ថ្ងៃ ពុធ ទី 21 ខែ កុម្ភៈ ឆ្នាំ 2018 ម៉ោង 01:31:09 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

រឿង​បន្លំ​ឈ្មោះ​ក្រុមហ៊ុន​ទាំង​ភ្នែក​ស្រស់ ! មន្ត្រី​ស្ថាប័ន​ជាតិ​នៃ​ក្រសួងការបរទេស «​វាយ​ត្រា​» នៅលើ​លិខិត​ទូត​បារាំង​ដោយ​បកប្រែ​ឈ្មោះ​ក្រុមហ៊ុន​សញ្ជាតិ​បរទេសមួយ​ខុស​ទាំងស្រុង​

ភ្នំពេញ | 13 Feb 2018 07:36 | ដោយ៖ សារព័ត៌មាន ដេីមត្នោត | ផ្សាយក្នុង៖ ព័ត៌មានដកស្រង់| មើល៖ 423 | មតិ៖ 0
 

មាន​ករណី​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​ហួសចិត្ត​មួយ​បាន​កើតឡើង គឺ​កាលពី​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៨ លោក ថូ សំណាង អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កិច្ចការ​ច្បាប់ កុងស៊ុល និង​ព្រំដែន​នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានធ្វើ​ការបកប្រែ​នូវ​លិខិត​ចុះ​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៨​របស់​ការិយាល័យ​សេវាកម្ម​សេដ្ឋកិច្ច​រាជធានី​ភ្នំពេញ​នៃ​ស្ថាន​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ប្រថាប់ត្រា​របស់​ស្ថាប័ន​ជាតិ​នៅលើ​លិខិត​ដាក់​ទង់ជាតិ​សាធារណរដ្ឋ​បារាំង​តែម្តង ។​

​លិខិត​ចុះ​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៨​របស់​ការិយាល័យ​សេវាកម្ម​សេដ្ឋកិច្ច​រាជធានី​ភ្នំពេញ​នៃ​ស្ថាន​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បានលើកឡើង​អំពី​សេចក្តីចម្លង​អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន Kbis ដែល​បញ្ជាក់​អំពី​ក្រុមហ៊ុន Viktoria Invest នៅ​ប្រទេស​បារាំង មាន​បុរស​សញ្ជាតិ​បារាំង​ម្នាក់​ឈ្មោះ LE HELLOCO Valery (Valery Le Helloco) អាយុ​៤៦​ឆ្នាំ ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក​ក្រុមហ៊ុន ។​

​ដោយឡែក នៅពេល​អគ្គនាយកដ្ឋាន​កិច្ចការ​ច្បាប់ កុងស៊ុល និង​ព្រំដែន​នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ធ្វើការ​បញ្ជាក់​បកប្រែ​ត្រឹមត្រូវ​តាមច្បាប់​ដើម​នូវ​លិខិត​របស់​ការិយាល័យ​សេវាកម្ម​សេដ្ឋកិច្ច​រាជធានី​ភ្នំពេញ​នៃ​ស្ថាន​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​នោះ បែរជា​សរសេរ​ឈ្មោះ​ក្រុមហ៊ុន Viktoria Invest ថា​ជា «Victoria Invest»​ទៅវិញ ហើយ​លិខិត​បកប្រែ​ជា​ភាសា​ខ្មែរ​នេះ ត្រូវបាន​ប្រភពព័ត៌មាន​ច្បាស់​ការណ៍​ស្និទ្ធ​នឹង​សាលាដំបូង​ខេត្តសៀមរាប​រាយការណ៍​ឲ្យ​ដឹងថា ត្រូវបាន​យកទៅ​ប្រើប្រាស់​នៅ​ស្ថាប័ន​តុលាការ​កម្ពុជា​ទៀតផង ដោយ​ការិយាល័យ​មេធាវី សិទ្ធិស័ក្តិ (Sithisak Law Office) ។

​ប្រការ​គួរ​ឲ្យ​ចាប់អារម្មណ៍​ពាក់ព័ន្ធ​នឹង​លិខិត​បកប្រែ​ជា​ភាសា​ខ្មែរ ចុះ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៨​របស់​អគ្គនាយកដ្ឋាន​កិច្ចការ​ច្បាប់ កុងស៊ុល និង​ព្រំដែន​នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ចុះហត្ថលេខា​ដោយ​លោក ថូ សំណាង ជា​អគ្គនាយករង​ពី​លិខិត​ចុះ​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៨​របស់​ការិយាល័យ​សេវាកម្ម​សេដ្ឋកិច្ច​រាជធានី​ភ្នំពេញ​នៃ​ស្ថាន​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​នោះ គឺ ៖

១-​បញ្ជាក់​ឈ្មោះ​ក្រុមហ៊ុន Viktoria Invest ខុសឆ្គង​ទំនង​តាមរបៀប​បន្លំ​ឈ្មោះ​ក្រុមហ៊ុន​ទាំង​ភ្នែក​ស្រស់​ទៅជា (Victoria Invest) ដើម្បី​ឲ្យ​ស៊ីចង្វាក់​គ្នា​ទៅនឹង​ក្រុមហ៊ុន Victoria Angkor Company Limited សរសេរ​កាត់​ថា (VAK) ចុះបញ្ជី​ពាណិជ្ជកម្ម និង​វិនិយោគ​ស្របតាម​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​វិនិយោគ​លើ​សេវាកម្ម​សណ្ឋាគារ Victoria Angkor Resort & Spa ខេត្តសៀមរាប គ្រប់គ្រង​ដោយ​លោក Francois Gontier សញ្ជាតិ​បារាំង (Sic!) ។​

