ថ្ងៃ ពុធ ទី 21 ខែ កុម្ភៈ ឆ្នាំ 2018 ម៉ោង 01:29:13 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

រំលឹកឡើងវិញ នៅគ្រោះថ្នាក់យន្តហោះនៅក្នុងប្រទេសរុស្ស៊ី ក្នុងអំឡុងឆ្នាំ​២០១០ដល់ឆ្នាំ​២០១៨

| 13 Feb 2018 10:48 | ដោយ៖ khemary | ផ្សាយក្នុង៖ ព័ត៌មានអន្តរជាតិ| មើល៖ 126 | មតិ៖ 0
 

កាលពីថ្ងៃទី​១១ខែកុម្ភៈឆ្នាំ​២០១៨កន្លងមក យន្តហោះដឹកអ្នកដំណើរ​៧១នាក់បានធ្លាក់នៅជិតទីក្រុងមូស្កូ បន្តាលឲ្យមនុស្ស​៧១នាក់ស្លាប់​រួមទាំងក្រុមពហុនិកា ។  គ្រោះថ្នាក់ខាងលើបានធ្វើឲ្យគេនឹកឃើញដល់គ្រោះថ្នាក់ ដែលបានកើតឡើងនាពេលកន្លងមក សម្លាប់មនុស្សរាប់រយនាក់ គិតចាប់តាំងពិឆ្នំា​២០១០មកទលពេលនេះ។

ខាងក្រោមនេះជាគ្រោះថ្នាក់យន្តហោះនៅរុស្ស៊ីកន្លងមក៖

ថ្ងៃទី​៣ខែសីហាឆ្នាំ​២០១០៖ យន្តហោះដឹកអ្នកដំណើរ An-24RV ​របស់ក្រុមហ៊ុនអាកាសចរណ៍   Katekavia ​បានបុកទៅនឹងដើមឈើពេលចុះចត់នៅក្នុងអាកាសធាតុ មិអំណោយផលពេល នៅអាកាសយានដ្ឋាន  Igarki  បណ្តាលឲ្យ​អ្នកដំណើរ​១១នាក់ និងក្រុមពហុនិកាម្នាក់ក្នុងចំណោម​៤នាក់ ស្លាប់។

នៅថ្ងៃទី​៤ខែធ្នូឆ្នាំ​២០១០៖ នៅក្នុងអាកាសយានដ្ឋានអន្តរជាតិ  Domodedovo នៅទីក្រុងមូស្កូ យន្តហោះ​ Tu-15M របស់ក្រុមហ៊ុនអាកាសចរណ៍​ South East Airlines ​បានចុះចតជាបន្ទាន់ ដោយសារតែមានបញ្ហាម៉ាស៊ីន បណ្តាលឲ្យអ្នកដំណើរ​២នាក់ ក្នុងចំណោម១៦៣នាក់ស្លាប់។

ថ្ងៃទី​១ខែមករាឆ្នាំ២០១១៖ នៅក្នុងអាកាសយានដ្ឋាន​Surgut ​នៅពេលដែលបញ្ចូនយន្តហោះ ទៅកាន់ផ្លូវហោះហើរ ម៉ាស៊ីនមួយគ្រឿងក៏បានឆាប់ឆេះ ក្រោយមកក៏រាលដាល​ទៅកាន់ទីកន្លែងអង្គុយរបស់​អ្នកដំណើរ​១១៦នាក់​និង ក្រុមពហុនិការ​៨នាក់។ ហេតុការនោះបានបណ្តាលឲ្យមនុស្ស​៣នាក់ស្លាប់ ​៤០នាក់រងរបួស ចំណែកយន្តហោះគឺរងការបំផ្លាញដោយអគ្គិភ័យស្ទើរតែទាំងស្រុង។

ថ្ងៃទី​២០ខែមិថុនាឆ្នាំ​២០១១៖ នៅពេលចុះចត់នៅក្នុងអាកាសយានដ្ឋាន Petrozavodsk យន្តហោះ​ Tu-134 របស់ក្រុមហ៊ុនអាកាសចរណ៍​ RusAir ​បានហោះហើរចេញពីទីក្រុង មូស្កូ​ ហើយចុះចត់ខុសផ្លូវ ប្រមាណ​១គីឡូម៉ែត្រ បណ្តាលឲ្យអ្នកដំណើរ ៤៧នាក់ក្នុងចំណោម​៥២នាក់ស្លាប់​។​មូលហេតុគឺជាកំហុសអ្នកបើកបរ ។

ថ្ងៃទី១១ខែកក្កដាឆ្នាំ​២០១១៖នៅជាយក្រុង​ Nizhnevatovsk  ក្នុងដងទន្លេរ  Ob យន្តហោះ​ An-24Rvបានចុះចត់ជាបន្ទាន់​ក្រោយម៉ាស៊ីនយន្តហោះឆាប់ឆេះនៅលើអាកាស ។ នៅលើយន្តហោះមាន អ្នកដំណើរ​៣៣នាក់ បានបុកចុះដី​បណ្តាលឲ្យយន្តហោះ បែកជា៣កំណាត់ បណ្តាលឲ្យអ្នកដំណើរ ៧នាក់ស្លាប់និង ២០នាក់រងរបួស។

