ថ្ងៃ អាទិត្យ ទី 22 ខែ មេសា ឆ្នាំ 2018 ម៉ោង 18:25:01 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ថៃចាប់ខ្លួនជនជាតិរុស្ស៊ី​១០នាក់ បង្រៀនសិច នៅ ប៉ាទីយ៉ា

| 27 Feb 2018 09:20 | ដោយ៖ khemary | ផ្សាយក្នុង៖ ព័ត៌មានអន្តរជាតិ| មើល៖ 294 | មតិ៖ 0
 

ប៉ាទីយ៉ា ជាទីក្រុងដ៏ល្បីល្បាញ់បំផុតនៅក្នុងប្រទេសថៃ ទាក់ទាញផ្ញៀសទេសចរណ៍បរទេសជាច្រើនទៅកាន់ទីនោះ ដោយសារតែវិស័យឧស្សាហកម្ម ផ្លូវភេទ ។ កាលពីថ្ងៃទី ២៦ខែកុម្ភៈ ប៉ូលិសថៃបានចាប់ខ្លួនជនជាតិរុស្ស៊ី១០នាក់ដែលបាន បើកថ្នាក់​បង្រៀន តិចនិច ស៊ិច ដល់ជនបរទេស​ ក្នុងនោះមានជនជាតិរុស្ស៊ីផ្ទាល់ នៅក្នុងទីក្រុងនេះ។

សារព័ត៌មានរ៉័យទ័របានដកស្រងសម្តី ប៉ូលិសថៃបានឲ្យដឹងថា  ក្នុងចំណោមអ្នកដែលបានចាប់ខ្លួន មានឈ្មោះ​ Alex Lesley  ជាបុគ្គល​ទទួលសារភាពថា « Sex Guru` (គ្រូសិច) ។លោកធ្លាប់មានភាពល្បីល្បាញ កាលពីឆ្នាំកន្លងមកដោយសារតែមានព័ត៌មានថាលោកនឹងឈរឈ្មោះបោះឆ្នោតប្រធានាធិបតីរុស្ស៊ី  នៅឆ្នាំ​២០១៨  ប៉ុន្តែលោក ក៏បានលុបចោលគម្រោងខាងលើ ។

ក្រុមជនជាតិរុស្ស៊ីខាងលើ​រងការចោទប្រកាន់ពីបទ ធ្វើការងានៅក្នុងប្រទេសថៃដោយមិនមានការអនុញ្ញាត្តិ មិនសុំច្បាប់ មិនមែនចាប់ដោយសារតែបើកថ្នាក់រៀនសិចនោះឡើយ។ក្នុងចំណោមជនជាតិរុស្ស៊ីនោះមានមួយចំនួន ហួស វីសាទៅទៀត និង​៣នាក់ផ្សេងទៀតចូលក្នុងប្រទេសថៃដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន។ ក្រុមគ្រូបង្រៀនសិចដែល បានចាប់ខ្លួននោះ កំពុងតែ បង្រៀនដល់សិស ជាង​៤០នាក់ជាជនជាតិរុស្ស៊ី  ទាំងបុរសនិងស្ត្រី នៅក្នុងសណ្ឋាគាមួយនៅទីក្រុងប៉ាទីយ៉ា។ សិស្សដែលចូលរៀនគឺត្រូវ បង់ប្រាក់ប្រមាណ ២មឺនបាត​សម្រាប់វគ្គបង្រៀននិមួយៗ។

មន្ត្រីប៉ូលិសនៅទីក្រុងប៉ាទីយាលោក​ Apichai ​បានលើកឡើងថា «យើងបានចោទប្រកាន់​ជនជាតិរុស្ស៊ី​ទាំង​១០នាក់​ ពីការរស់នៅថៃលើកកំណត់ វិសា ។ ពួកគេ បើកសាលារៀន បង្រៀងពីបច្ចេកទេសសិច​ដលជនជាតិរុស្ស៊ី​ មិនមែនជាការហាមប្រាំនោះឡើយ តែ មិនសុំច្បាប់និងរស់នៅដោយខុសច្បាប់ហួសវិសា ទើប ឈានដល់ការឃាត់ខ្លួន។

ប៉ូលិសថៃបានឲ្យដឹងថា នៅពេលនេះ តំណាង អគ្គរដ្ឋទូតថៃនៅទីក្រុងបាំងកក់បានធ្វើដំណើរទៅកាន់ទីក្រុងប៉ាទីយា ដើម្បីធានាដល់ពលរដ្ឋទាំង១០នាក់ខាងលើ៕

 

 
ថៃចាប់ខ្លួនជនជាតិរុស្ស៊ី​១០នាក់ បង្រៀនសិច នៅ ប៉ាទីយ៉ា
 
ថៃចាប់ខ្លួនជនជាតិរុស្ស៊ី​១០នាក់ បង្រៀនសិច នៅ ប៉ាទីយ៉ា
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!