ថ្ងៃ អាទិត្យ ទី 22 ខែ មេសា ឆ្នាំ 2018 ម៉ោង 18:20:36 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

មនុស្ស​ប្រុស​តែង crush លើ​មនុស្ស​ស្រី​ប្រភេទ​ណា​ដែរ​?

ភ្នំពេញ | 27 Feb 2018 09:17 | ដោយ៖ រីតា | ផ្សាយក្នុង៖ ជីវិតកម្សាន្ត| មើល៖ 390 | មតិ៖ 0
 

​ដូចគ្នា​ជាមួយនឹង​មនុស្ស​ស្រី​ដែរ ប្រុសៗ​ក៏មាន​ប្រភេទ​មនុស្ស​ដែល​ខ្លួន​ចូលចិត្ត crush លើ​ដែរ​។ ហើយ​ប្រភេទ​មនុស្ស​ស្រី​ទាំងអស់​នេះហើយ​ដែល​ប្រុសៗ​ចូលចិត្ត​ចាប់ចិត្ត​លើ​បំផុត ៖

១. មនុស្ស​ស្រី​មាន​រូបសម្បត្តិ​ទាក់ទាញ​
​មិន​ថា​អ្នកណា​ក៏ដោយ រូបសម្បត្តិ​គឺជា​កត្តា​ទី​១​ដែល​ទាក់ទាញ​មនុស្ស​មុនគេ​។ ប្រសិនបើ​យើង​គិតថា​ខ្លួន​មិនទាន់​ទាក់ទាញ​គ្រប់គ្រាន់ អ្នក​អាច​សាកល្បង​ផ្លាស់ប្ដូរ​ម៉ូដ​សក់ ម៉ូដ​សំលៀកបំពាក់ ឬ​ការ​ផាត់មុខ​បាន​។​


២. មនុស្ស​ស្រី​មាន​អំណោយទាន ចេះ​របៀប​និយាយស្ដី​
​ប្រសិនបើ​ការនិយាយស្ដី​របស់​អ្នក​ទន់ភ្លន់ សុភាពរាបសារ គឺ​គេ​បាក់​ទៅលើ​អ្នក​៥០​ភាគរយ​បាត់ទៅហើយ​។ ដូចនេះ​កុំ​ភ្លេច​ចាប់អារម្មណ៍​លើ​ការនិយាយស្ដី​ណា​។​

៣. មនុស្ស​ស្រី​ពូកែ​ញញឹម​
​ការ​ញញឹម​ធ្វើ​ឲ្យ​គូភាគី​មើលឃើញថា​ជាម​នុស្ស​រួសរាយ ហើយក៏​ងាយ​ធ្វើ​ឲ្យ​គេ​ចូលមក​ជិត​យើង​ជាង​ដែរ​។ មាន​មនុស្ស​ជាច្រើន​ដែលមាន​សម្រស់​ស្អាត តែ​នៅតែ​អេ​ព្រោះ​មិន​ញញឹម ធ្វើ​ឲ្យ​គេ​មិន​ហ៊ាន​ចូល​ជិត​។​

៤. មនុស្ស​ចិត្តល្អ ចេះ​ជួយ​អ្នកដទៃ​
​អ្នក​ស្រលាញ់​ក្មេង ឬ​គោរព​ចាស់ទុំ​គឺ​ទាក់ទាញ​អ្នកដទៃ​ខ្លាំងណាស់ ព្រោះ​ទោះជា​យ៉ាងណាក៏ដោយ សម្រស់​ក៏​គ្រាន់តែ​ជា​របស់​ក្រៅ​ខ្លួន តែ​ចរិត​ទើប​ជា​រឿង​យូរអង្វែង​។​

៥. មនុស្ស​ស្រី​មាន​ទេពកោសល្យ​ពិសេស​
​ពូកែ​ធ្វើ​ម្ហូប ចេះ​ដេរ​ប៉ាក់ ឬ​ច្រៀង​ពិ​រោះ​គឺ​សុទ្ធតែជា​ចំណុច​ទាក់ទាញ​មនុស្ស​ប្រុស​ទាំងអស់ ព្រោះ​វា​ធ្វើ​ឲ្យ​អ្នក​លេចធ្លោ​ខុសពី​មនុស្ស​ស្រី​ដទៃ​ផ្សេងទៀត​៕​

 
មនុស្ស​ប្រុស​តែង crush លើ​មនុស្ស​ស្រី​ប្រភេទ​ណា​ដែរ​?
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!