ថ្ងៃ អាទិត្យ ទី 22 ខែ មេសា ឆ្នាំ 2018 ម៉ោង 18:23:55 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ភាពតានតឹងនៅតំបន់មជ្ឈឹមបូព៌ាជម្រុញឲ្យតម្លៃប្រេងកើនឡើងខ្ពស់

| 20 Feb 2018 12:39 | ដោយ៖ khemary | ផ្សាយក្នុង៖ ព័ត៌មានអន្តរជាតិ| មើល៖ 133 | មតិ៖ 0
 

តម្លៃប្រេង​ឆៅលើពិភពលោក កាលពីថ្ងៃទី១៩ខែកុម្ភៈ​បានកើនឡើងខ្ពស់បំផុត ​ក្នុងរយៈពេល ពីរសប្តាហ៍ចុងក្រោយនេះ​ដោយសារតែភាពតានតឹងនៅតំបន់មជ្ឈឹមបូព៌ា ធ្វើឲ្យការឃួងយងប្រេង​ត្រូវបានកាត់បន្ថយជាច្រើន។

តម្លៃប្រេង WTI ​នៅលើទីផ្សាខែកុម្ភៈ កើនឡើង​៥៤សែន គឺ​៦២,២២ក្នុងមួយបារ៉ែល​។​ ការចាប់ផ្តើមបើកទីផ្សា​តម្លៃប្រេង WTI ​កើនឡើងរហូតដល់ទៅ​១,៤ភាគរយគឺខ្ពស់បំផុត ចាប់ពីថ្ងៃទី​៧ខែកុម្ភៈមក។

តម្លៃប្រេង​ Brent កើនឡើង​៣៧សេន គឺឡើង​ដល់ ៦៥,២១ដុល្លារក្នុងមួយបារ៉ែល ។កាលពីបើកទីផ្សាភ្លាមគឺមានរហូតដល់ទៅ​៦៥,៣៥ដុល្លារ​ក្នុងមួយបារ៉េល។

តម្លៃប្រេងកើនឡើងក្រោយពេល​នាយករដ្ឋមន្ត្រីអីស្រាអែល លោក​ Benjamin Netanyahu ​កាលពីថ្ងៃអាទិត្យ បានប្រកាសតបតនឹងប្រទេសអីរ៉ង​​និងបណ្តាប្រទេសនៅក្នុងតំបន់មជ្ឈឹមបូព៌ា ។​ភាពតានតឹងរវាងអីស្រាអែលនិង អីរ៉ង កើនឡើងខ្ពស់ចាប់តាំងពីថ្ងៃទី១០ខែកុម្ភៈ ក្រោយពេលយន្តអីស្រាអែល រងការបាញ់ប្រហារ​ដោយមីស៊ីល​ អាកាសយាននឹក២នាក់ក៏បានលោតឆ័តទាន់ពេល តែរងរបួសធ្ងន់ម្នាក់និងស្រាលម្នាក់។

ចំណុចមួយទៀតដែលធ្វើឲ្យតម្លៃប្រេងកើនឡើង គឺការប្រកាសរបស់ រដ្ឋមន្ត្រីថាមពល អារ៉ាប រួម  ដោយបញ្ចាក់ថានិងកាត់បន្ថយការឃួងយកប្រេង​រយៈពេលយូអង្វែង​។ ប៉ុន្តែអាមេរិកវិញ បានបង្កើន ការលក់ប្រេង​ក្នុងពេលដែលតម្លៃកើនឡើងខ្ពស់​។​តាមតួលេខរបស់​ក្រុមហ៊ុនឧស្ម័នប្រេង  Baker Hughes ​ ចំនួនស្ថានីយឃួបប្រេង របស់អាមេរិក​កើនឡើង ៧ស្ថានីយនៅក្នុងសប្តាហ៍កន្លងមក ធ្វើឲ្យចំនួនស្ថានីយឃួងប្រេងសរុបមានរហូតដល់ទៅ ៧៩៨ គឺខ្ពស់បំផុត មិនធ្លាប់មាន​ចាប់តាំងពីខែមេសាឆ្នាំ​២០១៥មក។ ចំណុចទាំងនោះហើយបានបង្កក្តីបារម្ភយ៉ាងខ្លាំង ពីការបំផ្លាញ គម្រោងកាត់បន្ថយចំនួនប្រេង​របស់បណ្តាប្រទេស​OPEC និង ១០ប្រទេសផ្សេងទៀតលើពិភពលោក។

ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ក្នុងនាមជាមហាអំណាចយោធានិងសេដ្ឋកិច្ចពិភពលោក អាមេរិកតែងតែ មានគោលនយោបាយ ផែនការ ដើរមុនបណ្តាប្រទេសផ្សេងទៀត មួយជំហានជានិច្ច។ កន្លងមកនៅពេលដែល តម្លៃប្រេងលើពិភពលោកធ្លាក់ចុះ អាមេរិកបង្កើនការទិញ​យ៉ាងច្រើន​យកទៅស្តុកទុក នៅពេលនេះតម្លៃប្រេងឡើងថ្លៃ ប្រទេសជាច្រើនបានសម្រេចកាត់បន្ថយ ការឃួងយកប្រេង អាមេរិក បែជាបង្កើន ស្ថានីយខួងប្រេង ដើម្បីលក់ទៅកាន់ទីផ្សាពិភពលោក​ក្នុងតម្លៃថ្លៃ៕

 

 
ភាពតានតឹងនៅតំបន់មជ្ឈឹមបូព៌ាជម្រុញឲ្យតម្លៃប្រេងកើនឡើងខ្ពស់
 
ភាពតានតឹងនៅតំបន់មជ្ឈឹមបូព៌ាជម្រុញឲ្យតម្លៃប្រេងកើនឡើងខ្ពស់
 
ភាពតានតឹងនៅតំបន់មជ្ឈឹមបូព៌ាជម្រុញឲ្យតម្លៃប្រេងកើនឡើងខ្ពស់
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!