ថ្ងៃ ពុធ ទី 21 ខែ កុម្ភៈ ឆ្នាំ 2018 ម៉ោង 01:30:11 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

នាយក​សាខា​សាលា​អន្តរជាតិ​វេស​ស្ទឺ​ន បាន​ចង​.​ក​.​ធ្វើអត្តឃាត​ខ្លួនឯង ដោយ​បន្សល់ទុក​នូវ​សំបុត្រ​៥​សន្លឹក ជាមួយ​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​

ភ្នំពេញ | 13 Feb 2018 09:19 | ដោយ៖ រ៉េហ្សា | ផ្សាយក្នុង៖ សន្តិសុខសង្គម| មើល៖ 552 | មតិ៖ 0
 

នៅ​ព្រឹក​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៨ ខណៈ​ប្រពន្ធ និង​សាច់ញាតិ​ចេញទៅ​ធ្វើ​ការងារ​បាត់ ស្រាប់តែ​មកវិញ​ប្រទះឃើញ​ប្ដី​ចងក​សម្លាប់ខ្លួន​ជាប់​នឹង​ប្រហោង​ឥដ្ឋ​ខ្យល់​ក្នុងផ្ទះ ក្នុងភូមិ​ត្រ​ពាំ​ល្វា សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ ។ បុរស​វ័យ​ចំណាស់​ម្នាក់នេះ ជា នាយក​សាខា​សាលា​អន្តរជាតិ​វេស​ស្ទឺ​ន  បាន​តូចចិត្ត​និង​ជម្ងឺ​ប្រចាំកាយ​សម្រេចចិត្ត​បញ្ចប់ជីវិត​ដោយ​ចង ក សម្លាប់ខ្លួន ហើយ​បាន​បន្សល់ ទុក​នូវ​ពាក្យ​បណ្ដាំ​៥​សន្លឹក ដោយបាន​រៀបរាប់​ពី​ការ​ស្រ​សាញ់​ប្រពន្ធ​កូន​ផងដែរ​។​

​សាកសព​មានឈ្មោះ លឹម ប៊ុន​លាង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ នាយក​សាខា​សាលា​អន្តរជាតិ​វេស​ស្ទឺ​ន ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ​មាន​ស្រុកកំណើត​នៅ​ភូមិ​កោះនរា ឃុំ​ត្បូង ស្រុក​ខ្សាច់កណ្ដាល​ខេត្តកណ្ដាល មាន​ជម្ងឺមហារីក​ពោះវៀន​រយះពេល​២​ខែ​មកហើយ ។ ចំណែក​ប្រពន្ធ​មានឈ្មោះ វង្ស ភា រ៉ែ​ន​អាយុ​២៨​ឆ្នាំ មុខរបរ នៅផ្ទះ មានកូន​ស្រី​តូច​អាយុ​ប្រហែល​៥​ឆ្នាំ រស់នៅ​ផ្ទះកើតហេតុ ។​

​បើ​យោងតាម​សម្តី​ស្ត្រី​ជា​ប្រពន្ធ​បាន​ឲ្យ​ដឹងថា ប្ដី​របស់ខ្លួន​បាន​ធ្លាក់ខ្លួន​ឈឺ​រយៈពេល​២​ខែ​មកហើយ ដោយមាន​ជម្ងឺមហារីក​ពោះវៀនធំ ហើយក៏​បាន​ទៅ​ព្យាបាល​ដល់​ប្រទេស​ថៃ តែ​មិន​ធូរស្រាល​សោះ ស្រាប់​នៅ​នៅ​ព្រឹក​ថ្ងៃទី​១២ ខែកុម្ភៈ​នេះ នៅពេលដែល​មិនមាន​មនុស្ស​នៅផ្ទះ សល់​តែ​ប្ដី​គាត់​នៅផ្ទះ​ម្នាក់ឯង លុះ​ពេល​គាត់​ត្រលប់មក​ពីយ​កកូន​ចេញពី​សាលារៀន​មកវិញ​កូនស្រី​តូច​គាត់​បាន​រុញ​ទ្វារផ្ទះ​ចូល​មុន​ឃើញ​ឪពុក ស្រាប់តែ​ស្រែក​ប្រាប់ថា​ប៉ា​ធ្វើ​អី​គេ​ហ្នឹង ហើយ​នៅពេល រូបគាត់​រត់​ចូលមក​មើលឃើញ ប្ដី​របស់​គាយ់​ចង ក សម្លាប់ខ្លួន​និង​ជញ្ជាំង​ឥដ្ឋ​ខ្យល់​ស្លាប់​បាត់ទៅហើយ ទើប​គាត់​ស្រ​វ៉េ​ស្រ​វ៉ា​រក​កាំបិត​មក​កាត់​ទម្លាក់ ។​

