ថ្ងៃ អាទិត្យ ទី 22 ខែ មេសា ឆ្នាំ 2018 ម៉ោង 18:19:20 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ការនាំចេញ​របស់​កម្ពុ​ជា​ទៅកាន់​ប្រទេស​ថៃ​ក្នុង​ឆ្នាំ​២០១៧​ថយចុះ​

ភ្នំពេញ | 28 Feb 2018 16:02 | ដោយ៖ រតនា | ផ្សាយក្នុង៖ ព័ត៌មានសេដ្ឋកិច្ច| មើល៖ 332 | មតិ៖ 0
 

​ទំហំ​ទឹកប្រាក់​នាំចេញ​បណ្តា​ផលិតផល និង​មុខទំនិញ​នានា​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ថៃ កាលពី​ឆ្នាំ​២០១៧​កន្លងទៅនេះ មាន​ប្រមាណ ៨៩៤​លាន​ដុល្លារ​អាមេរិក ពោលគឺ​បាន​ធ្លាក់ចុះ​ប្រមាណ ៥​ភាគរយ បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៦​។ នេះ​បើ​យោងតាម​ស្ថិតិ​របស់​ស្ថានទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា​។​

​របាយការណ៍​ដដែល​ប​ង្ហា​ញ​ថា ទំហំ​នៃ​ការនាំចេញ​ទំនិញ​របស់​កម្ពុជា​ទៅកាន់​ប្រទេស​ថៃ តិចជាង​ទំហំ​ទឹកប្រាក់​ដែល​ថៃ​នាំ​ចូលមក​កម្ពុជា​រហូត​ដល់​ទំហំ​ជិត ៦​ដង​។ ដោយឡែក​ថៃ​នាំ​ចូលមក​កម្ពុជា មាន​ប្រមាណ ៥២៧០​លាន​ដុល្លារ​អាមេរិក បាន​កើនឡើង​ជិត ១៣​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ដែលមាន​ត្រឹមតែ ៤៦៧២​លាន​ដុល្លារ​អាមេរិក​។​

​ផលិតផល និង​បណ្តា​មុខទំនិញ​នានា​ដែល​កម្ពុជា​នាំចេញ​ទៅ​ថៃ​ភាគច្រើន​ជា​កសិផល រួមមាន​ដូចជា ពោត ដំឡូង​មី សណ្តែក ជាដើម ខណៈ​ប្រទេស​ថៃ​នាំ​ចូលមក​កម្ពុជា​វិញ មានដូចជា គ្រឿងចក្រ យានយន្ត ឧបករណ៍​អេឡិចត្រូនិក ប្រេងឥន្ធនៈ សម្ភារៈ​សំណង់ គ្រឿងឧបភោគ​បរិភោគ គ្រឿងសម្អាង សម្រាប់​សម្ភារៈប្រើប្រាស់​ក្នុងផ្ទះ​ជាដើម​៕​

 
ការនាំចេញ​របស់​កម្ពុ​ជា​ទៅកាន់​ប្រទេស​ថៃ​ក្នុង​ឆ្នាំ​២០១៧​ថយចុះ​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!