ថ្ងៃ អាទិត្យ ទី 22 ខែ មេសា ឆ្នាំ 2018 ម៉ោង 18:25:19 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

នយោបាយនៅក្នុងប្រទេសថៃកាន់តែក្តៅនៅជិតបោះឆ្នោត

| 21 Feb 2018 16:04 | ដោយ៖ khemary | ផ្សាយក្នុង៖ ព័ត៌មានអន្តរជាតិ| មើល៖ 140 | មតិ៖ 0
 

មន្ត្រីសន្តិសុខថៃ បានប្រកាសឲ្យដឹងថា គណបក្សភឿថៃរបស់ លោកថាក់ស៊ីន​អាចនិងត្រូវ រំលាយ​ ពីបទបំពានច្បាប់ធម្មនុញ្ញ​ ដោយសារតែ ទុកឲ្យមនុស្សខាងក្រៅជ្រៀតជ្រេកចូលកិច្ចការផ្ទៃក្នុងរបស់បក្ស  ក្រោយពេលមានតំណាងរាស្ត្រសំខាន់ៗជាច្រើន​របស់គណបក្សនេះទៅជួបជាមួយអតីតនាយករដ្ឋមន្ត្រីត្រកូលស៊ីណាវ៉ាត្រា គឺលោកថាក់ស៊ីននិងលោកស្រីយីងឡាក់។

អតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីនស៊ីណាវ៉ាត្រា និង ប្អូនស្រី លោកស្រីយីងឡាក់ស៊ីណាវ៉ាត្រា ត្រូវបានគេមើលឃើញកំពុងនិយាយជាមួយមនុស្សមួយក្រុម​នៅក្នុង សណ្ឋាគា មួយនៅប្រទេសសឹង្ហបុរី​កាលពីថ្ងៃទី​២០ខែ កុម្ភៈ។

ព័ត៌មានខាងលើ​ត្រូវបាន ផ្សព្វផ្សាយក្រោយពេល មួយថ្ងៃដែលក្រុមអ្នកបង្កើតច្បាប់គណបក្សភឿថៃ របស់លោកថាក់ស៊ីន​បានប្រកាសថា​នឹងទៅកាន់កោះហុងកុងនៅក្នុងសប្តាហ៍នេះដើម្បីជួបពីភាក្សាជាមួយ​អតីតមេដឹកនាំគណបក្សនេះ។ ពួកគត់បានឲ្យដឹងថា លោកថាក់ស៊ីនបានអំពាវនាវឲ្យ បង្រួបបង្រួមគណបក្ស មុនពេល ការបោះឆ្នោតចូលមកដល់។

អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន កំពុងរស់នៅ​ក្នុងទីក្រុងឌូបៃ ប្រទេសអារ៉ាបរួម ​ប៉ុន្តែ ឥទ្ធិពលនយោបាយរបស់លោក នៅមានធំធេង ចំពោះគណបក្សភឿថៃ និងសង្គមថៃ​។ គណបក្សរបស់លោក​ បានប្តូរឈ្មោះជាច្រើនលើក ហើយតែងតែ ទទួលបានជ័យជំនៈនៅក្នុងការបោះឆ្នោតជាតិ ចាប់តាំងពីឆ្នាំ​២០០១មកទលពេលនេះ។

ក្នុងពេលជាមួយគ្នានេះ លោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា ដែលបានភៀសខ្លួនចេញពីប្រទេសថៃកាលពីខែសីហាឆ្នាំ​២០១៧ មុនពេលតុលាការប្រកាសសាលក្រម ចោទប្រកាន់ទោសលោកស្រីពីបទ ធ្វេសប្រហែសនៅក្នុងកម្មវិធីជំនួយតម្លៃស្រូវអង្ករ​ធ្វើឲ្យរដ្ឋខាតបង់ថវិការរាប់ពាន់លានដុល្លារ​។ ប្រភពព័ត៌មានបានឲ្យដឹងថា លោកស្រីយីងឡាក់កំពុងរស់នៅក្នុងប្រទេសអង់គ្លេស។

ប្រភពព័ត៌មានពីគណបក្សភឿថៃបានឲ្យដឹងថា  បងប្អូនត្រកូលថាក់ស៊ីន ស៊ីណាវ៉ាត្រា បានទៅកាន់ប្រទេសចិន ជប៉ុន និង កោះហុងកុង មុនពេល ទៅកាន់សឹង្ហបុរីកាលពីថ្ងៃទី​២០ខែកុម្ភៈឆ្នាំ​២០១៨។

សារព័ត៌មានរ៉យទ័របានផ្សាយថា  តាមការប្រកាសរបស់ អ្នកនាំពាក្យ គណកម្មការសន្តិភាព និង សណ្តាប់ធ្នាប់​ លោក​ Piyapong Klinpan បានបញ្ចាក់ថា​ ស្ថាប័នពាក់ព័ន្ធ ក្នុងនោះមាន​កម្លាំងប៉ូលិស បានតាមដានយ៉ាងយកចិត្តទុកដាក់រាល់ព័ត៌មានពាក់ព័ន្ធនិង លោកថាក់ស៊ីន និងលោកស្រីយីងឡាក់។

សូមបញ្ចាក់ផងដែរថា លោកថាក់ស៊ីននិងលោកស្រីយីងឡាក់​បានបង្ហាញវត្តមាននៅក្នុងប្រទេសសឹង្ហបុរី  ក្នុងពេលដែលមានព្រិត្តិការ  មេទ័ពជើងគោកថៃ លោក​ Sittisart Chalermchai Sittisart ក៏បានធ្វើដំណើរទៅកាន់ប្រទេសសឹង្ហបុរីដើម្បីទទួល ពាន់រង្វាន់ពីក្រសួងការពារជាតិសឹង្ហបុរី។ ប៉ុន្តែនៅមុនពេលចាកចេញពីប្រទេស មេទ័ពថៃប្រកាសថានិងមិនជួបជាមួយ បងប្អូនថាក់ស៊ីននោះឡើយ៕

 

 
នយោបាយនៅក្នុងប្រទេសថៃកាន់តែក្តៅនៅជិតបោះឆ្នោត
 
នយោបាយនៅក្នុងប្រទេសថៃកាន់តែក្តៅនៅជិតបោះឆ្នោត
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!