែងដំណោះស្រាយ​ជាមួយ​កូរ៉េខាងជើង​អាចធ្វើទៅបាន បើសិនជា​ទីក្រុងព្យុងយ៉ាង និងភាគពាក់ព័ន្ធ​ទាំងអស់យល់​ថា ខ្លួនមានសុវត្ថិភាព។

ប្រទេសនៅជុំវិញពិភពលោក​ លើកលេងតែអាមេរិក បង្ហាញការគាំទ្រ ដល់កូរ៉េទាំងពីរ ដែលមានទំនាក់ទំនងល្អប្រសើរនឹងគ្នា ដើម្បីភាពរីកចំរើន និងការអភិវឌ្ឍន៍។កូរ៉េខាងទាំងពីរ មិនគួរមានទំនាសនឹងគ្នាឡើយ ដោយ​សារតែ មានវិប្បធម៌ អក្សរសាស្ត្រ ភាសាស្ត្រ ទំនៀបទំលាប់រស់នៅ ដូចគ្នា ។

ដោយឡែតមានតែអាមេរិកមួយគត់ ដែលមិនពេញចិត្ត និង កូរ៉េខាងជើង ត្បូង ត្រូវរ៉ូវគ្នា។​ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា បើកូរ៉េទាំងពីរ មានទំនាក់ទំនងល្អប្រសើរហើយនោះកូរ៉េ អាមេរិក នឹងត្រូវបាត់បង់ផលប្រយោជន៍ជាច្រើន នៅអាស៊ី ហើយក៏គ្មានហេតុផលអ្វីដែល អាមេរិកត្រូវបញ្ចូនកម្លាំងទាហាន និងអាវុធ​មកទីនេះដែរ៕

 

 

 

 
កូរ៉េទាំងពីរពិតជាមានឆន្ទះ​នៅក្នុងការផ្សះផ្សា បើគ្មានការលូកដៃពីប្រទេសទី​៣
 
កូរ៉េទាំងពីរពិតជាមានឆន្ទះ​នៅក្នុងការផ្សះផ្សា បើគ្មានការលូកដៃពីប្រទេសទី​៣
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!