ថ្ងៃ អាទិត្យ ទី 22 ខែ មេសា ឆ្នាំ 2018 ម៉ោង 18:24:25 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

អាជ្ញាធរខេត្ត​សៀមរាប​ចុះ​ពិនិត្យ​ទីតាំង​ចាក់សំរាម​របស់​ក្រុមហ៊ុន GAEA ក្រោយពី​មាន​បណ្តឹង​របស់​ប្រជាពលរដ្ឋ​

សៀមរាប | 27 Feb 2018 14:53 | ដោយ៖ រតនា | ផ្សាយក្នុង៖ ព័ត៌មានជាតិ| មើល៖ 301 | មតិ៖ 0
 

​អាជ្ញាធរ​ខេត្តសៀមរាប​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ បាន​ដឹកនាំ​ក្រុមការងារ​ចុះទៅពិនិត្យ​ទីលាន​ចាក់សំរាម របស់​ក្រុមហ៊ុន​សំរាម GAEA (​ហ្គា​អ៊ី​យ៉ា​) ដែល​ស្ថិតនៅក្នុង​ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ក្រោយពី​មាន​បណ្តឹង​របស់​ប្រជាពលរដ្ឋ​ថា ទីតាំង​នេះ​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ និង​សុខភាព​របស់​ពួកគាត់​។​

​លោក ទៀ សីហា អភិបាលរង​ខេត្ដ​សៀមរាប ដែល​បាន​ចុះទៅពិនិត្យ​បាន​មានប្រសាសន៍ថា អាជ្ញាធរ​នឹង​ក្រុមហ៊ុន​កំពុង​រក​ទីតាំង​ចាក់សំរាម​នៅ​កន្លែង​ផ្សេង ដោយ​ទុកពេល​រយៈពេល​៦​ខែ​ទៀត នឹង​ប្ដូរ​ទីតាំង​ផ្សេង​។​

​លោក​ទទួលស្គាល់ថា គំនរ​សំរាម​នេះ គឺ​ពិតជា​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ពិតប្រាកដ​មែន​។​

​យោងតាម​អ្នកភូមិ​ថា បច្ចុប្បន្ន​កុមារ​ជាច្រើន​នាក់​បានកើត​ជំងឺ​ជា​បន្ដបន្ទាប់ ដោយសារ​រង​ផលប៉ះពាល់​ពី​ក្លិនស្អុយ​កាកសំណល់​ចេញពី​គំនរ​សំរាម ដែល​ក្រុមហ៊ុន​ដឹក​យកទៅ​ចាក់ចោល​នៅក្បែ​ផ្ទះ​របស់​ពួកគាត់​។ ជា​មួ​គ្នា​នោះដែរ ទឹក​ក្វក​ក៏​ហូរ​ចេញពី​សំរាម​ជ្រាបចូល​ទឹក​អណ្ដូង​របស់​ពួកគាត់ បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នកភូមិ​ផងដែរ ជាពិសេស​ទៅទៀត​ពួកគាត់​បានលើកឡើង​ថា នៅពេល​ហូបបាយ​ម្ដងៗ​ត្រូវ​ចង​មុង ដើម្បី​កុំ​ឲ្យ​រុយ​រោម​ទៀត​។​

​យ៉ាងណាក៏ដោយ ចំពោះ​ដំណោះស្រាយ​របស់​អាជ្ញាធរ ពួកគាត់​ខុស​ចិត្ត​ទុក​រយៈពេល​៦​ខែ​ទៀត ដើម្បី​ឲ្យ​ក្រុមហ៊ុន​រក​ទីតាំង​ផ្សេង​សម្រាប់​ចាក់សំរាម តែបើ​ពុំ​អា​ចរក​ដំណោះស្រាយ​បានទេ ពួកគាត់​នឹង​កាត់ផ្ដាច់​ផ្លូវ​ចូលទៅ​កន្លែង​ចាក់សំរាម​នោះ​ហើយ​៕​

 
អាជ្ញាធរខេត្ត​សៀមរាប​ចុះ​ពិនិត្យ​ទីតាំង​ចាក់សំរាម​របស់​ក្រុមហ៊ុន GAEA ក្រោយពី​មាន​បណ្តឹង​របស់​ប្រជាពលរដ្ឋ​
 
អាជ្ញាធរខេត្ត​សៀមរាប​ចុះ​ពិនិត្យ​ទីតាំង​ចាក់សំរាម​របស់​ក្រុមហ៊ុន GAEA ក្រោយពី​មាន​បណ្តឹង​របស់​ប្រជាពលរដ្ឋ​
 
អាជ្ញាធរខេត្ត​សៀមរាប​ចុះ​ពិនិត្យ​ទីតាំង​ចាក់សំរាម​របស់​ក្រុមហ៊ុន GAEA ក្រោយពី​មាន​បណ្តឹង​របស់​ប្រជាពលរដ្ឋ​
 
អាជ្ញាធរខេត្ត​សៀមរាប​ចុះ​ពិនិត្យ​ទីតាំង​ចាក់សំរាម​របស់​ក្រុមហ៊ុន GAEA ក្រោយពី​មាន​បណ្តឹង​របស់​ប្រជាពលរដ្ឋ​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!