​រួច​ក៏បង្ក​ការភ្ញាក់ផ្អើល នាំគ្នា​ឆោឡោ រាយការណ៍​ប្រាប់​ប៉ូលីស អាជ្ញាធរ ចុះមក​ពិនិត្យមើល​ជាក់ស្តែង​តែម្តង ។ បើតាម​លិខិត​បណ្ដាំ​របស់​សព​បានបង្ហាញ​ពី​ក្ដី​ស្រលាញ់​ដល់​ប្រពន្ធ​កូន និង​ឪពុកម្ដាយ​រួមទាំង​សាច់ញាតិ ដោយ​រៀបរាប់ថា ពេលនេះ​រូបគាត់​មិនអាច​រួមរស់​ជាមួយ​គ្រួ​សារបាន​ទៀត​ទេ មូលហេតុ​ដោយសារ​ជម្ងឺ​ចូលមក​យាយី​ជីវិត​ខ្លួន ហើយ​ម្យ៉ាងទៀត​ក៏​គ្មាន​លុយកាក់​ច្រើន​សម្រាប់​ទុក​ព្យាបាល​ជម្ងឺ​គាត់​ឲ្យ​ជាសះស្បើយ​បានឡើយ ចឹ​ង​ទើប​គាត់​សូម​បញ្ចប់​ត្រឹម​និង​ចុះ សូម​ឲ្យ​ប្រពន្ធ​កូន​និង​ឪពុកម្ដាយ​បងប្អូន​នៅ​ឲ្យ​បាន​សុខ រូបគាត់​លា​រហូត​ហើយ ។​

​ក្រោយពី​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ពិនិត្យ​កោសល្យ​វិ​ច្ឆ័​យ​រួច ឃើញថា​ពិតជា​ស្លាប់​ដោយ​ចងក​ធ្វើអត្តឃាត​ដោយ​ខ្លួនឯង​ពុំមាន​ពាក់ព័ន្ធ​បទល្មើស​អ្វី​ឡើយ រួច​ទំនាក់ទំនង​ទៅ​សាច់ញាតិ មក​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ៕​

 
នាយក​សាខា​សាលា​អន្តរជាតិ​វេស​ស្ទឺ​ន បាន​ចង​.​ក​.​ធ្វើអត្តឃាត​ខ្លួនឯង ដោយ​បន្សល់ទុក​នូវ​សំបុត្រ​៥​សន្លឹក ជាមួយ​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​
 
នាយក​សាខា​សាលា​អន្តរជាតិ​វេស​ស្ទឺ​ន បាន​ចង​.​ក​.​ធ្វើអត្តឃាត​ខ្លួនឯង ដោយ​បន្សល់ទុក​នូវ​សំបុត្រ​៥​សន្លឹក ជាមួយ​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​
 
នាយក​សាខា​សាលា​អន្តរជាតិ​វេស​ស្ទឺ​ន បាន​ចង​.​ក​.​ធ្វើអត្តឃាត​ខ្លួនឯង ដោយ​បន្សល់ទុក​នូវ​សំបុត្រ​៥​សន្លឹក ជាមួយ​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​
 
នាយក​សាខា​សាលា​អន្តរជាតិ​វេស​ស្ទឺ​ន បាន​ចង​.​ក​.​ធ្វើអត្តឃាត​ខ្លួនឯង ដោយ​បន្សល់ទុក​នូវ​សំបុត្រ​៥​សន្លឹក ជាមួយ​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​
 
នាយក​សាខា​សាលា​អន្តរជាតិ​វេស​ស្ទឺ​ន បាន​ចង​.​ក​.​ធ្វើអត្តឃាត​ខ្លួនឯង ដោយ​បន្សល់ទុក​នូវ​សំបុត្រ​៥​សន្លឹក ជាមួយ​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!