ថ្ងៃ អាទិត្យ ទី 22 ខែ មេសា ឆ្នាំ 2018 ម៉ោង 18:24:11 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ក្រុមហ៊ុន​ទឹកស្អាត​មួយ​មកពី​ប្រទេស​ម៉ាឡេស៊ី គ្រោង​បើក​អាជីវកម្ម​នៅ​កម្ពុជា​

ភ្នំពេញ | 27 Feb 2018 14:45 | ដោយ៖ រតនា | ផ្សាយក្នុង៖ ព័ត៌មានជាតិ| មើល៖ 243 | មតិ៖ 0
 

​ក្រុមហ៊ុន​មកពី​ប្រទេស​ម៉ាឡេស៊ី​មួយ បាន​សម្តែង​បំណង​ចង់​ធ្វើ​អាជីវកម្ម​ទឹកស្អាត​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ក្នុងជំនួប​ជាមួយ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម កាលពី​ថ្ងៃ​ម្សិលមិញ​លោក Andrew cheah ប្រធាន​ក្រុមហ៊ុន Isza-Soliad Watermech JV មកពី​ប្រទេស​ម៉ាឡេស៊ី បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​របស់​លោកមា​ន​បំណង នាំចូល​នូវ​ប្រព័ន្ធ​ចម្រោះ​ទឹក​ខ្នាតតូច ដែលមាន​សមត្ថភាព​ចម្រោះ​ទឹក​ដែល​បូម​ពីក្រោម​ដី​ឲ្យ​ស្អាត​ប្រមាណ ៥ ម៉ែត្រត្រីគុណ​ក្នុង​មួយ​ម៉ោង សម្រាប់​លក់​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់​ដាច់ស្រយាល ឬ​តំបន់​ខ្វះខាត​ទឹក ក្នុងតម្លៃ​មួយ​ថោក​។​

​ជាមួយគ្នានេះ ក្រុមហ៊ុន​លោក​ក៏មាន​បំណង​វិនិយោគ​លើ​ការយក​ខ្សាច់​ទន្លេ​ទៅ​លាង​សម្អាត តាម​លក្ខណៈ​បច្ចេកទេស សម្រាប់​ផ្គត់ផ្គង់​ឲ្យ​រោងចក្រ​ផលិត​ទឹកស្អាត​រដ្ឋ និង​ឯកជន​នៅ​កម្ពុជា​ផងដែរ​។ មួយវិញទៀត ក្រុមហ៊ុន​ក៏មាន​ជំនាញ​ផ្នែក​ធ្វើ​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ចេញពី​រោងចក្រ​ថែមទៀត​។​

​ឯកឧត្តម ចម ប្រសិទ្ធ បាន​ជំរុញ​ឲ្យ​មានការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ឲ្យ​បាន​ឆាប់ ពីព្រោះ​រដ្ឋ ឬ វិស័យ​ឯកជន មិនទាន់មាន​លទ្ធភាព​ត​បណ្ដាញ​ទឹកស្អាត បំពង់​ដល់ផ្ទះ​ប្រជាពលរដ្ឋ ជាពិសេស​តំបន់​មាត់សមុទ្រ និង​តំបន់​ដាច់ស្រយាល​។ ការប្រើប្រាស់​ប្រព័ន្ធ​ចម្រោះ​ទឹក​ខ្នាតតូច​នេះ មាន​សារៈសំខាន់ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បានទទួល​ទឹកស្អាត​ប្រើប្រាស់​ក្នុង​កម្រិត​អតិបរមា កាត់បន្ថយ​ការប្រើប្រាស់​ទឹក មិន​ស្អាត​ដែល​នាំ​ឲ្យ​កើត​នូវ​ជំងឺ​ដ​ង្កា​ត់​ផ្សេងៗ​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បានស្នើ​ឲ្យ​តំណាង​ក្រុមហ៊ុន​ពិនិត្យ​លទ្ធភាព បង្កើត​រោងចក្រ​ផលិត​ឧបករណ៍​នេះ នៅ​កម្ពុជា​តែម្តង ដើម្បី​កាត់បន្ថយ​ការចំណាយ​ការដឹកជញ្ជូន និង​ជួយ​ទីផ្សារការងារ​នៅ​កម្ពុជា​ផងដែរ​៕​

 
ក្រុមហ៊ុន​ទឹកស្អាត​មួយ​មកពី​ប្រទេស​ម៉ាឡេស៊ី គ្រោង​បើក​អាជីវកម្ម​នៅ​កម្ពុជា​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!