ថ្ងៃ ពុធ ទី 21 ខែ កុម្ភៈ ឆ្នាំ 2018 ម៉ោង 01:29:28 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ចុង​សប្តាហ៍​នេះ កម្ពុជា​នឹងរង​ឥទ្ធិពល​ព្យុះ​សាន់​បា​

ភ្នំពេញ | 13 Feb 2018 14:04 | ដោយ៖ រតនា | ផ្សាយក្នុង៖ ព័ត៌មានជាតិ| មើល៖ 136 | មតិ៖ 0
 

​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹងថា នៅ​ចុង​សប្តាហ៍​នេះ ប្រទេស​កម្ពុជា​នឹងរង​ឥទ្ធិពល​ពី​ព្យុះ​ទី​២​ប្រចាំឆ្នាំ ដែលមាន​ឈ្មោះថា សាន់​បា (SANBA)​។​

​តាម​សេចក្តីជូនដំណឹង ព្យុះ​ទី​២ ឈ្មោះ សាន់​បា នេះ បាន​កើតឡើង​នៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក កាលពី​ថ្ងៃទី​១២ ខែកុម្ភៈ ហើយ​បាន​នឹង​កំពុង​រំកិល​ខ្លួន​ឆ្ពោះ​មក​ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន។​

​យោងតាម​ការ​ព្យាករ ព្យុះ​នេះ​នឹងធ្វើ​ដំណើរ​ចូលមក​សមុទ្រ​ចិន​ខាងត្បូង ហើយនឹង​ថយឥទ្ធិពល​នៅពេល​វា​មកដល់​កៀក​នឹង​ឆ្នេរ​ភាគ​អាគ្នេយ៍​ប្រទេស​វៀតណាម នា​យប់​ថ្ងៃទី​១៧ ខែកុម្ភៈ​។​

​ស្ថានភាព​បែបនេះ អាច​នឹងធ្វើ​ឲ្យ​មាន​ភ្លៀង​កក់ខែ​ពី​តិច​ទៅ​មធ្យម ចាប់ពី​ថ្ងៃទី​១៨-២២ ខែកុម្ភៈ នៅតាម​បណ្តា​ខណ្ឌ ស្រុក ក្រុង​មួយចំនួន​ដូចជា រាជធានី​ភ្នំពេញ ខេត្ត​ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ ព្រៃវែង ស្វាយរៀង តាកែវ កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន សៀមរាប បន្ទាយមានជ័យ និង​បណ្តា​ខេត្ត​នៅ​តំបន់ឆ្នេរ​៕​

 
ចុង​សប្តាហ៍​នេះ កម្ពុជា​នឹងរង​ឥទ្ធិពល​ព្យុះ​សាន់​បា​
 
ចុង​សប្តាហ៍​នេះ កម្ពុជា​នឹងរង​ឥទ្ធិពល​ព្យុះ​សាន់​បា​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!