ថ្ងៃ អាទិត្យ ទី 22 ខែ មេសា ឆ្នាំ 2018 ម៉ោង 18:20:51 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ស្ងាត់ៗ ពីង រ៉ូ​ហ្សា សម្ភោ​ធ​វីឡា​តម្លៃ​ជិត​១០​ម៉ឺន​ដុល្លារ​

ភ្នំពេញ | 20 Feb 2018 09:31 | ដោយ៖ រតនៈ | ផ្សាយក្នុង៖ ជីវិតកម្សាន្ត| មើល៖ 718 | មតិ៖ 0
 

​ស្ទើរ​មិនគួរ​ឲ្យ​ជឿ​នៅ​ដើមឆ្នាំ​២០១៨ នេះ​តារាភាពយន្ត​រូប​ស្រស់​កញ្ញា​ពីង រ៉ូ​ហ្សា ស្រាប់តែ​ទិញ​វីឡា​ដ៏​ធំ​ស្កឹមស្កៃ​នៅ​បុរី​ប៉េង​ហួត បឹង​ស្នោ តម្លៃ​ជិត​១០​ម៉ឺន​ដុល្លារ និង​បាន​សម្ភោ​ធ​ចូល​រស់នៅ​ស្ងាត់ៗ​នាំ​ឲ្យ​មានការ​សង្ស័យថា នាង​ទទួល​បានការ​ជ្រោមជ្រែង​ពី​បុរស​ណា​ម្នាក់​។​

​មិនសូវមាន​សកម្មភាព​សិល្បៈ​ជោគជាំ​ដូច​មុន​ទេ​ប៉ុន្តែ​បើ​ក្រឡេកមើល​ពី​ជីវភាព​របស់​នាង​វិញ​គឺ​កាន់តែ​ហ៊ឺហា​ស្ទើរ​មិនគួរ​ឲ្យ​ជឿ​ដោយ​ក្រៅពី​ជិះ​រថយន្ត​ទំនើប​នាង​ទើប​សម្ភោ​ធ​វីឡា​ស្ងាត់ៗ​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ​។​

​រ៉ូ​ហ្សា បាន​ទទួលស្គាល់ថា នាង​ពិតជា​ទើប​ធ្វើ​ពី​ធី​សូត្រមន្ត​ចូល​នៅ​ទ្រនំ​វីឡា​ថ្មី​របស់​នាង​មែន​ដែលជា​ប្រភេទ​វីឡា​កូនកាត់​នៅ​បុរី​ប៉េង​ហួត ក្នុងតម្លៃ​ជាង​៨​ម៉ឺន​ដុល្លារ គឺ​ទិញ​ផ្ដាច់​តែម្ដង​។​រ៉ូ​ហ្សា បញ្ជាក់ថា នាង​អត់​បានធ្វើ​ពិធី​សម្ភោ​ធ​ទ្រង់ទ្រាយ​ធំដុំ​គគ្រឹគគគ្រេង​ទេ​ព្រោះ​គ្មាន​ពេល​រៀបចំ​។​ម្យ៉ាង​មិន​ចង់​រំខាន​មិត្តភក្ដិ​ក៏ដូចជា​រៀប​ច្បង​នៅក្នុង​សិល្បៈ​ផង​។​នាង​ថា សម្រាប់​លុយ​ទិញ​វីឡា​នេះ​ជា​របស់​នាង​ដែល​ខំ​សន្សំ​ទុកជា​យូរ​មកហើយ​គួបផ្សំ​ជាមួយ​ក្រុមគ្រួសារ​ផងដែរ​គឺ​គ្មាន​បុរស​ណា​ជួយ​ជ្រោមជ្រែង​ឧបត្ថម្ភ​នាង​ទេ​។​

​រ៉ូ​ហ្សា បាន​ឲ្យ​ដឹង​ដឹង​ដែរ​ថា កាលពី​អំឡុង​ឆ្នាំ​២០១៦ នាង​បាន​លក់​ផ្ទះមួយ​កន្លែង​នៅ​ម្ដុំ​ផ្លូវ​ជា សុផារ៉ា ហើយក៏​បានមក​រស់នៅ​ខុន​ដូ​ជាង​មួយឆ្នាំ​មកហើយ​។​ដូច្នេះ​អ្វីដែល​នាង​មាននៅ​ពេលនេះ​ជា​ទ្រព្យ​របស់​នាង​ទាំងស្រុង​អត់​មាន​បុរស​ណា​នៅ​ពី​ក្រោយខ្នង​នោះទេ​។​

​តារាភាពយន្ត​ល្បីឈ្មោះ​មាន​បុរស​ទ្រព្យ​ស្ដុក​ជាច្រើន​តាម​ថ្ពក់​ស្នេហ៍​រូបនេះ​បាន​ឲ្យ​ដឹង​ដែរ​ថា រហូតមកទល់​ពេលនេះ​នាង​មិនទាន់មាន​ដៃគូ​ស្នេហា ពិសោធន៍​ស្នេហ៍​នៅឡើយ​ទេ​ហើយក៏​មិនទាន់​ចង់​គិតពី​គម្រោង​រៀបការ​នៅពេលណា​ដែរ​ខណៈដែល​នាង​នៅតែ​ចង់​កសាង​ប្រជាប្រិយភាព​នៅលើ​វិថី​សិល្បៈ​បន្តទៀត​។​

​រ៉ូ​ហ្សា បាន​ទទួលស្គាល់ថា នាពេល​ចុង​ក្រោយនេះ​អាជីព​សិល្បៈ​របស់​នាង​ពិតជា​ស្ងប់ស្ងាត់​បន្តិច​មែន​ដោយសារតែ​ជាប់រវល់​ការងារ​ផ្ទាល់ខ្លួន​មិនសូវ​បានទទួល​។​តែ​យ៉ាងណា​នាង​នឹង​ប្រឡូក​ពេញទំហឹង​ជាថ្មី​ចាប់ពី​ដើមឆ្នាំ​២០១៨ នេះ​ទៅហើយ​រំពឹងថា នឹង​ទាញ​បាន​ភាពលេច​ធ្លោ​ជាង​នេះ​បន្ថែម​៕​

 
ស្ងាត់ៗ ពីង រ៉ូ​ហ្សា សម្ភោ​ធ​វីឡា​តម្លៃ​ជិត​១០​ម៉ឺន​ដុល្លារ​
 
ស្ងាត់ៗ ពីង រ៉ូ​ហ្សា សម្ភោ​ធ​វីឡា​តម្លៃ​ជិត​១០​ម៉ឺន​ដុល្លារ​
 
ស្ងាត់ៗ ពីង រ៉ូ​ហ្សា សម្ភោ​ធ​វីឡា​តម្លៃ​ជិត​១០​ម៉ឺន​ដុល្លារ​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!