ថ្ងៃទី​២ខែមេសាឆ្នាំ​២០១២៖យន្តហោះ ATR-72 របស់ក្រុមហ៊ុនអាកាសចរណ៍​Utair  បានជាប់គ្រោះថ្នាក់ពេលហោះហើរចេញពីអាកាសយានដ្ឋាន​ Roshino ​ បណ្តាលឲ្យអ្នកដំណើរ ៣៣នាក់ ក្នុងចំណោម​៤៣នាក់ស្លាប់​។មូលហេតុគឺកំហុសអាកាសយានឹក។

ថ្ងៃទី​១០ខែឧសភាឆ្នាំ​២០១២៖យន្តហោះដឹកអ្នកដំណើរ​Sukhoi Superjet ​ បានហោះហើរ សម្តែងឲ្យអតិថជន​បានឃើញ  ក៏បានបើកបុកទៅនឹង កំពូលភ្នុំភ្លើងនៅឥណ្ឌូនេស៊ី បណ្តាលឲ្យអ្នកដំណើរទាំង ៤៥នាក់នៅលើយន្តហោះស្លាប់ ទាំងអស់។

ថ្ងៃទី​១៧ខែវិច្ឆិការឆ្នាំ​២០១៣៖ យន្តហោះដឹកអ្នកដំណើរ ៧៣៧ របស់ក្រុមហ៊ុនអាកាសចរណ៍​ Tatarstan Airlines ​បានធ្លាក់ពេលចុះចត់ ក្នុងអាកាសយានដ្ឋាន​ Kazan ​បណ្តាលឲ្យអ្នកដំណើរទាំងអស់ នៅលើយន្តហោះស្លាប់ ។

ថ្ងៃទី​៣១ខែតុលាឆ្នាំ​២០១៥៖យន្តហោះ​ Airbus A321របស់ក្រុមហ៊ុនអាកាសចរណ៍ Kogalymavia ​ហោះហើរពី​ Sharm El Sheikh ​ប្រទេសអេហ្ស៊ីប ឆ្ពោះទៅកាន់ ទីក្រុង​ Saint Petersburg ​ក៏បានផ្ទុះនៅលើអាកាស​ បណ្តាលឲ្យអ្នកដំណើរ ២១៧នាក់ និងក្រុមពហុនិការ​៧នាក់ស្លាប់ ។

ថ្ងៃទី១៩ខែមីនាឆ្នាំ​២០១៦៖ យន្តហោះដឹកអ្នកដំណើរ​ FZ981របស់ក្រុមហ៊ុនអាកាសចរណ៍  Flydubai ​ហោះហើរចេញពីទីក្រុង ឌូបៃទៅកាន់ទីក្រុង  Rostov on Don ​ប្រទេសរុស្ស៊ី​បានផ្ទុះ ពេលចុះចត់​ បណ្តាលឲ្យអ្នកដំណើរ ៦២នាក់ស្លាប់។

ថ្ងៃទី​២៥ខែធ្នូឆ្នាំ​២០១៦៖ យន្តហោះTupolev-154 របស់ក្រសួងការពារជាតិរុស្ស៊ី បានហោះហើរទៅកាន់ ប្រទេសស៊ីរី​ក៏ធ្លាក់នៅសមុទ្រខ្មៅ បណ្តាលឲ្យអ្នកដំណើរ ៩២នាក់ស្លាប់។

ថ្ងៃទី​ថ្ងៃទី​១១ខែកុម្ភៈឆ្នាំ​២០១៨៖ យន្តហោះ Antonov -148​របស់ក្រុមហ៊ុន​ Saratov Airlines ​បានជួបគ្រោះថ្នាក់ពេលហោះហើរចេញពីអាកាសយានដ្ឋាន​ Domodedovo ​បណ្តាលឲ្យអ្នកដំណើរ ៧១នាក់ស្លាប់៕

 

 
រំលឹកឡើងវិញ នៅគ្រោះថ្នាក់យន្តហោះនៅក្នុងប្រទេសរុស្ស៊ី ក្នុងអំឡុងឆ្នាំ​២០១០ដល់ឆ្នាំ​២០១៨
 
រំលឹកឡើងវិញ នៅគ្រោះថ្នាក់យន្តហោះនៅក្នុងប្រទេសរុស្ស៊ី ក្នុងអំឡុងឆ្នាំ​២០១០ដល់ឆ្នាំ​២០១៨
 
រំលឹកឡើងវិញ នៅគ្រោះថ្នាក់យន្តហោះនៅក្នុងប្រទេសរុស្ស៊ី ក្នុងអំឡុងឆ្នាំ​២០១០ដល់ឆ្នាំ​២០១៨
 
រំលឹកឡើងវិញ នៅគ្រោះថ្នាក់យន្តហោះនៅក្នុងប្រទេសរុស្ស៊ី ក្នុងអំឡុងឆ្នាំ​២០១០ដល់ឆ្នាំ​២០១៨
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!