ថ្ងៃ ពុធ ទី 21 ខែ កុម្ភៈ ឆ្នាំ 2018 ម៉ោង 01:31:02 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ប៉ូលិស​អេ​ហ្ស៊ី​ប​សម្លាប់​ភេរ​វករ​១០​នាក់ ក្នុង​ប្រតិបត្តិការ​ការ​វាយឆ្មក់​មួយ​

 

អេ​ហ្ស៊ី​ប ៖ យ៉ាងតិចណាស់​ភេរ​វករ​ចំនួន​១០​នាក់​ត្រូវបាន​សម្លាប់​កាលពី​ថ្ងៃអាទិត្យ​ក្នុងអំឡុងពេល​ការ​វាយឆ្មក់​របស់​ប៉ូលិស​នៅ​ទីក្រុង Arish ស្ថិត​ភាគ​ខាងជើង​ខេត្ត Sinai នៃ​ប្រទេស​អេ​ហ្ស៊ី​ប ដែលមាន​ព្រំប្រទល់​ជាប់​នឹង​អ៊ីស្រាអែល និង​ហ្គា​ហ្សា​ស្ទ្រី​ប​។ នេះ​បើតាម​ទីភ្នាក់ងារ​ចិន​ស៊ិន​ហួ ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​។​
មន្ត្រី​សន្តិសុខ​ជាតិ​អេ​ហ្ស៊ី​ប​បាន​បញ្ជាក់ថា សាកសព​ជន​សកម្មប្រយុទ្ធ​ទាំង​១០​នាក់​ត្រូវបាន​គេ​បញ្ជូន ទៅ​មន្ទីរពេទ្យ​មួយ​នៅ​ជិត​ខេត្ត Ismailia​។ ជាមួយគ្នា​នោះ​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​កងទ័ព​អេ​ហ្ស៊ី​ប​បានប្រកាសថា ខ្លួន​បានសម្លាប់​ពួក​សកម្មប្រយុទ្ធ​យ៉ាងហោចណាស់​១៦​នាក់ និង​បាន​ចាប់ខ្លួន​ជនសង្ស័យ​៤​នាក់​នៅ​តំបន់​ភាគ​ខាងជើង នៃ​ខេត្ត Sinai​។​
​សូមជម្រាបថា ភាគ​ខាងជើង Sinai គឺជា​មជ្ឈមណ្ឌល​នៃ​ការវាយប្រហារ​ភេរវកម្ម ដែល​បានសំលាប់​ប៉ូលិស និង​ទាហាន​រាប់រយ​នាក់ បន្ទាប់ពី​ការដក​ទ័ព​ចេញ​នៃ​អតីត​ប្រធានាធិបតី​អ៊ីស្លាម​លោក Mohamed Morsi នៅក្នុង​ខែកក្កដា​ឆ្នាំ ២០១៣ ដើម្បី​ឆ្លើយតប​នឹង​ការ តវ៉ា​ដ៏​ធំ​មួយ​របស់​ពលរដ្ឋ​ស៊ិ​វិល​៕

 
ប៉ូលិស​អេ​ហ្ស៊ី​ប​សម្លាប់​ភេរ​វករ​១០​នាក់ ក្នុង​ប្រតិបត្តិការ​ការ​វាយឆ្មក់​មួយ​
 
ប៉ូលិស​អេ​ហ្ស៊ី​ប​សម្លាប់​ភេរ​វករ​១០​នាក់ ក្នុង​ប្រតិបត្តិការ​ការ​វាយឆ្មក់​មួយ​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!