ថ្ងៃ ពុធ ទី 21 ខែ កុម្ភៈ ឆ្នាំ 2018 ម៉ោង 01:30:29 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ឃាត់ខ្លួន​ជនជាតិ​ចិន​៩​នាក់ ដកហូត​កាំភ្លើងខ្លី​មួយ​ដើម​សង្ស័យ​មុខសញ្ញា​បាញ់​ប្លន់​

ភ្នំពេញ | 13 Feb 2018 09:16 | ដោយ៖ រាម | ផ្សាយក្នុង៖ សន្តិសុខសង្គម| មើល៖ 98 | មតិ៖ 0
 

​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​២​នាក់​កាលពី​ម៉ោង​១​ជាង​យប់​ថ្ងៃអាទិត្យ ១១​រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព​.​ស​. ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៨ ស្ថិត​នៅមុខ​ច្រកចូល​បុរី​ញូ​ថោ​ន ភូមិ​ព្រៃទា សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​និង​ដកហូត​កាំភ្លើង​ខ្លីម៉ាក​K54​ចំនួន​មួយ​ដើម​ដោយ​សង្ស័យ​ពាក់ព័ន្ធ​និង​អំពើ​ប្លន់​បាញ់សម្លាប់​បុរស​ជនជាតិ​ខ្មៃ​រ​អំឡុង​១​ឆ្នាំមុន លុះ​ព្រឹក​ឡើង ក៏​បន្ត​តាម​ចាប់​បក្ខពួក​ប្រុស​ស្រី​ចំនួន​៧​នាក់​ថែមទៀត​យកមក​សាកសួ​រ​។​

​ជនសង្ស័យ ដែល​ឃាត់ខ្លួន​បាន​កាលពី​យប់​មានឈ្មោះ Dai Xun ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​កាន់​លិខិតឆ្លងដែន EA926438 និង​ឈ្មោះ Pu yijiang ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​គ្មាន​លិខិតឆ្លងដែន កាន់​អាវុធខ្លី​១​ដើម​ម៉ាក​k៥៩ ។ អ្នក​ទាំងពីរ​ស្នាក់​ផ្ទះជួល ក្នុង​បុរី​ញូ​ថោ​ន កន្លែងកើតហេតុ​។ ចំណែក​៧​នាក់​ទៀត ដែល​កម្លាំង​បន្ត​ស្រាវជ្រាវ​ឃាត់ខ្លួន​នោះ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នោះទេ ។​

​សមត្ថកិច្ច​បានអោយដឹង​ថា មុនពេល​កើតហេតុ​វេលា​ម៉ោង​១​យប់ កម្លាំង​នគរបាល​បានចេញ​ល្បាត នៅក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន លុះ​ល្បាត​ដល់​ចំណុចកើតហេតុ ស្រាប់តែ​ប្រទះឃើញ ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ជិះ​ម៉ូតូ​មួយគ្រឿង ដោយ​ស្ពាយ​កាបូប ដោយមាន​ការសង្ស័យ នៃ​ភិនភាគ​ជនសង្ស័យ ប្រហាក់ប្រហែល​និង​ជនសង្ស័យ បាន​បាញ់​ប្លន់​ជនជាតិ​ចិន នៅក្នុង​ហាង​សៀវភៅ ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ កាលពី​អំឡុង​ជិត​១​ឆ្នាំមុន ទើប​ហៅ​ឲ្យ​ឈប់ ដើម្បី​ត្រួត​ពិនិត្យមើល ពេលនោះ​ជនសង្ស័យ​បាន​លូកដៃ​ចូល ក្នុង​កាបូប​បម្រុង​យក​អាវុធ ទើប​នគរបាល​ចាប់ដៃ​ជាប់​ហើយ​ទះ​១​ដៃ បណ្តាល​ឲ្យ​ជនសង្ស័យ ដួល​ធ្លាក់​កាំភ្លើង​ពី​ដៃ រួច​ក៏​ឃាត់​តែម្តងទៅ ។​

​ក្រោយ​សាកសួរ​ជនសង្ស័យ​រួច ព្រឹក​ឡើង​ទើប​កម្លាំង​នគរបាល​បាន​បន្តទៅ​ឃាត់ខ្លួន ជនជាតិ​ចិន​៧​នាក់​ទៀត នៅក្នុង​បន្ទប់​ជួល​ដែលជា​បក្ខពួក​ពួកគេ រួច​បញ្ជូន​មកកាន់​អធិការដ្ឋាន ដើម្បី​បន្ត​នីតិវិធី​ច្បាប់ ៕ 

 
ឃាត់ខ្លួន​ជនជាតិ​ចិន​៩​នាក់ ដកហូត​កាំភ្លើងខ្លី​មួយ​ដើម​សង្ស័យ​មុខសញ្ញា​បាញ់​ប្លន់​
 
ឃាត់ខ្លួន​ជនជាតិ​ចិន​៩​នាក់ ដកហូត​កាំភ្លើងខ្លី​មួយ​ដើម​សង្ស័យ​មុខសញ្ញា​បាញ់​ប្លន់​
 
ឃាត់ខ្លួន​ជនជាតិ​ចិន​៩​នាក់ ដកហូត​កាំភ្លើងខ្លី​មួយ​ដើម​សង្ស័យ​មុខសញ្ញា​បាញ់​ប្លន់​
 
ឃាត់ខ្លួន​ជនជាតិ​ចិន​៩​នាក់ ដកហូត​កាំភ្លើងខ្លី​មួយ​ដើម​សង្ស័យ​មុខសញ្ញា​បាញ់​ប្លន់​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!