ថ្ងៃ អាទិត្យ ទី 22 ខែ មេសា ឆ្នាំ 2018 ម៉ោង 18:24:28 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

រាជរដ្ឋាភិបាល​បញ្ឈប់​មិន​ឲ្យ​ក្រុមហ៊ុន ឌួង ស្រួច និង​ក្រុមហ៊ុន​មួយចំនួនទៀត ប្រមូល​ផល​ព្រៃឈើ​ក្នុង​តំបន់​គម្រោង​សម្បទាន​ដី​សង្គមកិច្ច​

ភ្នំពេញ | 27 Feb 2018 14:30 | ដោយ៖ រតនា | ផ្សាយក្នុង៖ ព័ត៌មានជាតិ| មើល៖ 275 | មតិ៖ 0
 

​រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ប​ថ្ងៃទី​២៦ កុម្ភៈ ម្សិលមិញ បានចេញ​លិខិត​មួយ ដោយ​សម្រេច​ជា​គោល​ការ​ក្នុងការ​បញ្ឈប់​ការអនុញ្ញាត​មិន​ឲ្យ​ក្រុមហ៊ុន ឌួង ស្រួច គ្រុប ឬ​ក្រុមហ៊ុន​ឯកជន​ណាមួយ ប្រមូល​ផល​-​អនុផល​ព្រៃឈើ នៅក្នុង​តំបន់​គម្រោង​សម្បទាន​ដី​សង្គមកិច្ច​ទាំងអស់​តទៅទៀត​ឡើយ ។ 

​ឯកឧត្តម ប៊ុន អ៊ុយ រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើង​នៅក្នុង​លិខិត​នោះ​ថា រាជរដ្ឋាភិបាល​បាន​យល់ព្រម​តាម​សំណើ​របស់​ក្រសួងបរិស្ថាន មិន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន ឌួង ស្រួច គ្រុប ឬ​ក្រុមហ៊ុន​ផ្សេងទៀត ធ្វើ​អាជីវកម្ម​ប្រមូល​ផល​-​អនុផល​ព្រៃឈើ​លើដី ដែល​រាជរដ្ឋាភិបាល បានចេញ​អនុក្រឹត្យ​ធ្វើ​អនុ​ប​យោគ ជា​ដីឯកជន​របស់​រដ្ឋ សម្រាប់​ផ្តល់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​កន្លងមក ឬ​ធ្វើ​អាជីវកម្ម​ប្រមូល​ផល​-​អនុផល​ព្រៃឈើ នៅក្នុង​ទីតាំង​គម្រោង​ដី​សម្បទាន​សង្គមកិច្ច​ទាំងអស់ ។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៨​កន្លងទៅ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក៏​ធ្លាប់​បានចេញ​លិខិត​ឲ្យ​បញ្ឈប់​សកម្មភាព​ប្រមូល​ផល អនុផល​ព្រៃឈើ​របស់​ក្រុមហ៊ុន ឌួង ស្រួច គ្រុប ដែលមាន​សិទ្ធិ​ប្រមូល​ផល អនុផល​ព្រៃឈើ ក្នុង​ដី​សម្បទាន​សង្គមកិច្ច ក្នុង​ឃុំ​រំដោះ​ស្រែ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ដែលមាន​ទំហំ​១,៥៤៤​ហិកតា នោះដែរ ៕​

 
រាជរដ្ឋាភិបាល​បញ្ឈប់​មិន​ឲ្យ​ក្រុមហ៊ុន ឌួង ស្រួច និង​ក្រុមហ៊ុន​មួយចំនួនទៀត ប្រមូល​ផល​ព្រៃឈើ​ក្នុង​តំបន់​គម្រោង​សម្បទាន​ដី​សង្គមកិច្ច​
 
រាជរដ្ឋាភិបាល​បញ្ឈប់​មិន​ឲ្យ​ក្រុមហ៊ុន ឌួង ស្រួច និង​ក្រុមហ៊ុន​មួយចំនួនទៀត ប្រមូល​ផល​ព្រៃឈើ​ក្នុង​តំបន់​គម្រោង​សម្បទាន​ដី​សង្គមកិច្ច​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!