ថ្ងៃ អាទិត្យ ទី 22 ខែ មេសា ឆ្នាំ 2018 ម៉ោង 18:19:32 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

មហាហង្ស​សម្ភោ​ធ​រឿង​«​ក្រមុំចាស់ ប៉ះ​ក្មេងស្ទាវ​» ក្រោយ​បង្កក​ទុក​ច្រើន​ខែ​

ភ្នំពេញ | 28 Feb 2018 09:06 | ដោយ៖ វាយោ | ផ្សាយក្នុង៖ ជីវិតកម្សាន្ត| មើល៖ 224 | មតិ៖ 0
 

​ក្រោយ​សម្រិតសម្រាំង​ការផលិត​រយៈពេល​ជាច្រើន​ខែ​នៅ​ថ្ងៃទី​២៧ កុ​ម្ភះ កន្លងទៅនេះ​ផលិតកម្ម​មហាហង្ស​បានសម្រេច​បើក​សម្ភោ​ធ​ដាក់​បញ្ចាំងភាពយន្ត​ខ្នាត​ធំ​រឿង​«​ក្រមុំចាស់​ប៉ះ​ក្មេងស្ទាវ​»​ដែលជា​ស្នាដៃ​ថ្មី​ជា​ផ្លូវការ​ហើយ​ខណៈ​ដែលមាន​ការ​លើកឡើងថា ភាពយន្ត​នេះ​មាន​ភាព​ទាក់ទាញ​ល្អមើល​តាំងពីដើម​រហូតដល់​ចប់​។​

​រឿង​«​ក្រមុំចាស់​ប៉ះ​ក្មេងស្ទាវ​»​នេះ​បាន​បើក​សម្ភោ​ធ​នៅ​រោងកុន​ក្នុង​ផ្សារ​ទំនើប​សុ​វណ្ណា ដែលមាន​ការចូលរួម​យ៉ាងច្រើន​កុះករ​ពី​សំណាក់​ក្រុម​ផលិតករ តារា​សម្ដែង ដៃគូ​សហការ ភ្ញៀវ​កិ​ត្ត​យស និង​ក្រុម​អ្នកសារព័ត៌មាន​ជាដើម​។​

​លោក​អ៊ិន សុ​ភិន ថៅកែ​ផលិតកម្ម​មហាហង្ស​បាន​ថ្លែង​ឲ្យ​ដឹងថា រឿង​«​ក្រមុំចាស់​ប៉ះ​ក្មេងស្ទាវ​»​ដែល​តួឯក​ស្រី​សម្ដែង​ដោយ​អ្នកនាង​សុខ សោ​ម៉ា​វ​ត្តី ប៉ះ​ជាមួយ​តួឯក​ប្រុស​លោក​ខេ គឺជា​រឿង​បែប​កំប្លែង កាច់​កុង ឌឺដង និង​មនោសញ្ចេតនា​ចាក់​ដោត​អារម្មណ៍​ទស្សនិកជន ជាពិសេស​ស្រទាប់​យុវវ័យ​។​លោក​ថា រឿងនេះ​បាន​សម្រិតសម្រាំង​ការផលិត​យ៉ាង​យកចិត្តទុកដាក់​បំផុត ដោយ​ផ្ដោតលើ​គុណ​ភាពជា​ចំបង​ដែល​បាន​ចំណាយ​អស់​ជាង​៤​ម៉ឺន​ដុល្លារ​។​

​ផលិតកម្ម​មហាហង្ស​បាន​ជោគជ័យ​លើ​ការផលិត​ភាពយន្ត​ទាំង​ភាពយន្ត​ខ្នាត​ធំ និង​រឿង​ភាគ​ជាច្រើន​មកហើយ ហើយ​រឿង​ខ្លះ​ទាញ​បាន​ផលចំនេញ​ជាង​១០​ម៉ឺន​ដុល្លារ​ទៀតផង ។​សម្រាប់​ស្នាដៃ​ថ្មី​នេះ​លោក​អ៊ិន សុ​ភិន បានបង្ហាញ​ពី​ជំនឿ​ចិត្ត​ថា ភាពយន្ត​នេះ​នឹង​ទទួលបាន​ការគាំទ្រ​ខ្លាំង​ពី​ទស្សនិកជន​ព្រោះ​ជា​ភាពយន្ត​ដែលមាន​ឈុត​ឆាក​ប្រទាក់ក្រឡា​គ្នា​គួរ​ឲ្យ​ចង់​ទស្សនា​តាំងពីដើម​រហូតដល់​ចប់​។​ជាពិសេស​ឈុត​ឆាក​តួឯក​ប្រុស​ស្រី​ប៉ះគ្នា កាច់​កុង​គ្នា​ឌឺដង​គ្នា បង្កើតជា​កំប្លែង​ផ្ទុះសំណើច​តាំងពីដើម​រហូតដល់​ចប់​។​

