ថ្ងៃ អាទិត្យ ទី 22 ខែ មេសា ឆ្នាំ 2018 ម៉ោង 18:21:17 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

លោក សាន់ វិសាល ចាប់ផ្តើម​ហ៊ាន​បណ្តើរ​ភរិយា​ហើយ​

ភ្នំពេញ | 27 Feb 2018 09:13 | ដោយ៖ លោកេ | ផ្សាយក្នុង៖ ជីវិតកម្សាន្ត| មើល៖ 668 | មតិ៖ 0
 

នេះ​ជា​លើកទីមួយ​ដែល​គេ​ឃើញ​តារា​សម្តែង​និង​ពិធីករ​លោក សាន់ វិសាល ហ៊ាន​បណ្តើរ​ភរិយា​ចូលរួម​នៅក្នុង​កម្មវិធី​របស់​មិត្តភក្តិ ។ ក្នុងនោះ​ក៏មាន​ការសរសើរ​ថា​ភរិយា​របស់លោក សាន់ វិសាល នៅតែ​ស្រស់ស្អាត​ទោះជា​អ្នកនាង​មានកូន​ក៏ដោយ ។​

​គេ​ចាំបាន​ថា​ក្រោយពី​ស្ងប់ស្ងាត់​រឿងអាស្រូវ​ស្នេហា​មួយរយៈ​ពេលនេះ លោក សាន់ វិសាល ហ៊ាន​បណ្តើរ​ភរិយា​ជា​សាធារណៈ ។ ជាក់ស្តែង​លោក បាន​បណ្តើរ​ភរិយា​រូប​ស្រស់​ចូលរួម​នៅក្នុង​ពិធី​រៀប​មង្គលការ បងស្រី​របស់​ពិធី​ការិនី កែវ ចាន់​និមល កាលពី​ថ្ងៃទី ២២ យប់មិញ​នេះ ។ ក្នុងនោះ​ក៏មាន​ការសរសើរ​ពី​សម្រស់​របស់​ភរិយា​លោក សាន់ វិសាល ផងដែរ ។ មានការ​លើកឡើង​ពី​សំណាក់​មិត្តភក្តិ​ថា​នេះ​ជា​លើកដំបូង​ដែល​គេ​ឃើញ សាន់ វិសាល បណ្តើរ​ភរិយា​ចូលរួម​ក្នុង​កម្ម​វី​ធី បែបនេះ ។​

​អ្វីដែល​កត់សម្គាល់ ភរិយា​របស់លោក សាន់ វិសាល នៅតែមាន​សម្រស់​ស្រស់ស្អាត​ទោះ​អ្នកនាង​មានកូន​មួយ​ក៏ដោយ ។ អ្នកនាង​ក៏​ជា​អ្នកសិល្បៈ​មួយរូប​ដែល​បាន​ចូលរួម​សម្តែង​រឿង​មួយចំនួន​ក្នុង​តំណែង​ជា​តួឯក​ផងដែរ ។ ប៉ុន្តែ​ក្រោយពី​មានកូន​នាង​មិនសូវមាន​ការងារ​សិល្បៈ​ថ្មីៗ ឡើយ ។ លោក សាន់ វិសាល ធ្លាប់ជា​តារា​សម្តែង​ដែលមាន​ប្រជាប្រិយភាព​គួរសម តែ​ក្រោយមក​លោក​ក៏បាន​ហក់​ចូលក្នុង​អាជីព​ជា​ពិធីករ ម្តងវិញ​ដែល​ពេលនេះ​កំពុង​ទទួល បានការ​គាំទ្រ​ពី​សំណាក់​មហាជន​គួរសម  ៕ 

 
លោក សាន់ វិសាល ចាប់ផ្តើម​ហ៊ាន​បណ្តើរ​ភរិយា​ហើយ​
 
លោក សាន់ វិសាល ចាប់ផ្តើម​ហ៊ាន​បណ្តើរ​ភរិយា​ហើយ​
 
លោក សាន់ វិសាល ចាប់ផ្តើម​ហ៊ាន​បណ្តើរ​ភរិយា​ហើយ​
 
លោក សាន់ វិសាល ចាប់ផ្តើម​ហ៊ាន​បណ្តើរ​ភរិយា​ហើយ​
 
លោក សាន់ វិសាល ចាប់ផ្តើម​ហ៊ាន​បណ្តើរ​ភរិយា​ហើយ​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!