ថ្ងៃ ពុធ ទី 21 ខែ កុម្ភៈ ឆ្នាំ 2018 ម៉ោង 01:29:09 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

កងរាជអាវុធហត្ថ ឃាត់ខ្លួន​មនុស្ស​អណ្តើក​ដើរ​សុំទាន​រាប់​ឆ្នាំ​

ភ្នំពេញ | 13 Feb 2018 09:26 | ដោយ៖ រីដា | ផ្សាយក្នុង៖ សន្តិសុខសង្គម| មើល៖ 273 | មតិ៖ 0
 

​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បាន​បញ្ជា​ដល់​កម្លាំង​ជំនាញ ចុះ​ស្រាវជ្រាវ​និង​ផ្តិត​យកមក​បង្ហាញជូន បងប្អូន​ពិចារណា នោះ​គឺ​រូបភាព​បុរស​សុំទាន​ម្នាក់ ដែលមាន​ដៃជើង​និង​កម្លាំង​ពេញលេញ តែ​ក្លែង​ធ្វើជា​ពិការ វារ​នៅលើ​ដី ដៃជើង​ខ្វៃៗ ដូច​សត្វ​អណ្តើក បោកប្រាស់​ក្តីមេត្តា​របស់​មហាជន​ឲ្យ​មានការ​អាណិតអាសូ​ដាក់​ទាន​ឲ្យ ។ 

​រាប់​ឆ្នាំ​មកហើយ ដែល​បុរស​ម្នាក់នេះ វា​រលើ​បន្ទះក្តារ ដូច​សត្វ​អណ្តើក នៅតាម​ភ្លើងស្តុប តាម​រោងចក្រ តាម​ផ្សារ និង​ទីប្រជុំជន​ផ្សេងៗ ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​សុំទាន ត​ពូជ ត​ត្រកូល តាំងពី​ឪពុក​ដល់​កូន ព្រោះតែ​ភាព​ខ្ជិលច្រអូស ខ្ជិល​រក​ការងារ​ធ្វើ​។ គាត់​បាន​សារភាពថា ការដើរ​សុំទាន​នេះ គឺ​ធ្វើតាម​ឪពុក​របស់គាត់ ហើយ​គាត់​ផ្ទាល់​បាន​ដឹក​ឪពុក ដើរ​សុំទាន តាំងពី​អាយុ​១០​ឆ្នាំ​។ ជា​ការពិត​ការដើរ​សុំទាន​ពុំមាន​អ្វី​ខុស​ទេ ព្រោះ​វា​ជា​សិទ្ធិសេរីភាព​របស់​ពល​រដ្ឋ គ្មាន​បុគ្គល​ឬ​ច្បាប់​ឯណា​ហាមឃាត់​ឡើយ តែ​នៅពេលដែល​អាជ្ញាធរ​និង​សមត្ថកិច្ច​បន្ធូរបន្ថយ​មិន​អើពើ បែរជា​មានមតិ​ជាច្រើន​លើកឡើងថា ហេតុអ្វី​អាជ្ញាធរ​បណ្តែតបណ្តោយ​ឲ្យ​អ្នកសុំទាន​ទាំងនេះ ដើរ​សុំ​យ៉ាង​អាណាធិបតេយ្យ បង្ក​ភាព​រញ៉េរញ៉ៃ បាត់​សណ្តាប់ធ្នាប់ សង្គម ធ្វើ​ឲ្យ​អាប់ឱន​ដល់​កិត្តិយស​និង​កេ​រ្ត៍​ឈ្មោះ​ជាតិខ្មែរ ដែល​ធ្លាប់តែ​រុងរឿង​ខ្ពង់ខ្ពស់​ឆើតឆាយ ហើយ​ជន​អ​គិ​តិ​មួយចំនួន ក៏បាន​ឆ្លៀតឱកាស លើកយក​រូបភាព​ទាំងនេះ មក​បន្ទោស​បង្អាប់​ទម្លាក់​កំហុស​លើ​រដ្ឋាភិបាល​។ 

​តាមរយៈ​ការបង្ក្រាប​របស់​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ​ជាច្រើន​ដង​កន្លងមក បាន​រកឃើញថា របរ​សុំទាន​ទាំងនេះ គឺ​កើតចេញពី​ភាព​ខ្ជិលច្រអូស​ប៉ុណ្ណោះ ហើយ​វា​មិន​ត្រឹមតែ បង្ក​ភាព​អាណាធិបតេយ្យ រញ៉េរញ៉ៃ បាត់​សណ្តាប់ធ្នាប់​សង្គម ធ្វើ​ឲ្យ​បរទេស​ប្រមាថមើលងាយ ដល់​កិត្តិយស​និង​កេ​រ្ត៍​ឈ្មោះ​របស់​ជាតិខ្មែរ​ដែល​ធ្លាប់តែ​រុងរឿង​ខ្ពង់ខ្ពស់​ឆើតឆាយ​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​បង្កប់​នូវ​បទល្មើស​និង​ការបោកប្រាស់ ជាច្រើន​ទៀតផង​ដែរ​។ 

