ថ្ងៃ អាទិត្យ ទី 22 ខែ មេសា ឆ្នាំ 2018 ម៉ោង 18:24:31 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

តុលាការ​ខ្មែរក្រហម​បញ្ជាក់ថា បងធំ​ក្នុង​របប​ខ្មែរ​ទាំង​២​រូប មាន​សម្បទា​គ្រប់គ្រាន់​អាច​ចូលរួម​សវនាការ​បាន​

ភ្នំពេញ | 28 Feb 2018 16:28 | ដោយ៖ រតនា | ផ្សាយក្នុង៖ ព័ត៌មានជាតិ| មើល៖ 256 | មតិ៖ 0
 

​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ឬ​តុលាការ​ខ្មែរក្រហម (ECCC) នៅថ្ងៃនេះ​បានបញ្ជាក់​ថា ជនជាប់ចោទ​ជា​មេដឹកនាំ​ក្នុង​របប​ខ្មែរក្រហម​ទាំង​ពីររូប គឺ នួន ជា និង ខៀវ សំផន មាន​សម្បទា​គ្រប់គ្រាន់ អាច​ចូលរួម​ក្នុង​សវនាការ​បាន​។​

​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​ខ្មែរក្រហម​បាន​បញ្ជាក់ថា ខ្លួន​បាន​ចាត់តាំង​អ្នកជំនាញ​វេជ្ជសាស្ត្រ​ពីររូប​ឲ្យ​ពិនិត្យ​វាយតម្លៃ​ជនជាប់ចោទ នួន ជា និង ខៀវ សំផន ដើម្បី​កំណត់ថា​តើ​ពួកគាត់​នៅតែមាន​សម្បទា​គ្រប់គ្រាន់​ក្នុងការ​ចូលរួម​សវនាការ​ក្នុង​សំណុំរឿង ០០២/០២ ដែរ ឬ ទេ​។​

​អ្នកជំនាញ​បានធ្វើការ​ពិនិត្យ នួន ជា និង ខៀវ សំផន នៅ​ថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០១៨​។ បន្ទាប់ពី​បាន  ពិនិត្យ​របាយការណ៍​វេជ្ជសាស្ត្រ​រួច អង្គជំនុំជម្រះ​សាលាដំបូង​បានចេញ​សេចក្តីសម្រេច​ដោយ​បញ្ជាក់ថា ជនជាប់ចោទ​ទាំងពីរ​នៅតែមាន​សម្បទា​គ្រប់គ្រាន់​ក្នុងការ​ចូលរួម​សវនាការ និង​ពុំមាន​ការចុះ​ខ្សោយ​ផ្នែក​បញ្ញា ស្មារតី ឬ រាងកាយ ដែល​រារាំង​មិនឱ្យ​ពួកគាត់​បន្ត​ចូលរួម​ដំណើរការ​សវនាការ​នៃ​សំណុំរឿង ០០២/០២ នេះ ឡើយ​។​

​សូមបញ្ជាក់ថា នួន ជា និង​ខៀវ សំផន ត្រូវបាន​ចោទ​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ អំពើ​ប្រល័យពូជសាសន៍ និង​ការរំលោភ​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ​ឆ្នាំ ១៩៤៩ ដែល​ត្រូវបាន​កំណត់ថា​ជា​សំណុំរឿង ០០២ នៅ​ចំពោះមុខ អ​.​វ​.​ត​.​ក​។ បទ​ចោទ​នានា​ប្រឆាំងនឹង​ជនជាប់ចោទ​ទាំងនេះ ត្រូវបាន​បញ្ជាក់​លំអិត​នៅក្នុង​ដីកា​ដំណោះស្រាយ​នៃ​សំណុំរឿង ០០២ ។ ដោយសារតែ អៀង ធី​រិ​ទ្ធ ត្រូវបាន​រកឃើញថា ពុំមាន​សម្បទា​អាច​ចូលរួម​ក្នុង​សវនាការ​បាន ហើយ អៀង សារី បាន​ស្លាប់​នៅ​ថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០១៣ នោះ​ចុងចោទ​ដែល​នៅ​សេសសល់​ក្នុង​សំណុំរឿង ០០២ គឺមាន​តែ ខៀវ សំផន និង នួន ជា ប៉ុណ្ណោះ​៕​

 
តុលាការ​ខ្មែរក្រហម​បញ្ជាក់ថា បងធំ​ក្នុង​របប​ខ្មែរ​ទាំង​២​រូប មាន​សម្បទា​គ្រប់គ្រាន់​អាច​ចូលរួម​សវនាការ​បាន​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!