២-​ប្រថាប់ត្រា​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៅលើ​លិខិត​មាន​ដាក់​ទង់ជាតិ​នៃ​សាធារណរដ្ឋ​បារាំង (​គ្រាន់តែ​បកប្រែ​ជា​ភាសា​ខ្មែរ​) តែម្តង ដែលជា​អំពើ​មិន​ធ្លាប់មាន និង​បង្ក​ការ​អាប់ឱន​ដល់​កិត្យានុភាព​នៃ​ព្រះរាជា​ណ​ចក្រ​កម្ពុជា​ទាំងមូល ។​

​កាលពី​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៨​កន្លងទៅ លោក Francois Gontier ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អ្នកគ្រប់គ្រង​ក្រុមហ៊ុន (VAK) ដែល​វិនិយោគ​លើ​សេវាកម្ម​សណ្ឋាគារ Victoria Angkor Resort & Spa ខេត្តសៀមរាប តាម​អំណាច​សាលដីកា​រដ្ឋប្បវេណី​លេខ​៣៧២ (​ឈ​) ចុះ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៧​របស់​តុលាការ​កំពូល​នោះ បានចេញ​សេចក្តីប្រកាស​ជូនដំណឹង​មួយ​ដល់​បុគ្គលិក និយោជិត​សណ្ឋាគារ Victoria Angkor Resort & Spa ឲ្យ​ដឹងថា ឈ្មោះ Valery Le Hellocoo និង​គូកន​បានធ្វើ​សកម្មភាព​ទុច្ចរិត​ដោយ​បិទ និង​ផ្អាក​ចរន្ត​គណនី​ធនាគារ​របស់​ក្រុមហ៊ុន​ទាំង​បំពាន​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រំលោភ​លើ​អំណាច​សាលដីកា​រដ្ឋប្បវេណី​លេខ​៣៧២(​ឈ​) ចុះ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៧​របស់​តុលាការ​កំពូល​យ៉ាង​គឃ្លើន ជាហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការបើក​ផ្តល់ប្រាក់​ឈ្នួល​ជូន​បុគ្គលិក និយោជិត​សណ្ឋាគារ​ទាំងមូល​ធ្ងន់ធ្ងរ​បំផុត ។​

​បុរស​ឈ្មោះ Valery Le Helloco ធ្លាប់​ត្រូវបាន​តុលាការ​កំពូល​បដិសេធ​មិន​ទទួលស្គាល់​មានការ​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន (VAK) នៅ​កម្ពុជា​ឡើយ ដូច​មានការ​បញ្ជា​ក់នៅ​ត្រង់ចំណុច​យល់ឃើញ​ទី​១២ នៃ​សាលដីកា​រដ្ឋប្បវេណី​លេខ​៣៧២(​ឈ​) ចុះ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៧​របស់​តុលាការ​កំពូល​ស្រាប់ ។​

​សូម​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ មេត្តា​ត្រួត​ពិនិត្យមើល​ចំណាត់ការ​របស់លោក ថូ សំណាង អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កិច្ចការ​ច្បាប់ កុងស៊ុល និង​ព្រំដែន​នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដែល «​ប្រថាប់ត្រា​» បញ្ជាក់​អំពី​ការបកប្រែ​នៅលើ​លិខិត​របស់​ការិយាល័យ​សេវាកម្ម​សេដ្ឋកិច្ច​រាជធានី​ភ្នំពេញ នៃ​ស្ថាន​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​នោះ​ផង តើ​ខុស ឬក៏​ត្រូវ និង​គួរ​មាន​វិធានការ​ច្បាប់​ដែរឬទេ ? ៕​

 

 
រឿង​បន្លំ​ឈ្មោះ​ក្រុមហ៊ុន​ទាំង​ភ្នែក​ស្រស់ ! មន្ត្រី​ស្ថាប័ន​ជាតិ​នៃ​ក្រសួងការបរទេស «​វាយ​ត្រា​» នៅលើ​លិខិត​ទូត​បារាំង​ដោយ​បកប្រែ​ឈ្មោះ​ក្រុមហ៊ុន​សញ្ជាតិ​បរទេសមួយ​ខុស​ទាំងស្រុង​
 
រឿង​បន្លំ​ឈ្មោះ​ក្រុមហ៊ុន​ទាំង​ភ្នែក​ស្រស់ ! មន្ត្រី​ស្ថាប័ន​ជាតិ​នៃ​ក្រសួងការបរទេស «​វាយ​ត្រា​» នៅលើ​លិខិត​ទូត​បារាំង​ដោយ​បកប្រែ​ឈ្មោះ​ក្រុមហ៊ុន​សញ្ជាតិ​បរទេសមួយ​ខុស​ទាំងស្រុង​
 
រឿង​បន្លំ​ឈ្មោះ​ក្រុមហ៊ុន​ទាំង​ភ្នែក​ស្រស់ ! មន្ត្រី​ស្ថាប័ន​ជាតិ​នៃ​ក្រសួងការបរទេស «​វាយ​ត្រា​» នៅលើ​លិខិត​ទូត​បារាំង​ដោយ​បកប្រែ​ឈ្មោះ​ក្រុមហ៊ុន​សញ្ជាតិ​បរទេសមួយ​ខុស​ទាំងស្រុង​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!