​ជាក់ស្តែង ក្រុម​អ្នកដើរ​សុំទាន​ដែល​អាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្លាប់បាន​បង្ក្រាប ពាក់ព័ន្ធ​បទល្មើស​និង​ការបោកប្រាស់ មានដូចជា​៖ 
- អ្នកសុំទាន​បន្លំ​លួច​ទ្រព្យសម្បត្តិ​អ្នក​ដ៏​ទៃ (​បង្ក្រាប ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៧) 
- អ្នកសុំទាន​កេងប្រវ័ញ្ច​ពលកម្ម​កុមារ និង​រក្សាទុក​កុមារ​០៧​នាក់ ដោយ​ខុសច្បាប់ ប្រើ​ទារុណកម្ម​បង្ខំ​ឲ្យ​កុមារ ដើរ​សុំទាន ដោយ​មិន​ឲ្យ​កុមារ​ទាំងនោះ​ចូលរៀន និង​មិន​ឲ្យ​អាហារ​ទទួលទាន​បាន​គ្រប់គ្រាន់ (​បង្ក្រាប ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៧) 
- ឪពុកម្តាយ​ចឹ​ញ្ចឹ​ម​កូន​០៥​នាក់ ទុកជា​ទាសករ​និង​ជា​ឧបករណ៍​រកលុយ​តាមរយៈ​ការដើរ​សុំទាន (​បង្ក្រាប ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០១៧) 
- មេក្លោង ប្រមូល​លុយ ពី​អ្នកសុំទាន​ជា​រៀងរាល់ថ្ងៃ ដោយ​ក្នុង​១​ថ្ងៃ​អ្នកសុំទាន​ម្នាក់​ត្រូវ​បង់លុយ​ចាប់ពី ១​ម៉ឺន ទៅ​១​ម៉ឺន​២​ពាន់​រៀល (​បង្ក្រាប ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៧) 
- អ្នកសុំទាន​ដែលមាន​កាយសម្បទារ​និង​កម្លាំង​ពេញលេញ តែ​ដើរ​បោកប្រាស់​មហាជន​ថា ជា​កម្មករ​ទើប​មកពី ប្រទេស​ថៃ អត់លុយ​ហូបបាយ​និង​អត់លុយ ជិះឡាន​ឈ្នួល​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ ( បង្ក្រាប ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៧) - អ្នកសុំទាន​បាន​លុយ​ទិញ​ថ្នាំញៀន​ជក់​នៅ​កណ្តាល​សួនច្បារ​ទីសាធារណៈ (​បង្ក្រាប ថ្ងៃទី​០៦ ខែកុម្ភៈ ឆ្នាំ​២០១៨) 
- អ្នកសុំទាន​ដែលមាន​ដៃជើង​គ្រប់​ទាំងអស់ តែ​ក្លែង​ជា​ពិ​ការដើរ​សុំទាន​និង​ញៀន​ថ្នាំ ( បង្ក្រាប ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៨) 
- អ្នកសុំទាន​មាន​កាយសម្បទា​និង​កម្លាំង​ពេញលេញ សាច់ដុំ​រឹងមាំ​ដូច​កីឡាកាស តែ​ក្លែង​ជា​ពិការ វារ​លើដី​ដូច​អណ្តើក បោកប្រាស់​ក្តីមេត្តា​មហាជន (​បង្ក្រាប ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៨) #PhnomPenhGRK.​

 
កងរាជអាវុធហត្ថ ឃាត់ខ្លួន​មនុស្ស​អណ្តើក​ដើរ​សុំទាន​រាប់​ឆ្នាំ​
 
កងរាជអាវុធហត្ថ ឃាត់ខ្លួន​មនុស្ស​អណ្តើក​ដើរ​សុំទាន​រាប់​ឆ្នាំ​
 
កងរាជអាវុធហត្ថ ឃាត់ខ្លួន​មនុស្ស​អណ្តើក​ដើរ​សុំទាន​រាប់​ឆ្នាំ​
 
កងរាជអាវុធហត្ថ ឃាត់ខ្លួន​មនុស្ស​អណ្តើក​ដើរ​សុំទាន​រាប់​ឆ្នាំ​
 
កងរាជអាវុធហត្ថ ឃាត់ខ្លួន​មនុស្ស​អណ្តើក​ដើរ​សុំទាន​រាប់​ឆ្នាំ​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!