​លោក​អ៊ិន សុ​ភិន អះអាងថា ដើម្បី​តម្រូវ​ទីផ្សារ​មហាហង្ស​បាន​ពង្រឹង​ការផលិត​ជាខ្លាំង​ដោយ​ផ្ដោតលើ​គុណភាព​ខណៈដែល​មហាហង្ស​មិន​ផ្ដោតលើ​ការ​ចំនេញ​ជាធំ​នោះទេ​គឺមាន​ឆ​ន្ទះ​ក្នុងការ​លើកស្ទួយ​វិស័យ​ភាពយន្ត​ខ្មែរ​ឲ្យ​មាន​ភាព​រីកចម្រើន​។​

​បន្ទាប់ពី​រឿង​«​ក្រមុំចាស់​ប៉ះ​ក្មេងស្ទាវ​»​ផលិតកម្ម​មហាហង្ស​បាន​ត្រៀម​៦​រឿង​សម្រាប់​ដាក់​បញ្ចាំង​នៅ​ឆ្នាំ​២០១៨ នេះ​មានដូចជា​រឿង​«​អនុស្សាវរីយ៍​ថ្ងៃ​ចូលឆ្នាំ​»«​ផ្លូវ​មរណៈ​»«​កញ្ចក់​»«​ផ្ទះ​ចុង​ភូមិ​»«​ព្រលឹង​»​និង​រឿង​ណូ​លី​ណូ​ឡា​»​ជាដើម​គឺ​បាន​ផលិត​រួចរាល់​ហើយដោយ​ត្រៀម​តែ​ថ្ងៃ​ដាក់​បញ្ចាំង​តែប៉ុណ្ណោះ​។​

​សូមបញ្ជាក់ថា រឿង​«​ក្រមុំចាស់​ប៉ះ​ក្មេងស្ទាវ​»​នឹង​ចាប់ផ្ដើម​ដាក់​បញ្ចាំង​ចាប់ពី​ថ្ងៃទី​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១៨ តទៅ​នៅ​គ្រប់​រោងភាពយន្ត​ទំនើប​ទាំងអស់​ទាំង​នៅ​រាជធានី​ភ្នំពេញ​និង​ខេត្តសៀមរាប​៕​

 
មហាហង្ស​សម្ភោ​ធ​រឿង​«​ក្រមុំចាស់ ប៉ះ​ក្មេងស្ទាវ​» ក្រោយ​បង្កក​ទុក​ច្រើន​ខែ​
 
មហាហង្ស​សម្ភោ​ធ​រឿង​«​ក្រមុំចាស់ ប៉ះ​ក្មេងស្ទាវ​» ក្រោយ​បង្កក​ទុក​ច្រើន​ខែ​
 
មហាហង្ស​សម្ភោ​ធ​រឿង​«​ក្រមុំចាស់ ប៉ះ​ក្មេងស្ទាវ​» ក្រោយ​បង្កក​ទុក​ច្រើន​ខែ​
 
មហាហង្ស​សម្ភោ​ធ​រឿង​«​ក្រមុំចាស់ ប៉ះ​ក្មេងស្ទាវ​» ក្រោយ​បង្កក​ទុក​ច្រើន​ខែ​
 
មហាហង្ស​សម្ភោ​ធ​រឿង​«​ក្រមុំចាស់ ប៉ះ​ក្មេងស្ទាវ​» ក្រោយ​បង្កក​ទុក​ច្រើន​ខែ​
 
មហាហង្ស​សម្ភោ​ធ​រឿង​«​ក្រមុំចាស់ ប៉ះ​ក្មេងស្ទាវ​» ក្រោយ​បង្កក​ទុក​ច្រើន​ខែ​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!