នាវាទេសចរណ៍ធុនយក្សមួយគ្រឿងមានឈ្មោះ NAUTICA បានចូលមកចតនៅកំពង់ផែក្រុងព្រះសីហនុកាលពីព្រឹកមិញនេះ ដោយនាំមកជាមួយនូវភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ជិត១ពាន់នាក់មកទស្សនាប្រទេសកម្ពុជា។
នាវានេះបានចាកចេញពីកោះសាមុយប្រទេសថៃ ចូលមកចតនៅកំពង់ផែក្រុងព្រះសីហនុ ហើយគ្រោងនឹងចាកចេញទៅកាន់ប្រទេសវៀតណាមនៅយប់នេះ៕