ថ្ងៃ ពុធ ទី 21 ខែ កុម្ភៈ ឆ្នាំ 2018 ម៉ោង 01:30:54 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ប្រា​យុទ្ធ ក្តៅស្លឹកត្រចៀក ពេល​កាសែត​សួរ​រឿង​រូបថត​បងប្អូន​ត្រកូល ស៊ីណាវ៉ាត្រា​

បាងកក | 13 Feb 2018 07:23 | ដោយ៖ សារព័ត៌មាន ភ្នំពេញដេលី | ផ្សាយក្នុង៖ ព័ត៌មានដកស្រង់| មើល៖ 282 | មតិ៖ 0
 

បាងកក ៖ នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចាន់​អូ​ចា បាន​ដើរ​ចេញពី​បន្ទប់​សន្និសីទកាសែត​ភ្លាមៗ បន្ទាប់ពី​ត្រូវបាន​សួរ​ទាក់​ទង់​នឹង​រូបថត​របស់​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោកស្រី យី​ង​ឡាក់ និង លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែល​បាន​លេច​ធ្លាយ នៅ​ថ្ងៃ​ចន្ទ ទី​១២ ខែកុម្ភៈ​នេះ​។​
​លោក ប្រា​យុទ្ធ បាន​ឆ្លើយតប​នឹង​អ្នកសារព័ត៌មាន​ក្នុងន័យ​មិន​ពេញចិត្ត បន្ទាប់ពី​ត្រូវបាន​ស្នើសុំ​ឲ្យ​បញ្ចេញមតិ​លើ​រូបថត​ដែល​បាន​លេច​ធ្លាយ​នោះ ដោយ​លោក​បាន​ថ្លែងថា លោក​មិន​ខ្វល់​ពី​រឿង​របស់​ជន​ដែល​ប្រព្រឹត្តល្មើស​នឹង​ច្បាប់​ទាំង​ពីររូប​នោះទេ​។​
ទោះបីជា​អវត្តមាន​ពី​ប្រទេស​ថៃ​ក្ដី ក៏​លោកស្រី យី​ង​ឡាក់ និង លោក ថាក់ស៊ីន នៅតែមាន​ប្រជាប្រិយ​ភាពខ្លាំង​ក្នុងចំណោម​អ្នកគាំទ្រ​អាវ​ក្រហម​។​
​សូមបញ្ជាក់ថា រូបថត​របស់​លោកស្រី យី​ង​ឡាក់ ជាមួយ​បងប្រុស ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែល​លេច​ធ្លាយ​លើ​បណ្ដាញ​សង្គម​អន​ឡាញ ត្រូវគេ​សង្ស័យថា ជា​រូបថត​នៅ​ផ្សារ​មួយកន្លែង ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​។ 
​ជាមួយគ្នា​នោះ​ក្រុមប៉ូលិស​ថៃ​ដែល​ទទួលខុសត្រូវ​រឿង​កំណត់​ទីតាំង​របស់លោក​ស្រី​យី​ង​ឡាក់ បានបញ្ជាក់​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ចន្ទ​នេះ​ថា ខ្លួន​កំពុង​ស្នើសុំ​កិច្ចសហការ​ពី​អាជ្ញាធរ​ចិន ដើម្បី​កំណត់​ទីតាំង​របស់លោក​ស្រី​យី​ង​ឡាក់​៕

 
ប្រា​យុទ្ធ ក្តៅស្លឹកត្រចៀក ពេល​កាសែត​សួរ​រឿង​រូបថត​បងប្អូន​ត្រកូល ស៊ីណាវ៉ាត្រា​
 
ប្រា​យុទ្ធ ក្តៅស្លឹកត្រចៀក ពេល​កាសែត​សួរ​រឿង​រូបថត​បងប្អូន​ត្រកូល ស៊ីណាវ៉ាត្រា​
 
ប្រា​យុទ្ធ ក្តៅស្លឹកត្រចៀក ពេល​កាសែត​សួរ​រឿង​រូបថត​បងប្អូន​ត្រកូល ស៊ីណាវ៉ាត្រា​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!