ថ្ងៃ អាទិត្យ ទី 22 ខែ មេសា ឆ្នាំ 2018 ម៉ោង 18:23:28 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

គណបក្សភឿថៃច្រានចោលព័ត៌មាន ថាលោកថាក់ស៊ីន ដឹកនាំពីក្រោយ

| 23 Feb 2018 15:36 | ដោយ៖ khemary | ផ្សាយក្នុង៖ ព័ត៌មានអន្តរជាតិ| មើល៖ 236 | មតិ៖ 0
 

ថ្នាក់ដឹកនាំគណបក្សភឿថៃ​បានចេញមុខប្រកាសច្រានចោលព័ត៌មាន ថាអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីនជាអ្នកនៅពីក្រោយដឹកនាំគណបក្ស​។ លោក​ Phumtham wechayachai  អគ្គលេខាគណបក្សភឿថៃ​បានច្រានចោលព័ត៌មានខាងលើ ក្រោយពេលដែល មានក្តីបារម្ភថា គណកម្មការសន្តិសុខជាតិ​ NCPO កំពុងតែស្វែងរកភស្តុតាង​ ក្នុងការរំលាយគណបក្សនេះបើមានអ្នកនៅបរទេស ពីក្រោយខ្នង។

សារព័ត៌មានបាំងកក់ប៉ូស្ត៍បានផ្សាយនៅថ្ងៃទី​២៣ខែកុម្ភៈ ដោយដកស្រងសម្តីប្រធានគណបក្សភឿថសបានបញ្ចាក់ថា​ គណបក្សភឿថៃមិនស្ថិតនៅក្នុងការបញ្ចាររបស់លោកថាក់ស៊ីននោះឡើយ។តាមច្បាប់​នៅក្នុងប្រទេសនេះគណបក្ស នយោបាយគឺមិនស្ថិតនៅក្រោមការដឹកនាំរបស់ជនបរទេសនោះឡើយ។

អគ្គលេខាគណបក្សភឿថៃលោក​ Phumtham wechayachai  ​បានបញ្ចាក់ថា ជំនួបរវាង សមាជិកគណបក្សជាមួយលោកថាក់ស៊ីននាពេលកន្លងមកមិនពាក់ព័ន្ធនិង នយោបាយរបស់បក្សឡើយ។

មន្ត្រីសន្តិសុខថៃ បានប្រកាសឲ្យដឹងថា គណបក្សភឿថៃរបស់ លោកថាក់ស៊ីន​អាចនិងត្រូវ រំលាយ​ ពីបទបំពានច្បាប់ធម្មនុញ្ញ​ ដោយសារតែ ទុកឲ្យមនុស្សខាងក្រៅជ្រៀតជ្រេកចូលកិច្ចការផ្ទៃក្នុងរបស់បក្ស  ក្រោយពេលមានតំណាងរាស្ត្រសំខាន់ៗជាច្រើន​របស់គណបក្សនេះទៅជួបជាមួយអតីតនាយករដ្ឋមន្ត្រីត្រកូលស៊ីណាវ៉ាត្រា គឺលោកថាក់ស៊ីននិងលោកស្រីយីងឡាក់។

អតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីនស៊ីណាវ៉ាត្រា និង ប្អូនស្រី លោកស្រីយីងឡាក់ស៊ីណាវ៉ាត្រា ត្រូវបានគេមើលឃើញកំពុងនិយាយជាមួយមនុស្សមួយក្រុម​នៅក្នុង សណ្ឋាគា មួយនៅប្រទេសសឹង្ហបុរី​កាលពីថ្ងៃទី​២០ខែ កុម្ភៈ។

ព័ត៌មានខាងលើ​ត្រូវបាន ផ្សព្វផ្សាយក្រោយពេល មួយថ្ងៃដែលក្រុមអ្នកបង្កើតច្បាប់គណបក្សភឿថៃ របស់លោកថាក់ស៊ីន​បានប្រកាសថា​នឹងទៅកាន់កោះហុងកុងនៅក្នុងសប្តាហ៍នេះដើម្បីជួបពីភាក្សាជាមួយ​អតីតមេដឹកនាំគណបក្សនេះ។ ពួកគត់បានឲ្យដឹងថា លោកថាក់ស៊ីនបានអំពាវនាវឲ្យ បង្រួបបង្រួមគណបក្ស មុនពេល ការបោះឆ្នោតចូលមកដល់។

អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន កំពុងរស់នៅ​ក្នុងទីក្រុងឌូបៃ ប្រទេសអារ៉ាបរួម ​ប៉ុន្តែ ឥទ្ធិពលនយោបាយរបស់លោក នៅមានធំធេង ចំពោះគណបក្សភឿថៃ និងសង្គមថៃ​។ គណបក្សរបស់លោក​ បានប្តូរឈ្មោះជាច្រើនលើក ហើយតែងតែ ទទួលបានជ័យជំនៈនៅក្នុងការបោះឆ្នោតជាតិ ចាប់តាំងពីឆ្នាំ​២០០១មកទលពេលនេះ៕

 

 

 

 
គណបក្សភឿថៃច្រានចោលព័ត៌មាន ថាលោកថាក់ស៊ីន ដឹកនាំពីក្រោយ
 
គណបក្សភឿថៃច្រានចោលព័ត៌មាន ថាលោកថាក់ស៊ីន ដឹកនាំពីក្រោយ
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!