ថ្ងៃ ពុធ ទី 21 ខែ កុម្ភៈ ឆ្នាំ 2018 ម៉ោង 01:30:49 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

សង្ស័យ​ប្រច័ណ្ឌ​ប្រពន្ធចុង ទាញ​កាំភ្លើង​បាញ់​២​គ្រាប់​ស្លាប់​នៅ​ហ្នឹង​កន្លែង​

កោះកុង | 13 Feb 2018 21:45 | ដោយ៖ សហការី | ផ្សាយក្នុង៖ សន្តិសុខសង្គម| មើល៖ 1024 | មតិ៖ 0
 

កាលពី​វេលា​ម៉ោង​ប្រមាណ​៨​យប់ ថ្ងៃទី​១៣ ខែកុម្ភៈ នេះ មាន​ករណី​បាញ់ប្រហារ​មួយ​បាន​កើតឡើង​នៅ​ក្នុងភូមិ​ស្មាច់មានជ័យ ក្រុង​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ដោយ​បុរស​ជា​ប្តី បាន​បាញ់សម្លាប់​ប្រពន្ធ​ខ្លួនឯង​។​

​បុរស​ជា​ប្តី​នោះ​ត្រូវគេ​ឲ្យ​ដឹងថា មានឈ្មោះ សេង វិបុល អាយុប្រមាណ​៥០​ឆ្នាំ មុខរបរ​ជា​កម្មករ​អារឈើ បាន​រត់គេចខ្លួន​ក្រោយ​បាញ់សម្លាប់​ប្រពន្ធ​ឈ្មោះ ហាន ធឿន អាយុ​៥០​ឆ្នាំ​ដូចគ្នា​។​

​យោងតាម​ប្អូនស្រី​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​គឺ​តែងតែ​ស្រវឹង ហើយនឹង​តាមដាន​បងស្រី​របស់ខ្លួន​រហូត​ដោយ​ប្រហែលជា​ប្រច័ណ្ឌ និង​ពេលខ្លះ​ក៏​មានការ​វាយតប់​គ្នា​ទៀត​។ ហើយ​នៅ​យប់មិញ​នេះ បុរស​ជា​បងថ្លៃ​នោះ ក៏បាន​យក​កាំភ្លើង​មក​បាញ់​បងស្រី​របស់ខ្លួន​ហើយក៏​រត់​គេចខ្លួនបាត់​។​

​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុងតែ​តាម​ស្វែងរក​ជនសង្ស័យ និង​ជន​ដែល​បានផ្តល់​កាំភ្លើង​ទៅ​ឲ្យ​ជនសង្ស័យ​ធ្វើ​សកម្មភាព​៕​

 
សង្ស័យ​ប្រច័ណ្ឌ​ប្រពន្ធចុង ទាញ​កាំភ្លើង​បាញ់​២​គ្រាប់​ស្លាប់​នៅ​ហ្នឹង​កន្លែង​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!