ថ្ងៃ ពុធ ទី 21 ខែ កុម្ភៈ ឆ្នាំ 2018 ម៉ោង 01:31:46 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ស្ត្រី​ខ្មែរ​ដែលជា​ពលករ​នៅ​ថៃ ធ្លាក់​ពីលើ​អគារ​ស្លាប់​នៅ​ក្រុង​បាងកក​

 

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ពលក​រិ​នី​ខ្មែរ​ម្នាក់​បម្រើ​ការងារ​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​បាន​ស្លាប់ បន្ទាប់ពី​ស្ត្រី​រូបនេះ​បាន​ឡើង​ទៅលើ​អគារ​ជាន់​ទី​៤ ដើម្បី​ធ្វើការ​សម្អាត ហើយ​ក៏បាន​ភ្លាត់ជើង​ធ្លាក់​មក​ដី​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០ ព្រឹក​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៨ ក្នុង​តំបន់​រ៉ា​ម​ខាំ​ហែង ដែលជា​កន្លែង​កំពុង​សាងសង់​អគារ​កម្ពស់ ៧​ជាន់​។ នេះ​ជាការ​ចុះផ្សាយ​របស់ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ កាលពី​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៨​។​
​យោងតាម​របាយការណ៍​ពី​ភាគី​ថៃ​បាន​ឲ្យ​ដឹងថា ស្ត្រី​ម្នាក់​ជា​ពលករ​ខ្មែរ​ឈ្មោះ ឆោ​ន ប៉ោ​ច អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​ខ្ចឹ​ង ឃុំ​បុ​ស្បូវ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។ ស្ត្រី​ដដែល​បាន​ប៉ះទង្គិច​ជាមួយនឹង​គ្រោង​ដែក​ដែល​នៅ​ខាងក្រោម​បន្ថែមទៀត​បណ្ដាល​ឲ្យ​បែកក្បាល​។ ពលករ​ដែល​នៅ​ទីនោះ​បាននាំគ្នា​សែង​យកមក​ដាក់​នៅលើ​គ្រែ​ដើម្បី​ឲ្យ​មន្ត្រី​ជំនាញ​ចុះទៅពិនិត្យ ក្នុងនោះ​ក៏មាន​កូនៗ​របស់​ជនរងគ្រោះ​ផងដែរ​។​
​មន្ត្រី​នៅក្នុង​ស្ថានទូត​កម្ពុជា ដែល​ប្រចាំ​នៅក្នុង​ប្រទេស​ថៃ បាន​ចុះទៅ​ចូល​ជា​ថវិកា​មួយចំនួន​ដល់​ក្រុមគ្រួសារ​សព និង​បានរៀបចំ​ជួយ​សម្រួល​ដើម្បីអោយ​កូនៗ​បាន​នាំ​សព​យកទៅ​កាន់​ស្រុកកំណើត​វិញ និង​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ខ្មែរ​៕

 
ស្ត្រី​ខ្មែរ​ដែលជា​ពលករ​នៅ​ថៃ ធ្លាក់​ពីលើ​អគារ​ស្លាប់​នៅ​ក្រុង​បាងកក​
 
ស្ត្រី​ខ្មែរ​ដែលជា​ពលករ​នៅ​ថៃ ធ្លាក់​ពីលើ​អគារ​ស្លាប់​នៅ​ក្រុង​បាងកក​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!